រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​​​នាំ​គ្នា​វាយ​យ៉ាង​ចាស់​ដៃ​ទ្រម​ខ្លួន​ បណ្តាល​ឱ្យ​​បែកខ្នង​ ខៀវ​ភ្នែក ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​លួច​កាច់.ក​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥ ​ស៊េរី​២០០៨ ​​មួយ​គ្រឿង​បាន​សម្រេច​​តែ​ធាក់​ពុំ​ឆេះ​បណ្តើររត់​​គេច​ខ្លួន​ត្រូវ​ ម្ចាស់​​គេ​ទាន់​ស្រែក​​ចោរៗ និង​ចាប់​ខ្លួន​បាន ។

​ការ​ចាប់​បាន​ចោរ​វាយ​ដំនេះ​បង្កឱ្យ​​មាន​ការ​ភ្ញាក់ ​ផ្អើល​កាលពីវេលាម៉ោង​​៥​និង​២០​នាទី​ល្ងាចថ្ងៃទី​​៣០ ឧសភា ​២០១២ ​នៅភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ជន​សង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​​ណាស៊ី ដារ៉ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​មានលំនៅភូមិ​បឹង​កុក ឃុំ​បឹង​កុក ​ស្រុក​កំពង់​សៀម ​ខេត្ត​កំពង់​ចាម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]