កំពង់ធំ ៖ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ហង្ស ថុល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា គ្រោះថ្នាក់ចរាចរដែលបង្ក ឡើងដោយរថយន្ដន គរបាលព្រំដែន បុក រថយន្ដក្រុងរបស់ក្រុមហ៊ុន កាពីតូល ដែល កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា តាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងឃុំប្រឡាយ ស្រុកស្ទោង បានបណ្ដាលឱ្យ អ្នកស្លាប់កើនឡើង ៨នាក់ និងរងរបួស១៩ នាក់ ក្នុងនោះរបួសធ្ងន់ ១៧នាក់ របួសស្រាល ២នាក់ ។

គ្រោះថ្នាក់ចរាចរ ដែលបានផ្ដាច់ជីវិត មនុស្សចំនួន៨នាក់ និងរបួសធ្ងន់ស្រាល ១៩ នាក់ ក្នុងនោះស្រី ១១ ត្រូវបានមេបញ្ជាការ អាវុធហត្ថរូបនេះ អះអាងថា បណ្ដាលមកពី រថយន្ដនគរបាលម៉ាកកូរ៉េ ចំណុច ៥តោន បានដាច់កង់រេពេញផ្លូវ រួចទៅបុករថយន្ដក្រុង របស់ក្រុមហ៊ុនកាពីតូល ដែលកំពុងធ្វើដំណើរពីភ្នំពេញទៅសៀមរាប។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងបន្ទាប់ពីរថយន្តនគរបាលពំ្រដែន ម៉ាក ហ៊ីណូ ពាក់ស្លាកលេខ ន.ប 3-0129 បែកកង់ ហើយរេពេញផ្លូវ ពេលនោះរថយន្តកាពីតូល ពាក់ស្លាកលេខ ភ្នំពេញ 3A-3938 ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពីភ្នំពេញទៅសៀមរាប រួចហើយបុកពេញមួយទំហឹងតែម្តង ។

ទាក់ទិនគ្រោះថ្នាក់ចរាចរនេះ លោកហង្ស ថុល ដែលកម្លាំងសមត្ថកិច្ចរបស់លោក រួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្ដ កំពុងចុះទៅជួយ អន្ដរាគមន៍៍៍បានថ្លែងថា អ្នករងរបួសធ្ងន់ ចំនួន១៧នាក់ ស្ថិតក្រោម ការសង្គ្រោះបន្ទាន់របស់ក្រុមគ្រូពេទ្យ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានឱ្យដឹងថា អ្នករងរបួសធ្ងន់ អាចនឹងស្លាប់ បន្ដទៀត ដោយសារ តែ របួសធ្ងន់ធ្ងរមែនទែន បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរនេះ ។

យ៉ាងណាក៏ដោយ ជនរងគ្រោះដែលស្លាប់និងរបួស ពុំទាន់ត្រូវសមត្ថកិច្ច បញ្ជាក់ពីអត្ដសញ្ញាណនិងជាប្រជាពលរដ្ឋរស់នៅស្រុកណានោះឡើយ ខណៈជនរងគ្រោះនឹងសាច់ញាតិកំពុងស្លន់ស្លោនិងទួញយំសោកយ៉ាងខ្លាំង ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]