ថ្ងៃនេះខ្មែរឡូត នឹងលើកយកចំណុច ល្អជាច្រើនសម្រាប់ ផ្តល់ជាដំបូន្មានទៅដល់ គូស្នេហ៍ទាំងអស់ក្នុងការ រក្សាភាពផ្អែមល្ហែម នៃចំណងស្នេហ៍របស់ពួកគេ។

ចំពោះគូស្នេហ៍មិនថា រៀបការរួច ឬក៏មិនទាន់រៀបការនោះទេ ពិតណាស់ពួកគេ ត្រូវចេះរក្សាក្តីស្នេហ៍ របស់ពួកគេអោយ បានល្អក៏ប៉ុន្តែ ពួកគេភាគច្រើន មិនទាន់ដឹងថា ត្រូវធ្វើតាមវិធីណានោះទេ។

យ៉ាងណាមិញ គូស្វាមីភរិយាខ្លះ យល់ថាពេល ដែលពួកគេរៀបការរួច គ្មានអ្វីក្រៅពី ការរួមភេទ ទេដែលអាច រក្សាភាពផ្អែមល្ហែម របស់ពួកគេ ក៏ប៉ុន្តែនៅមាន វិធីជាច្រើនយ៉ាងទៀត ចង់ដឹងទេថា វិធីទាំងនោះមាន អ្វីខ្លះ? យោងទៅតាម យោបល់ដែលបាន សរសេរដោយ មនុស្សមួយចំនួន ដែលធ្លាប់មាន បទពិសោធន៍ល្អៗចំពោះរឿងនេះ បានបង្ហាញដូច តទៅ៖

១.ក្រៅពីការរួមភេទ គូស្នេហ៍អាចទៅដើរលេង កាត់ព្រៃភ្នំជាមួយគ្នា អារម្មណ៍នៅពេលដែល អ្នកបានធ្វើវិធី មួយនេះក៏អស្ចារ្យផងដែរ ហើយវាក៏បាន ផ្តល់ភាពរ៉ូមែនទិកដល់ ពួកអ្នកបានយ៉ាង ច្រើនផងដែរ។

២.គ្រាន់តែទៅផ្ទះ ហើយធ្វើម្ហូប និងចំអិនអាហារ ព្រមទាំងបរិភោគ អាហារពេលល្ងាច ជាមួយគ្នាក៏ជា ផ្នែកមួយដែល បង្កើតចំណងស្នេហា របស់គូស្នេហ៍ កាន់តែខ្លាំង ផងដែរ។

៣.ពួកអ្នកក៏អាច ទៅចូលរួមពិធី ជប់លៀងផ្សេងៗ ជាមួយគ្នាឬក៏ អាចនៅផ្ទះលេង វីដេអូហ្គេមជាមួយ គ្នាផងដែរហើយ វិធីមួយនេះបានបង្កើន អារម្មណ៍រីករាយនិង ស្និទ្ធស្នាលកាន់ តែខ្លាំងរវាងពួកអ្នក។

៤.ពេលខ្លះយើងគ្រាន់ តែទម្រេតខ្លួនក្បែរគ្នា និងមើលទូរទស្សន៍ជាមួយគ្នា ក៏ជាវិធី ដ៏ល្អមួយទៅហើយ។

៥.ការជិះកំសាន្តទៅតាម ទីជនបទឬក៏ មានទេសភាពអ្វីប្លែក ក៏បានផ្តល់ អារម្មណ៍ល្អដល់ ទំនាក់ទំនងរបស់អ្នក ផងដែរ។

៦.ម្យ៉ាងវិញទៀតយើង អាចទៅមើល សត្វឬក៏នៅ កន្លែងកំសាន្តផ្សេងៗ ហើយនៅពេលនោះ យើងអាចនិយាយថា “មើលហ្ន! អូន/បងសំឡាញ់ សត្វនោះស្អាតមែន” ឬក៏ពាក្យអ្វី ផ្សេងទៀតដែលបង្កប់ ទៅដោយន័យផ្អែមល្ហែម។

៧.អ្នកក៏អាច ធ្វើដំណើរកំសាន្ត ទៅកាន់កន្លែងផ្សេងៗ ដូចជាខេត្តឬក៏ប្រទេសផ្សេង ដើម្បីបង្កើន អនុស្សាវរីយ៍ល្អៗជាមួយគ្នា អោយកាន់តែច្រើន ថែមទៀត។

៨.ត្រូវចេះធ្វើ រឿងបែបកំប្លែង ដូចជានិយាយរឿង កាលពីនៅក្មេង របស់ខ្លួនប្រាប់ ដៃគូដើម្បីអោយ មានភាពស្និទ្ធស្នាល និងការចេះយល់ចិត្ត គ្នាទៅវិញទៅមក កាន់តែខ្លាំង។

៩.វិធីសាមញ្ញមួយទៀត គឺចេញទៅក្រៅ ហូបនិងផឹកជាមួយ គ្នាបន្តិចបន្តួចព្រមទាំង ដើរលេងមើលទេសភាព នាពេលរាត្រីជាមួយគ្នា ក៏អាចបង្កើនក្តីស្រឡាញ់ របស់ពួកអ្នកកាន់ តែខ្លាំងផងដែរ។

ទាំងនេះគឺជា វិធីងាយស្រួល និងធម្មតាដែលអ្នក ទាំងអស់គ្នាអាច ធ្វើបានដើម្បី រក្សាក្តីស្រឡាញ់រវាង គូស្នេហ៍៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]