លោកអ្នកប្រហែលជាធ្លាប់ទស្សនារឿង Snow White ​ ដែលព្រះអង្គម្ចាស់បានជួយ ព្រះនាងព្រិលស ដោយការថើប។ តែសម្រាប់ក្នុងរឿងនេះវិញ ដែលកើតឡើងជាក់ស្ដែងនៅក្នុងទីក្រុង Guangdong គឺមាននារីម្នាក់បានជួយក្មេងប្រុស ដែលចង់សម្លាប់ខ្លួន ដោយស្នាមថើប។

លីនគឺជាអ្នកដំណើរដែលបានឆ្លងកាត់ ទីកន្លែងកើតហេតុនោះ ហើយក៏ប្រទះឃើញក្មេងប្រុសអាយុ ១៦ឆ្នាំនេះប្រុងលោតសម្លាប់ខ្លួន ដោយបានកាន់កាំបិតមកជាមួយ។ មានមនុស្សជាច្រើនឈរនៅខាងក្រោមស្ពាន និងមិនបានជួយរកវិធីដោះស្រាយអ្វីនោះទេ។ ដូចនេះនាងក៏បានទៅក្បែរក្មេងប្រុសនោះ និងបាននិយាយរៀបរាប់ហេតុផលជាច្រើនទៅកាន់ក្មេងប្រុសនោះ។ បន្ទាប់ពីនោះមក នាងបានអោប និងថើបក្មេងប្រុសនោះទើប ប៉ូលីសរត់ទៅចាប់ទាញ និងបានជួយសង្គ្រោះក្មេងប្រុសនេះ។ តាមប៉ូលីសនៅក្នុងតំបន់ បាននិយាយថា​ ក្មេងប្រុសនេះបានបាត់បង់ ម្ដាយតាំងពីតូច ហើយបច្ចុប្បន្ន ឪពុក មានប្រពន្ធថ្មី ។ ម្យ៉ាងវិញទៀត គ្មាននរណាម្នាក់ខ្វាយខ្វល់ និងព្រួយបារម្មណ៍ពីក្មេងនេះទេ ទើបក្មេងប្រុសនេះសម្រាប់ចិត្ដមកលោត សម្លាប់ខ្លួន៕

Prepared by: Ma

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]