Angie Gomez គឺជាសិស្សអនុវិទ្យាល័យនៅក្នុង Texa និងមានអាយុ១៩ឆ្នាំ កំពុងតែប្រឈមមុខ នឹង បទឧក្រិដ្ឋបន្ទាប់ពីនាង ព្យាយាមបោកអ្នកដទៃថា នាងមានជំងឺមហារីក។

នាងបានបង្កើតកម្មវិធី សប្បុរសធម៌ក្លែងក្លាយមួយ ដែលហៅថា “សង្ឃឹមថានឹងទទួលបានក្ដីស្រម៉ៃក្នុង ការសិក្សាឆ្នាំដំបូងនៃថ្នាក់មហាវិទ្យាល័យ” ហើយនាងនឹងយកប្រាក់ ដែលគេបានឧបត្ថម្ភនោះ ទៅព្យាបាលជំងឺរបស់នាង។ ប្រាក់ដែលនាងទទួលបាននោះគឺ ច្រើនជាង ១៧,០០០ដូល្លារ ពីមិត្ដរួមថ្នាក់របស់នាង និងពីសមាជិកសហគមន៍ផ្សេងៗ។ បន្ទាប់ពីប៉ូលីសបានលឺពីបញ្ហានេះ និងឃើញនាងដូចជា មិនមែនជាអ្នកជំងឺ ពួកគេបានធ្វើការស៊ើបអង្កេត ហើយក៏បានបញ្ជាក់ថា នាងមិនមែនជាអ្នកជំងឺនៅក្នុង មន្ទីរពេទ្យមួយណាឡើយ ដែលនាងធ្លាប់និយាយថា នាងនឹងទទួលការព្យាបាលនោះ។ តែនាងបែរជានិយាយថា ការពិតនាងមានហេតុផល ផ្សេងមួយទៀតគឺនាងមានគំរោង និងចង់ធ្វើការបរិច្ចាក ទៅលើគំរោងការមួយ ដែលទាក់ទងនឹងជំងឺមហារីកនេះ។ បច្ចុប្បន្ននេះ ក្មេងស្រីនេះកំពុងតែជាប់គុក ព្រោះនាងមិនមានប្រាក់សម្រាប់បង់ ក្នុងកាធានាខ្លួនចេញពីក្រៅឃុំ៕

Prepared by: Ma

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]