ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​វៀតណាម​មា្ន​ក់​​ឈ្មោះង្វៀ​ង ប៊ួ​យ​អាន់ អាយុ​៣៥​ឆាំ្ន មាន​ទីលំនៅ​ឯ​ប្រទេស​វៀតណាម ជា​អ្នក​ចងការ​ប្រាក់​​នៅ​តាម​បណ្ដា​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​ រសៀល​ថ្ងៃ​ទី​៣០ ​ឧសភា ២០១២ នៅ​ចំណុច​ខាង​មុខ​កាស៊ីណូ​​ថា​យ​ថិ​ន​ឃី​ង​រី​សត ក្រុង​បា​វិត ។

ការ​ចាប់​ខ្លួន​ធ្វើឡើង​តាម​ដីកា​របស់​សាលា​ដំបូង​ ខេត្ត​ចុះ​ហត្ថ​​លេខា​ដោយ​លោកឃី ឆៃ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​ខេត្ដ​សា្វយ​រៀង ដោយ​ជាប់ចោទ​ពី​បទ​ចាប់​បង្ខាំង​​​មនុស្សខុសច្បាប់​មាន​ស្ថាន​ទម្ងន់​ទោសដែល ​បាន​ប្រព្រឹត្ដិ​កាលពី​ថ្ងៃ​ទី​១២ តុលា ២០១១ នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ដ​សា្វយ​រៀង​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]