ភ្នំពេញៈ នៅមុននេះប៉ុន្មានថ្ងៃ មានសារព័ត៌មាន ក្នុងស្រុកជាច្រើន បានចុះផ្សាយឡើង គគ្រឹកគគ្រេងថា ពិធីការិនីរូបស្រស់ មានឈ្មោះល្បី ចាស់វស្សា អ្នកនាង គង់ សុជាតិ កំពុងតែសម្ងំ ពពោះកូនទី៣ ស្ងាត់ៗ នឹងព្យាយាម លាក់បាំង ការពិតពីភ្នែក មហាជន ខណៈកូនក្នុងផ្ទៃ ជាតំណក់ឈាម ជាមួយ លោក ជា វិបុល នោះមានរយៈពេល ៣ខែមកហើយ។ ប៉ុន្តែនៅទីបំផុត ស្វាមីរូបសង្ហា របស់នាង គឺ លោក ជា វិបុល បានចេញមុខច្រានចោល ព័ត៌មានរឿងមានផ្ទៃ ពោះនោះទាំងស្រុង ហើយលោក និងភរិយា ក៏មិនបានលាក់បាំង ដូចការលើកឡើង នោះដែរ ។

ទាក់ទងនឹងរឿង តារាស្រីរូបស្អាតសាច់ចាំ អ្នកនាង គង់ សុជាតិ មានផ្ទៃពោះ៣ខែ នឹងត្រៀមសម្រាលកូន នៅក្នុងខែតុលា ខាងមុខ ដែលបណ្តាញ សារព័ត៌មាន ក្នុងស្រុកចុះផ្សាយ បន្តបន្ទាប់នោះ ត្រូវបានស្វាមី លោក ជា វិបុល ចេញមុខបកស្រាយប្រាប់ Looking TODAY ឲ្យដឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤នេះថា ភរិយារបស់លោក មិនមានផ្ទៃពោះ ដូចការលើកឡើងនោះទេ។ “តាមពិតទៅការនិយាយ ចេះតែនិយាយទៅ តែប្រាប់តាមការពិតចុះ បើសិនជាភរិយាជាទីស្រឡាញ់ ខ្ញុំមានកូនមែន ក៏ល្អដែរ ” ។ លោក ជា វិបុល បញ្ជាក់បន្ថែម។

លោក ជា វិបុល បានប្រាប់ឲ្យដឹងថា លោកនិងភរិយា ពិតជាមានក្តីស្រមៃ ចង់បានកូនជាមួយគ្នា ដើម្បីទុកជា ចំណងដៃស្នេហា តែសម្រាប់ពេលនេះ គឺមិនអាចទេ ដោយសារតែ អ្នកទាំងពីរ មានការមមាញឹក ជាមួយការងារសិល្បៈរៀងៗខ្លួន ដូច្នេះគម្រោងនៃការយកកូន ត្រូវពន្យារពេលសិន ហើយលោក ក៏មិនដឹងថា លោក និងភរិយា យកកូននៅពេលណាទេ ។

ជាមួយគ្នានោះ ពិធីករសម្បូរ វោហាររូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា សម្រាប់រឿងមានកូនមានចៅ ជារឿងល្អ គ្មានហេតុផលអ្វី ដែលលោក ត្រូវលាក់បាំង ដូចការលើកឡើងនោះទេ ។ ពេលនេះភរិយាលោក ក៏មិនទាន់មាន តម្រុយថា មានកូនដែរ ។សម្រាប់ លោករឿង មានកូន ឬអត់មិនសូវ សំខាន់ទេ ព្រោះពេលនេះ លោកមានកូនជាទីស្រឡាញ់ ដល់ទៅពីរនាក់ ហើយ ដូច្នេះរឿងមានកូនលើក ពេលសិន ក៏មិនអីដែរ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]