កាលពីមុនកន្លងទៅនេះ ខ្មែរឡូតធ្លាប់បានចុះផ្សាយអត្ថបទជាច្រើន ពាក់ព័ន្ធនឹងចំណេះដឹងស្តួចស្តើង អំពីរឿងរ៉ាវយន្តហោះ ដូចខាងក្រោម៖

[ប្រវត្តិសាស្ត្រតក់ស្លុត នៃការប្លន់ យន្តហោះ ទាំង ១០ នៅលើពិភពលោក!]

[ក្រុមហ៊ុនអាកាសចរណ៍ ទាំង ១០ ដែលមានសុវត្ថិភាពជាងគេ នៅលើពិភពលោក!]

[រឿងរ៉ាវអព្ភូតហេតុ ទាំង ១០ របស់ប្រវត្តិសាស្ត្រការធ្លាក់យន្តហោះ!]

[ហេតុការណ៍បាត់យន្តហោះ អាថ៍កំបាំងខ្លះៗ ដែលមានក្នុង ប្រវត្តិសាស្ត្រ!]

ប៉ុន្តែថ្ងៃនេះ ដើម្បីជាចំណេះដឹងថ្មី ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់យន្តហោះធំៗទាំង ១០ ដែលអាចផ្ទុកអ្នកដំណើរ បានច្រើនជាងគេ ដូចខាងក្រោម៖

លេខ ១០៖យន្តហោះ Airbus A340 300 ចំនួនកៅអី ២៩៥

នេះគឺជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅប្រទេស បារាំង ដោយវាត្រូវបានផលិតដំបូង នៅឆ្នាំ ១៩៩៣ និងអាចផ្ទុកអ្នកដំណើរ បាន ២៩៥ នាក់។ វាអាចធ្វើដំណើរបាន ១៣ ៧០៥ គីឡូម៉ែត្រ ដោយមានតម្លៃពីចន្លោះ ២១១ លាន ទៅ ២១៩ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។ យន្តហោះធុននេះ ត្រូវបានប្រើប្រាស់ដំបូង ដោយក្រុមហ៊ុនអាកាសចរណ៍ Lufthansa និង Air France ចាប់តាំងពីខែមិនា ឆ្នាំ ១៩៩៣។


លេខ ៩៖យន្តហោះ Airbus A340 500 ចំនួនកៅអី ៣៧២

The Airbus A340 500 គឺជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅប្រទេស បារាំង។ វាត្រូវបានបង្ហាញមុខ ដំបូងកាលពីឆ្នាំ ២០០៦ ដោយមានតម្លៃប្រមាណជាង ២៣៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។ យន្តហោះធុននេះ អាចហោះហើរបានចម្ងាយ ១៦ ៧០០ គីឡូម៉ែត្រ ដោយជាជម្រើសយន្តហោះមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ប្រទេសអារ៉ាប់។


លេខ ៨៖យន្តហោះ Airbus A340 600 ចំនួនកៅអី ៤២០

The Airbus A340 600 គឺជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅប្រទេស បារាំង ដែលអាចផ្ទុកអ្នកដំណើរ បាន ៤២០ នាក់។ យន្តហោះធុននេះ អាចហោះហើរបានចម្ងាយ ១៤ ៣៥៣ គីឡូម៉ែត្រ ក្នុងល្បឿន ៩៣៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់រហូតទៅដល់ជិត ១២ ០០០ ម៉ែត្រ។ វាមានតម្លៃប្រមាណជា ២៤៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។


លេខ ៧៖យន្តហោះ Boeing 777 200 ចំនួនកៅអី ៤៤០

The Boeing 777 200 ជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅសហរដ្ឋអាមេរិក ដែលអាចផ្ទុកអ្នកដំណើរបាន ៤៤០ នាក់។ យន្តហោះធុននេះ អាចហោះហើរបានចម្ងាយ ១៤ ២៦០ គីឡូម៉ែត្រ ក្នុងល្បឿន ៩៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់រហូតទៅដល់ជិត ១៣ ១៣៧ ម៉ែត្រ។ វាមានតម្លៃប្រមាណជា ២៥៨ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។


