ផ្លែស្វាយ ត្រូវបានគេដឹងថា គឺជាផ្លែឈើ ដែលមានរសជាតិឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ ដល់សុខភាពជាច្រើនយ៉ាងផងដែរ។

ផ្លែស្វាយ គឺជាផ្លែឈើដែលមានដើមកំណើត នៅតំបន់ត្រូពិច និងមានពូជខុសៗគ្នា ១,០០០ពូជ ដែលគ្រប់ប្រភេទទាំងអស់ សុទ្ធតែមានរសជាតិឆ្ងាញ់។ ផ្លែឈើដែលកើតមាននៅ តំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានគេយកទៅដាំនៅ ភាគកណ្តាលអាមេរិកខាងត្បូង អាហ្រ្វិក និងនៅអារ៉ាប់ផងដែរ។ ខាងក្រោមនោះ គឺជាគុណប្រយោជន៍ របស់ផ្លែស្វាយសម្រាប់សុខភាព៖

១. ផ្លែស្វាយ មានកាឡូរី និងខាបូហៃដ្រេត ខ្ពស់ដែលល្អសម្រាប់អ្នក ដែលចង់ឡើងទំងន់។

២. សារធាតុហ្វេណុល ដែលមាននៅក្នុងផ្លែស្វាយ ត្រូវបានគេរកឃើញថា មានឥទ្ធិពលប្រឆាំងនឹង អុកស៊ីតកម្ម និងប្រឆាំងមហារីក។

៣. មានជាតិដែកខ្ពស់ ដែលជាផ្លែឈើដ៏ល្អបំផុត សម្រាប់ស្រ្តីមានផ្ទៃពោះ និងសម្រាប់មនុស្សដែល មានភាពស្លេកស្លាំង។

៤. មានប្រសិទ្ធភាព ក្នុងការបន្ថយរន្ធញើសស្ទះនៃស្បែក។

៥. សម្បូរទៅដោយ វីតាមីន A, វីតាមីនE, និង selenium ដែលមាននៅក្នុងផ្លែស្វាយ ផ្តល់នូវការការពារ ប្រឆាំងនឹងជំងឺបេះដូង។

៦. មានប្រយោជន៍ក្នុងការព្យាបាល អាស៊ីត និងការរំលាយអាហារ។

៧. វីតាមីន E ដែលមាននៅក្នុងផ្លែស្វាយ អាចជួយឲ្យ មុខងារប្រព័ន្ធអ័រម៉ូន កាន់តែប្រសើរឡើង និងបង្កើនជីវិតផ្លូវភេទ។

៨. មានលក្ខណៈសម្បតិ្ត ក្នុងការប្រឆាំង នឹងការរលាក និងជួយកាត់បន្ថយរោគសញ្ញា ជំងឺហឺត។

៩. មានប្រយោជន៍សម្រាប់មនុស្ស ដែលទទួលរងនូវជំងឺដូចជា បាក់តេរីបង្ករោគ, ការទល់លាមក, ជំងឺរាគរូស, រាគមួល, ជំងឺភ្នែក, ការជ្រុះសក់, ការឡើងកម្តៅ, Leucorrhea , ជំងឺថ្លើម, ជំងឺរដូវ, ចាញ់កូន, ស្កៀបរមាស់ដោយកម្តៅ, Scurvy, Sinusites, Spleen Enlargement, ការរលាកទ្វារមាស។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]