តើអ្នកធ្លាប់ គិតថាស្រ្តី គឺ ជាមនុស្សដែល ពិបាក យល់ចិត្តដែរឫទេ? ហើយអ្នក កំពុងតែស្វែង រកវិធីណា ដើម្បី យល់ចិត្តនាង និង ថាតើនាង កំពុងគិតអ្វីនោះ មែនទេ ? អ្នក មិនចាំបាច់ បារម្ភទៀត ទេ ព្រោះថា មិនមែន មានតែអ្នក ទេដែលចង់ដឹងនោះ។

មនុស្សស្រី ប្រហែលជានិយាយ ច្រើន ខណៈពេល ដែលបុរស អាចនិយាយ បានច្រើន ប៉ុន្តែ បែរជាស្ងៀមស្ងាត់ ទៅវិញ។ ដូច្នេះ អ្នកត្រូវតែ យកចិត្ត ទុកស្តាប់នាង ដើម្បី ស្វែងយល់ ថាតើនាង កំពុង គិតអ្វី និង ចង់បានអ្វី។ វាមិនមែន ជារឿងដែល លំបាក ដូចជា ទៅឡើងឋាន ព្រះច័ន្ធ ទេ អ្នកគ្រាន់តែ ព្យាយាម ស្តាប់ និង យល់ពីអារម្មណ៍ នាងគឺបានហើយ។ ខាងក្រោមនេះ គឺជាចំនុច សំខាន់បីយ៉ាង ដែលស្រ្តី ចង់បានពីបុរស៖

១.ភាពស្មោះត្រង់ ៖ ភាពស្មោះត្រង់ គឺជាចំនុចសំខាន់ ដែលស្រ្តី គ្រប់រូប ចង់បានពីបុរស ជាដៃគូ ។ អ្នកត្រូវ តែមានភាព ក្លាហាន ដើម្បីបញ្ជាក់ ចិត្តស្មោះ របស់អ្នក ព្រោះថា ប្រសិននាង ដឹងថា អ្នកកុហកនាង ហើយ នាងនឹងមិន អភ័យទោស ឲ្យ អ្នកដោយ ងាយស្រួលឡើយ ។ ប៉ុន្តែប្រសិន បើអ្នកបាន កុហក នាង ហើយ បានសារភាព ប្រាប់នាង មុននោះ អ្នកប្រហែលជា អាចរួចខ្លួន។ ហើយស្រ្តី គ្រប់រូប ស្រលាញ់បុរស ណាដែល អាចអោយ គេទុកចិត្តបាន ដូច្នេះ អ្នកគួរតែ ប្រកាន់ ភាពស្មោះត្រង់ ទៅកាន់ ដៃគូ របស់អ្នក អោយបាន ល្អ។

២.ស្តាប់ និង ទទួលយក យោបល់នាង ៖ ប្រសិនបើអ្នក ចង់ឲ្យស្នេហា របស់អ្នក នៅគង់វង្សយូរ អង្វែងនោះ អ្នកត្រូវ បង្កើនការ យកចិត្តទុក ដាក់ស្តាប់នាង។ ហើយពេល ដែលអ្នក បានស្តាប់ ពីបញ្ហា របស់នាង ហើយ អ្នកគួរ ស្វែងរក ដំណោះស្រាយ អោយនាងផង។ យ៉ាងណាមិញ ពេលដែល នាងប្រាប់ អ្នកពី បញ្ហារបស់នាង មិនមែន នាងចង់បាន ចំលើយនោះ ទេ ប៉ុន្តែ នាងគ្រាន់ តែត្រូវការ មនុស្សម្នាក់ ស្តាប់នាង ដោយ គ្មានការ រិះគន់ និង វិនិច្ឆ័យ ទៅលើ អ្វីដែលនាង និយាយ។

៣.អាចពឹងពាក់បាន ៖ យើងដឹងហើយថា ភាពចាស់ទុំ របស់ស្រ្តី គឺមានការ លូតលាស់ លឿន ជាងបុរស។ ប៉ុន្តែស្រ្តី គ្រប់រូប ត្រូវការ បុរសដែល មានភាពចាស់ ទុំ ហើយ អាចគ្រប់គ្រង ស្ថានភាព លំបាកបាន។ អ្នកត្រូវតែ បង្ហាញឲ្យនាង ឃើញថា អ្នកមិន មានការ ភ័យខ្លាច និង មិន រត់ចេញ ពីបញ្ហានោះ ឡើយ។ ការសំរេច ចិត្តភ្លាមៗ ប្រហែល ជាអាច ទៅរួច ទៅតាមកាលៈទេសៈ មួយចំនួន ប៉ុន្តែ អ្នកត្រូវតែ គិតទុក បញ្ហានោះ ជាមុន ដើម្បី ជៀសវាង បញ្ហា នៅថ្ងៃក្រោយ។ ដូចគ្នានេះដែរ ស្រ្តី គ្រប់រូប ចង់បាន បុរស ដែល អាចការពារ នាង និង ពឹងពាក់បាន ហើយ ម្នាក់នោះ មិនមែន ជាអ្នកដែល នៅជុំវិញខ្លួន នាងនោះ ទេ ប៉ុន្តែ គឺជាអ្នក។

ទាំងនេះ គឺជាចំនុច សំខាន់ទាំង ៣ យ៉ាង ដែលដៃគូនារី ចង់បាន។ បន្ទាប់ពីបាន អាននូវ ចំនុចសំខាន់ ទាំង ៣ យ៉ាងនេះ ហើយ សង្ឃឹមថា ប្រិយមិត្ត នឹងយកវា ទៅអនុវត្តន៍ ដើម្បី ឲ្យចំនងស្នេហា របស់អ្នក កាន់តែមាន ភាពផ្អែមល្ហែម និង នៅគង់វង្សយូរ អង្វែង៕


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]