តាមធម្មតាអ្នកសុំទាន តែងតែជាអ្នកដែលគ្មានទីពឹង ហើយក្រខ្សត់គ្មានសមត្ថភាព រកប្រាក់ ទើបដាច់ចិត្តសុំទាន ប៉ុន្តែមាននារីម្នាក់មានរូបរាងស្អាតបាត ស្ពាយសុទ្ធតែកាបូប ម៉ាក LV បែរជាលុតជង្គង់សុំទានទៅវិញ គួរអោយចំលែកក្នុងចិត្តយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅប្រទេសចិនមានគេបាន ឃើញនារីមុខមាត់ស្អាតបាតម្នាក់ លុតជង្គត់ ហើយនៅមុខនាងមានក្រដាសមួយដែល ក្នុងនោះនាងបានសសេរថា ៖ "ខ្ញុំត្រូវការ ៣ យ៉ាន់ (០,៥ ដុល្លាអាមេរិច) ដើម្បីទូរស័ព្ទ និង ទិញបាយហូប បើសិនជាអាចជួយអោយខ្ញុំ ធ្វើដំណើរទៅផ្ទះវិញផង"។ មានអ្នកយកព័ត៌មានជាច្រើននាក់ មានភាពងឿងឆ្ងល់យ៉ាងខ្លាំង រហូតដល់ទ្រាំមិនបានក៏ចូលទៅសួរនាង ប៉ុន្តែនាងអត់មាននិយាយអ្វីឡើយគ្រាន់តែអោនមុខចុះ រហូតដល់ អ្នកយកព័ត៌មាននិយាយថា ពួកគេអាចជួយអោយលុយនាងបានទើបនាង ព្រមងើបមុខឡើង។ នៅពេលដែលនាងងើបមុខឡើង នាងក៏បានស្រែកអោយអ្នកព័ត៌មានថា "យកកាមេរ៉ានេះមកធ្វើអី ? កុំថតខ្ញុំណា! ប្រយ័ត្នខ្ញុំវាយ" រួចហើយនាងក៏រត់ចេញពីកន្លែងនោះទៅ។ ចុងក្រោយអ្នកយកព័ត៌មានទាំងអស់បាន ចាកចេញពីទីនោះដោយមិន អស់ចិត្ត ដើរចេញមិនទាន់បានឆ្ងាយប៉ុន្មានផង ក៏ស្រាប់តែឃើញនាងមកអង្គុយកន្លែងដើមវិញ កាន់តែធ្វើអោយពួកគេឆ្ងល់កាន់តែខ្លាំងថែមទៀត។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]