រាជ​ធានី​ភ្នំពេញ​​​​​​​​​​​ ៖ ​ក្រោយ​ពី​​ចា​ក​ចេញ​​ពី​អាជីព​​​​​ពិធី​ការិនី​​​ ពេជ្រ សេរី​​រ័ត្ន ​​ហាក់​ដូ​ច​ជា​មិន​បាន​​​បង្ហាញ​មុខ​​នៅលើ​វេទិកា​​​សិល្បៈ​​​​តន្ត្រី​​​​ នោះ​ឡើយ ​​បើ​​​​​ទោះ​ជា​​​ត្រូវ​បាន​​​ក្រុម​ហ៊ុន​​មួយ​​​​​ចំនួន​អញ្ជើញ​​​ឱ្យ​​​ ទៅ​​សម្តែង​​​​នៅ​ក្នុង​​កម្ម​វិធី​​​ប្រគំ​​តន្ត្រី​​​​​​​តាម​បណ្តា​ខេត្ត ​​​​​ម្តង​ម្កាល​​ក៏​ដោយ។ ព្រោះ​​​តែ​ខក​ខាន​​​នោះ​ហើយ​​ ទើប​​ទស្ស​និក​ជន​​​​មួយចំនួន​​​​ធំ​​ហាក់​ដូច​​ជា​​​ភ្លេច​​មុខ​​​​​រហូត​​ ភ្លេច​​​ទាំង​​​​ឈ្មោះ​​អតី​ត​​​ពិធី​ការិនី​​​​​ដ៏​ល្បី​​​​​ឈ្មោះ​​ម្នាក់ ​​​នេះ​ថែម​ទៀត ។

ផ្តើម​ចេញ​​​ពី​ហេតុ​ផល​នោះ​ កោះ​សន្តិ​ភាព​​​បាន​តាម​ប្រមាញ់​​​ពិធី​ការិនី​​​ម្នាក់​​នេះ​ ដើម្បី​​​ឱ្យ​ដឹង​ថា តើ​​​បច្ចុប្បន្ន​​​​​​នាង​កំពុង​​តែ​ធ្វើ​​​អ្វី​ពិត​​ប្រាកដ ។ ប៉ុន្តែ​​​ពេល​​ជួប​សម្ភាសន៍​​ជាមួយ​​​​​ពេជ្រ សេរីរ័ត្ន​​​​កាលពី​​ពេល​ថ្មីៗ​​នេះ​​ ​យើងមាន​អារម្មណ៍​​​​​​ភ្ញាក់​ផ្អើល​​​យ៉ាងខ្លាំង​​​​​​ ព្រោះ​​​​​ពេជ្រ សេរី​រ័ត្ន ​​បាន​ក្លាយ​​​ជា​ថៅ​កែ​​ហាង​​ម៉ាស្សា​​​​ និង​ស្ប៉ា​​ដ៏ធំ​​មួយ​នៅ​ក្នុង​អាណាចក្រ​​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​ ដែល​តាម​កា​រប៉ាន់​ស្មាន​​​​ទំហំ​​​នៃ​ការ​​​ចំណាយ​​ដើម​ទុន​​បើក​ហាង​​មួយ​ ​នេះ​​​ គឺ​រាប់​ម៉ឺន​​ដុល្លារ​​ឯណោះ ។​​