លេខ ៦៖យន្តហោះ Airbus A380 700 ចំនួនកៅអី ៥២៥

The Airbus A380 700 គឺជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅប្រទេស បារាំង ដែលអាចហោះហើរបាន ចម្ងាយ ១៦ ១១២ គីឡូម៉ែត្រ ជាមួយនឹងអ្នកដំណើរ ៥២៥ នាក់។ យន្តហោះធុននេះ អាចហោះហើរក្នុងល្បឿន ១ ០៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់រហូតទៅដល់ជិត ១៣ ១០៦ ម៉ែត្រ។ វាមានតម្លៃប្រមាណជា ៣០១ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។


លេខ ៥៖យន្តហោះ Boeing 777 300 ចំនួនកៅអី ៥៥០

The Boeing 777 300 ជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅសហរដ្ឋអាមេរិក ដែលអាចផ្ទុកអ្នកដំណើរបាន ៥៥០ នាក់។ យន្តហោះធុននេះ អាចហោះហើរបានចម្ងាយ ១១ ១៣៥ គីឡូម៉ែត្រ ក្នុងល្បឿន ៩៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់រហូតទៅដល់ជិត ១៣ ១៣៧ ម៉ែត្រ។ វាមានតម្លៃប្រមាណជា ២៧៩ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។


លេខ ៤៖យន្តហោះ Boeing 747 400 ចំនួនកៅអី ៦២៤

The Boeing 747 400 ជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅសហរដ្ឋអាមេរិក ដែលអាចផ្ទុកអ្នកដំណើរបាន ៦២៥ នាក់។ យន្តហោះធុននេះ អាចហោះហើរបានចម្ងាយ ១៣ ៤៤៦ គីឡូម៉ែត្រ ក្នុងល្បឿន ៩១០ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់រហូតទៅដល់ជិត ១៣ ៧១៦ ម៉ែត្រ។ វាមានតម្លៃប្រមាណជា ២២៨ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។


លេខ ៣៖យន្តហោះBoeing 747 8 ចំនួនកៅអី ៧០០

The Boeing 747 8 ជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅសហរដ្ឋអាមេរិក ដែលអាចផ្ទុកអ្នកដំណើរបាន ៧០០ នាក់។ យន្តហោះធុននេះ អាចហោះហើរបានចម្ងាយ ១៤ ៨១៦ គីឡូម៉ែត្រ ក្នុងល្បឿន ១ ០៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់រហូតទៅដល់ជិត ១៣ ១០៦ ម៉ែត្រ។ វាមានតម្លៃប្រមាណជា ៣៥១.៤ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។


លេខ ២៖យន្តហោះ Airbus A380 800 ចំនួនកៅអី ៨៥៣

The Airbus A380 800 ជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅប្រទេស បារាំង ដែលអាចផ្ទុកអ្នកដំណើរបាន ៨៥៣ នាក់។ យន្តហោះធុននេះ អាចហោះហើរបានចម្ងាយ ១៥ ២០០ គីឡូម៉ែត្រ ក្នុងល្បឿន ១ ០៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់រហូតទៅដល់ជិត ១៣ ១០៦ ម៉ែត្រ។ វាមានតម្លៃប្រមាណជា ៣១៨ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។




លេខ ១៖យន្តហោះ Airbus A380 900 ចំនួនកៅអី ៩០០

Airbus A380 900 ជាយន្តហោះដឹកអ្នកដំណើរ ដែលផលិតនៅប្រទេស បារាំង ដែលអាចផ្ទុកអ្នកដំណើរបាន ៩០០ នាក់។ យន្តហោះធុននេះ អាចហោះហើរបានចម្ងាយ ១៥ ០០០ គីឡូម៉ែត្រ ក្នុងល្បឿន ១ ០៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់រហូតទៅដល់ជិត ១៣ ១០៦ ម៉ែត្រ។ វាមានតម្លៃប្រមាណជា ៣៣៧.៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។


តើប្រិយមិត្តពេញចិត្តមួយណាជាងគេ? ធ្លាប់ជិះមួយណា?

ប្រភព៖ ឌឹរីឆេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]