តើប្រុស ឬ ស្រីដែលត្រូវចេញលុយ ពេលដើរលេងជាមួយគ្នា? អត្ថបទមួយក្នុង Asia Economics ដែលបានចេញនៅចុងខែនេះ បានបង្ហាញពីលទ្ធផលស្ទង់មតិ ទាក់ទងនឹងវប្បធម៌នៃការចេញលុយ ពេលគូស្រីប្រុសជួបគ្នាតាមការណែនាំ របស់មិត្តភ័ក្តិ និង ដើរលេងជាមួយគ្នា។ វប្បធម៌ណែនាំឲ្យស្គាល់គ្នា ជាពិសេសដើម្បីរកគូស្រករនេះ ត្រូវបានគេហៅថា “Sogeting” ។

លទ្ធផលនៃការស្ទង់មតិលើ បុរស និង ស្រ្តី ៤១២ នាក់ បានបង្ហាញថា បុរស ៧ ក្នុង ១០ នាក់នឹងចេញលុយ លើការបរិភោគក្នុងភោជនីយដ្ឋាន ប៉ុន្ដែស្រ្តីគួរចេញលុយលើថ្លៃ កាហ្វេ នៅពេលគេជួបគ្នាជាលើកដំបូង។ ចំណែកខាងស្រ្តីវិញ ៥១% បានផ្ដល់មតិថា បុរសគួរតែចេញលុយ លើការដើរលេងទាំងអស់ មានតែស្រ្តី ៣៤% ដែលយល់ស្របថា ខាងស្រីគួរចេញថ្លៃកាហ្វេ។ ប៉ុន្ដែមិនមានបុរស ឬ ស្រ្តីណាម្នាក់ឆ្លើយថា ខាងស្រីគួរចេញលើអ្វីទាំងអស់។

ក្រោយពីបានដើរលេងជាមួយគ្នាបីបួនដង បុរស ៤៧% យល់ថា ខាងប្រុសនឹងចេញលុយក្នុងភោជនីយដ្ឋាន ឯខាងស្រីចេញលុយក្នុងហាងកាហ្វេ។ ៦៥% នៃស្រ្តីយល់ស្របថា ពេលគេកាន់តែស្គាល់ចិត្ត បុរសដែលគេដើរលេងជាមួយ គេនឹងចេញលុយកាន់តែច្រើន។

ចំពោះសំនួរថា តើបើខាងស្រីចង់ឲ្យចេញលុយរៀងខ្លួន បុរស ៧៥% មិនជំទាស់នឹងការចង់បាន របស់ខាងស្រីទេ និង គាំទ្រគំនិតនេះថែមទៀត។ មានតែបុរសមួយភាគតូចទេ ដែលគិតថាខាងស្រីធ្វើបែប នេះដូចជាមើលងាយគេ។ អ្នកជំនាញខាងរកគូស្រករដល់បុរស និង ស្រ្តី បានពន្យល់ថា ការចេញលុយរៀងខ្លួន អាចជាការបង្ហាញនូវ ការយកចិត្តទុកទាក់ពីនារី ទៅលើខាងប្រុស ជាងការមើលងាយ។

ចុះវប្បធម៌ចេញលុយនៅសង្គមខ្មែរ មានលក្ខណៈដូចម្ដេចខ្លះ? សូមប្រិយមិត្តផ្ដល់មតិ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]