ទាក់​ទិន​​នឹង​​​បញ្ហា​ជីវិត​​​ ពេជ្រ សេរី​រ័ត្ន​​ បាន​និយា​​យ​ថា នាង​បាន​​ឈប់​ពី​សិល្បៈ​​​កាល​ពី​​ប៉ុន្មាន​​ឆ្នាំ​​មុន​​នេះ បន្ទាប់​​មក​​​នាង​ក៏​​បែក​គំនិត​​​រៀប​ចំ​​​បង្កើត​ហាង​​ម៉ាស្សា​ ​ស្ប៉ា​​នេះឡើង​ ព្រោះ​​​​ថា​​បើ​យើង​មិន​រក​ស៊ី​​​ទេ​ប្រាកដ​​​​ជា​លំបាក​​​ហើយ ខណៈ​​ពេល​ដែល​​ការ​ងារ​​មួយ​ត្រូវ​​បាន​ប​​ញ្ចប់ ។ នាង​ពេជ្រ​ សេរី​រ័ត្ន​ ​​បាន​និយាយ​​​​​​​​​​ទាំង​រួស​​រាយ​​ថា ​នាង​​មិន​ខ្លាច​​​ពាក្យ​​គេ​និយាយ​​​​​ថា ការ​​​បើក​ហាង​ធំនេះ​​​មាន​អ្នក​​ជួ​យ​លុយ​​​​​នោះ​ទេ ។ ប៉ុន្តែ​​​អ្វីដែល​​​នាង​បង្កើត​​​គឺ​ជា​គំនិត​​​ និង​ការ​ចំណាយ​លុយ​​ដោយ​ខ្លួន​​ឯង​​​​​ ។ ​​គេ​មិន​​ត្រូវ​ចេះ​​តែ​គិត​​​​ថា​សិល្ប​ការិនី​​​ឱ្យ​​តែ​​មានលុយ​​​ច្រើន ​ មាន​​ផ្ទះ​​​ធំ​ មាន​​​រថយន្ត​ទំនើប​​ជិះ ​ឬ​បើក​​​មុខ​របរ​​​រកស៊ី​​ធំៗ​​គឺ​សុទ្ធ​តែ​​​មាន​អ្នក​​​នៅពី​ក្រោយ​​ខ្នង ​នោះទេ ព្រោះ​ការ​​ពិត​​​បែប​នោះ​​​​​អា​ច​​និយាយ​​​ថា ជា​ការ​មើល​​ស្រាល​​​គ្នា​​​​​បង្អាប់​កិត្តិ​យស​​ ឬភាព​ថ្លៃថ្នូរ​របស់​គ្នា​​​​ក៏​​​អា​ច​ថា​​បាន ។

ពេជ្រ សេរី​រ័ត្ន បាន​និយាយ​​ថា មុន​​បើក​​ហាង​​នេះ​ គឺ​​នាង​​​បាន​ត្រៀម​ទុក​​​រាប់​ឆ្នាំ​​មក​ហើយ​ក្នុង​​ពេល​ដែល​នាង​​​កំពុង​ ​រក​លុយ​បានផង​ ។ ម្យ៉ាង​​​​ទៀត​​​ការ​បើក​មុខ​របរ​​រក​ស៊ី​​​បែប​​នេះ​ គឺ​​ជា​បំណង​​​ប្រាថ្នា និង​​​ចំណង់​​ចំណូល​​ចិត្ត​​​​របស់​​​នាង​​​ផង​ដែរ ។ តាម​​ការ​​ឱ្យ​​ដឹង​​របស់​​​​​​​កញ្ញា​​ ពេជ្រ សេរី​រ័ត្ន នាង​​ប្រហែល​ជា​​​​មិន​​​វិល​​ចូ​ល​​ប្រឡូក​​ក្នុង​​​​វិស័យ​សិល្បៈ​​​បន្ត​ ទៀត​នោះ​ទេ ព្រោះ​​នាង​កំពុង​​​តែ​​​មមា​ញឹក​​​​​នឹង​មុខ​របរ​​​​​​​បើក​ហាង​ម៉ាស្សា​​ ស្ប៉ា ដែល​មាន​កា​រគាំ​ទ្រ​​​ច្រើន​ពី​អតិថិជន​​ ។ ទន្ទឹម​​នោះ​​​ ពេជ្រ សេរី​រ័ត្ន បាន​ធ្វើ​​ការប្រៀប​​ធៀប​​ថា កាល​ពី​​​នាង​​​បម្រើ​​ក្នុង​វិស័យ​​សិល្បៈ ​​យ៉ាង​ច្រើន​បំផុត​​​​​រក​បាន​​ប្រាក់​​​​​ប្រមាណ​​​​​​​​​​​២.០០០​ដុល្លារ ​​ ក្នុង​មួយ​​​ខែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​​ការ​រក​ស៊ី​​របស់​នាង​​​សព្វ​ថ្ងៃ​​​ទទួល​បានចំណូល​ច្រើ​ន​​​​​ជាង ​ទ្វេ​​ដង​​​ឯណោះ ។

