តើអ្នកដឹងទេ ថានៅលើ ផ្លូវស្នេហា ដ៏ស្មុគស្មាគ និង ផ្អែមល្អែមនេះ បើអ្នក មិនប្រុងប្រយ័ត្ន មើលថែរក្សា វាទេ បញ្ហាមួយ ចំនួន អាចធ្វើ ឲ្យចំនង ស្នេហា របស់អ្នក ប្រេះឆាបាន។ ហើយអ្នក ធ្លាប់ព្រួយ បារម្ភថា ថ្ងៃណាមួយ ចំនងស្នេហា របស់អ្នក នឹង បែកបាក់ ដែរឫទេ ? ប្រហែល មិនមែន តែអ្នកប៉ុណ្ណោះ ទេ ដែលព្រួយ បារម្ភ ពីបញ្ហានេះ គឺមាន មនុស្ស ជាច្រើនដែល ភ័យខ្លាច នៅពេលស្នេហា ត្រូវដើរដល់ ផ្លួវបញ្ចប់ ប៉ុន្តែ អ្នក អាច ការពារវា បានដោយ យកចិត្ត ទុកដាក់ ចំនុច សំខាន់ៗ ៣ យ៉ាង ដែល អាចធ្វើ អោយស្នេហា អ្នកបែកបាក់ ហើយ ការពារវា ទុកជាមុន៖

១. បញ្ហាលុយកាក់ ៖ លុយមិនមែន ជាបញ្ហា ធ្ងន់ធ្ងរ ពេកទេ ដែលអ្នក គ្រប់គ្នា តែងតែគិតថា វា អាចធ្វើ ឲ្យមានបញ្ហា ក្នុងជីវិតស្នេហា ប៉ុន្តែ វាគឺ វត្ថុដែល អាចអោយ អ្នកឈ្លោះ ប្រកែក គ្នា បានយ៉ាង ស្រួល បំផុត ហើយ អាចឈាន ដល់ បញ្ហា ដែលអ្នក នឹកស្មាន មិនដល់ ទៀតផង។ មនុស្សដែល មានលុយច្រើន កំពុងតែព្រួយ បារម្ភខ្លាច បាត់បង់វា ហើយ មនុស្ស ដែល គ្មានលុយ គឺជាការ ឈឺចាប់ និង ត្រូវការ វា ហើយ វាបាន ធ្វើអោយ មនុស្ស មួយចំនួន ទៅ លួច  , កាប់ សំលាប់ គេ ទៀតផង។ ប៉ុន្តែ អ្នកត្រូវចាំថា លុយ មិនមែន ជានិមិត្តរូប នៃចំនង ស្នេហា របស់អ្នកឡើយ ប៉ុន្តែ ដៃគូ របស់អ្នកទេ គឺជា អ្វីដែល អ្នកត្រូវផ្តោត ចិត្តសំខាន់ ទៅលើ ភាពជោគជ័យ និង សុខភាព របស់ គាត់។ យ៉ាងណាមិញ ប្រសិនបើ ថ្ងៃណាមួយ អ្នកមាន បញ្ហាមិន ចុះសម្រុង គ្នានូវ បញ្ហា លុយកាក់ អ្នកត្រូវ បា្រប់ខ្លួន ឯងថា បញ្ហា លុយ និង មិនអាច ធ្វើអោយ ស្នេហា អ្នកបែក បាក់ជា ដាច់ខាត។ បន្ទាប់មក អ្នកត្រូវ តែធ្វើចិត្ត ឲ្យស្ងប់ មិនត្រូវ ខឹង ឫ ច្រលោត ឡើយ ហើយ រង់ចាំ ពេលវេលា ដែលអ្នក អាចនិយាយ គ្នាជាមួយ គាត់បាន នោះ អ្វីៗ នឹង ល្អប្រសើរ។

២. ភាពមិនទុកចិត្តគ្នា ៖ អ្នកប្រហែល ជាដឹងហើយ ថា មិត្តភាព និង ទំនាក់ទំង ស្នេហា មានភាព ខុសគ្នា។ ទំនាក់ទំនង ស្នេហា គឺសំដៅ ទៅលើ ការស្រលាញ់ ដែលមាន លក្ខណៈ ផ្អែមល្អែម ចំនែកឯ ដៃគូ វាហាក់ ដូចជា សំដៅ ទៅលើ ដៃគូជំនួញ  ប៉ុន្តែ ច្បាស់ណាស់ អ្នកប្រាកដ ជាចង់បាន ស្នេហា មួយដែល ពិតប្រាកដ ដែល វាត្រូវ មានការ ចូលរូម ពីអ្នក និង គួស្នេហ៍អ្នក បង្កើតបានជា មនុស្សតែមួយ។ ហើយ ភាព មិនទុកចិត្ត គ្នាកើតឡើង ជាញឹកញាប់ នៅពេលដែល អ្នក និង គូស្នេហ៍ របស់អ្នក ចូលរូម សកម្មភាព ផ្សេងៗ ឫ ក៏ចេញទៅក្រៅ ដោយ ខ្វះវត្តមាន ភាគីម្ខាង។ ទោះជាយ៉ាង ណាក៏ដោយ នៅក្នុងចំនង ស្នេហា អ្នកត្រូវតែ ចេះគោរព និង ផ្តល់ពេលវេលា ផ្ទាល់ខ្លួន អោយគ្នា ទៅវិញទៅមក។ ហើយអ្នក ត្រូវចាំថា អ្នកមាន ចំណាប់អារម្មណ៍ ដូចគ្នា ប៉ុន្តែ អ្នក នឹងគូស្នេហ៍ របស់អ្នក គឺជាមនុស្ស ពីរផ្សេង គ្នាដែល ត្រូវដើរ ផ្លូវជាមួយគ្នា ដើម្បី សំរេចគោលដៅតែមួយ។ ធ្វើដូច្នេះ ចំនងស្នេហា របស់ លោកអ្នក នឹងគ្មានថ្ងៃ ប្រេះឆាឡើយ។

៣. ការផ្លាស់ប្តូរ ៖ មនុស្សគ្រប់រូប តែងតែ ចង់បាន ស្ថេរភាព នៅក្នុងជីវិត ហើយ អ្នកក៏ប្រហែល ជាសង្ឍឹម ដូចគ្នាដែរ នៅក្នុង ជីវិតស្នេហា។ ក្នុងនាម ជាមនុស្សម្នាក់ ពូកយើងតែងតែ ធ្វើការផ្លាស់ ប្តូរ ទៅតាមការ ផ្លាស់ប្តូរ របស់ ពិភពលោក ហើយភាពដែល មិនផ្លាស់ប្តូរនោះ គឺកម្រ មាននៅលើលោក នេះណាស់។ ដូច្នេះ អ្នកគួវតែ ទទូលស្គាល់ នូវការផ្លាស់ប្តូ ហើយវាក៏ធ្វើ អោយចំនង ស្នេហារបស់អ្នក នៅគង់វង្ស ប្រសិន បើអ្នក អាចសម្រប ទៅតាមវាបាន។

ក្រោយពី បានអាន នូវចំនុច សំខាន់ៗ ទាំង៣ យ៉ាង ដែលអាច ធ្វើអោយ ចំនងស្នេហា របស់អ្នក អាចប្រេះឆា ហើយ សង្ឈឹមថា លោកអ្នក នឹង បង្កើន ការយក ចិត្តទុកដាក់ ទៅលើ បញ្ហាទាំងនេះ ដើម្បីការពារ ចំនងស្នេហា របស់អ្នក អោយ នូវអមតៈ និង ផ្អែមល្អែម៕


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]