ជាការពិតណាស់ របស់គ្រប់យ៉ាងមិនមែន ឋិតនៅថ្មីរហូតទេ តួយ៉ាងដូចជា Laptop, Monitor, និងទូរទស្សន៍ HDTV របស់យើងអញ្ចឹងដែរ វាតែងតែមាន ធូលីឬក៏ កំទេចដីហុយមកលើ និងធ្វើអោយ ពួកវាមើលទៅដូចជា ចាស់អញ្ចឹងដែរ។

ដូច្នេះយើងត្រូវការ ជូតសំអាតវា ដើម្បីអោយវា មើលទៅថ្មី ក៏ប៉ុន្តែការជូតសំអាត នោះមិនមែន ចេះតែជូតនោះទេ យើងត្រូវការរបៀប ត្រឹមត្រូវដើម្បីធ្វើការ ជូតសំអាតដូចជា មុននឹងធ្វើការ ជូតសំអាតយើង ត្រូវបិទឧបករណ៍ទាំងនោះ ជាមុនសិនហើយ ព្រមទាំងដកឌុយដែល ដោតភ្ជាប់នឹងវាទាំងអស់។

ម្យ៉ាងវិញទៀត យើងមិនត្រូវបាញ់ ទឹកលាងឬក៏ ទឹកសម្រាប់សំអាត ទៅលើអេក្រង់របស់ Laptop, Monitor, និង ទូរទស្សន៍ របស់យើងផ្ទាល់នោះទេ។

យើងត្រូវបាញ់ទឹកសំអាត ដាក់នៅលើក្រណាត់ ទន់ៗរួចធ្វើការជូត សំអាតពេលដែល ជូតរួចហើយយើង ត្រូវយកក្រណាត់ ដដែលនោះទៅលាង ទឹកចេញរួច ពូតអោយស្ងួតទឹក បន្ទាប់មកយកមក ជូតថ្នមៗម្តងទៀត ដើម្បីធ្វើការ ជម្រះជាតិអាល់កុល ក៏ដូចជាសារធាតុផ្សេងៗ ដែលនៅក្នុងទឹក សំអាតដែលយើង បានជូតពីមុន។

នេះគឺជាវិធីដ៏ ត្រឹមត្រូវមួយក្នុង ការជូតសំអាត Laptop ក៏ដូចជាទូរទស្សន៍ HDTV ផងដែរ៕

ចង់ដឹងថា តើវិធីនោះយ៉ាងម៉េច សូមទស្សនាវីដេអូ ខាងក្រោម៖

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]