​​ពាក់ព័ន្ធ​​​​នឹង​​កា​ររិះ​គន់​​​​អំពី​​បញ្ហា​​​ ស្នេហា​​​នោះ​​​អតីត​​​ពិធី​ការិនី​​​រូប​​នោះ​បាន​បញ្ជាក់​ថា ​នាង​មិន​ខ្វល់​​​ជា​​មួយ​​​​អ្នក​ដែល​​​និយាយ​​នោះ​ទេ ព្រោះ​​ថា​អ្នក​ដែល​​​គេ​ចូល​ចិត្ត​​​យើង​ ស្រឡាញ់​យើង​​​គេ​និយាយ​​​ល្អ​​ពីយើង ។ ផ្ទុយ​​ទៅ​វិញ​​អ្នក​ដែល​​​មិន​ចូល​​​​​​​​ចិត្ត​​ ហើយ​ស្អប់​​​​យើង​​ គឺ​​​ប្រាកដ​​​​​ណាស់​គេ​​​នឹង​និយាយ​​​អាក្រក់​​​​​ពីយើង​​​​ ប៉ុន្តែ​​​មនុស្ស​​​ប្រភេទ​នោះ​គឺ​មាន​​ភាគ​តិច​ប៉ុណ្ណោះ ។ ​យ៉ាង​​ណា​ក៏ដោយ​​​ ពេជ្រ សេរី​រ័ត្ន បាន​ផ្តាំ​ផ្ញើ​​សាក​សួរ​​សុខ​​ទុក្ខ​​ និង​ការ​នឹក​រលឹក​​​​របស់​​នាង​ចំពោះ​​​ទស្ស​និកជន​​​​ទាំង​អស់​​មិន​ថា​ អ្នក​​​គាំ​ទ្រ​​ និង​មិន​គាំ​ទ្រ​​នោះ​ទេ ​។ នាង​​បង្ហាញ​​នូវ​ទឹក​​ចិត្ត​​ពិត​​របស់​នាង​ថា ​​បើ​ទោះ​​​​​បី​ជា​​​នាង​ឃ្លាត​ឆ្ងាយ​​​ពីទស្ស​​និកជន​​​​ តែ​​នាង​​នៅ​តែ​​​​នឹក​​រលឹក​​​ដល់​ទស្ស​និកជន​​​ទាំង​អស់​​​​​​​ជានិច្ច​ ។

ក្នុង​វ័យ​​២៨ឆ្នាំ ពេជ្រ សេរី​រ័ត្ន មិន​ទាន់​មាន​​អ្នក​គ្រ​ងបេះ​ដូង​​ ឬ​​​ប្រចាំ​​​ចិត្ត​នៅ​ឡើយ ខណៈ​នាង​​​​និយាយ​​​ថា ស្ត្រី​គ្រប់​រូប​​​ត្រូវ​គិត​ពី​មុខ​របរ​ខ្លួន​ឯង​សិន មុននឹង​​​​​គិតពី​​ការ​កសាង​​គ្រួសារ​​​​​ ។ម្យ៉ា​ងវិញ​ទៀត ​សម្រាប់ស្ត្រី​ខ្មែរ​ បើ​មិន​មាន​បុរស​មក​​​ចែ​ចូវ​ស្តី​​ដណ្តឹង​ទេ​នោះ​​ តើ​​ឱ្យ​គាត់​និយាយ​​ពី​បញ្ហា​​​​​​​​​​​​គ្រួសារ​ ឬ​ស្វាមី​យ៉ា​ងម៉េច​​កើ​ត​ទៅ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]