ផ្លែពោត ផ្តល់នូវរសជាតិផ្អែមឆ្ងាញ់ ដោយអាចយកវាទៅស្ងោរ រឺដុតក៏បាន។ ចុះអ្នកដឹងពី គុណប្រយោជន៍របស់វាដែរ រឺទេ ? ដូច្នេះថ្ងៃនេះ អ្នកនឹងយល់ដឹង ពីផ្លែពោត ថាវាអាចជួយអ្នក បានអ្វីខ្លះ៖

១) ផ្ទុកជាតិអាហារបំប៉នជាច្រើន៖ ក្នុងផ្លែពោត មានជាតិទឹកចំនួន៧៥ភាគរយ ជាពិសេសនោះវា ក៏បានផ្ទុកជាតិប្រូតេអ៊ីន ជាតិសរសៃ កាបូហ៊ីដ្រាត វីតាមីនA  ជាតិThiamine  ជាតិNiacin វីតាមីនC  ជាតិដែក ម៉ាញេស៉្យូម ប៉ូតាស៉្យូម ជាដើមផងដែរ។

២) ការពាររោគមហារីក៖ ដោយសារតែផ្លែពោត មានអាហារបំប៉ន និងសារធាតុចិញ្ចឹមច្រើនបែបនេះ ទើបវាជួយទប់ស្កាត់ កុំអោយកោសិកាមហារីក អាចរីកលូតលាស់បាន។ ជាពិសេសតាមការ សិក្សាស្រាវជ្រាវ បានអោយដឹងថា ចំពោះជាតិវីតាមីនA  អាចជួយទប់ស្កាត់ ជម្ងឺមហារីកសួតបាន យ៉ាងល្អផងដែរ។

៣) ល្អចំពោះបេះដូងរបស់អ្នក៖ ចំពោះពោត សម្បូរជាតិFolate  ដែលវាជួយទប់ស្កាត់ អត្រាកើតនៃជម្ងឺបេះដូង។ ជាពិសេសនោះ តាមការស្រាវជ្រាវ កន្លងមកបានដឹងថា ជាតិ Folate នេះ បានជួយកាត់បន្ថយ ការឈឺចុកចាប់សរសៃឈាម ក្នុងបេះដូងបានថែមទៀត។

៤) ជំនួយដល់ភ្នែក៖ ផ្លែពោតសម្បូរជាតិ បេតាការូទីន ដែលជួយដល់ ភ្នែករបស់អ្នក អោយមើលឃើញបានច្បាស់ ។ បន្ថែមពីនេះទៅទៀត ជាតិFolate ដែលមានក្នុងផ្លែពោតនោះ ក៏បានជួយការពារ ការចុះអន់ថយ ដល់ក្រសែភ្នែករបស់អ្នក នៅពេលចូលវ័យ ចាស់ជរាផងដែរ។

៥) ល្អចំពោះខួរក្បាល៖ ប្រហែលជាអ្នក បានដឹងស្រាប់ហើយ ថាជាតិThiamine និងវីតាមីនB អាចជួយបង្កើនការចងចាំ របស់អ្នក អោយកាន់តែល្អបាន។ ដូច្នេះអ្វីដែលប្រសើរនោះ អ្នកគួរតែបរិភោគ ផ្លែពោតអោយបានច្រើន ដើម្បីកុំអោយ ការចង់ចាំរបស់អ្នក ចុះអន់ថយបាន។

 ទាំងនេះជាអត្ថប្រយោជន៏របស់ ផ្លែពោតដែលមាន ចំពោះសុខភាពរបស់អ្នក៕


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]