ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនី កញ្ញា ឈិត សុជាតា ថ្មីៗនេះនាងបានបង្កើត account Facebook បន្ថែមទៀត ក្នុងគោលបំណង ចង់បង្កើន ការគាំទ្រឲ្យកាន់តែ ច្រើន ខណៈដែល account របស់នាង២ មាន Friend រហូតដល់ទៅ ជិត៥ពាន់នាក់ ទៅហើយ ។ ការធ្វើបែបនេះដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ ពីទស្សនិកជន ឲ្យ កាន់តែមាន ការគាំទ្រ មកលើនាង កាន់តែច្រើនថែមទៀត ទើបនាងក៏ខំបង្កើត account Facebook ថ្មីៗជាបន្តបន្ទាប់ ។

ជាក់ស្តែងនៅពេលថ្មីៗនេះ កញ្ញា ឈិត សុជាតា បានប្រកាសនៅក្នុងគេហទំព័រ Facebook របស់នាងថា ពេលនេះនាង បានបង្កើត account ថ្មីដើម្បីជាភាពងាយស្រួល ដល់ប្រិយមិត្តក្នុងការ add Friend ជាមួយនាង ព្រោះថា នៅក្នុង account របស់នាងមាន Friend ច្រើនពាន់នាក់ពិបាក ក្នុងការ add Friend ជាមួយនាងណាស់ អញ្ចឹង ដើម្បីជាភាព ងាយស្រួល ដល់មហាជន និងអ្នកគាំទ្រ នាងបានសម្រេចចិត្ត បង្កើត Account Facbook ពីរបី ថែមទៀត ។

កញ្ញា ឈិត សុជាតា បានប្រាប់នៅក្នុង គេហទំព័រហ្វេសបុក របស់នាងថា “កាលពីមុននាងមាន Facebook តែ២ទេ តែថ្មីៗនេះ នាងបានបង្កើតមួយទៀត ដោយសារតែ account ចាស់របស់ នាងមាន Friend រហូតដល់ខ្ទង់ម៉ឺន នាក់ឯណោះ អញ្ចឹងហើយបានជានាង បង្កើត account ថ្មី ព្រោះថានាពេលកន្លងមក ទស្សនិកជន មានការ លំបាកក្នុង ការក្លាយជាមិត្តរបស់នាង តែពេលនេះបងប្អូនទស្សនិកជន អាចក្លាយជា friend របស់នាងបាន ជាមួយ accountថ្មី ហើយមួយវិញទៀត ប្រសិនបើមាន អ្នក ណាពិបាក ក្នុងការ add ជាមួយនាងក៏អាចផ្ញើរសារ ទៅនាងដើម្បីឲ្យនាង add មកវិញក៏បាន” ។

បើនិយាយពីការបង្កើត Facebook នេះ គឺមិនមែនមានតែតារាសម្តែង រូបស្រស់ ឈិត សុជាតា ទេ គេពិនិត្យឃើញ មានតារាល្បីៗ ជាច្រើននាក់ បានបង្កើត account ច្រើនដូចគ្នា ដោយសារតែពួក គេគិតថា បណ្តាញ ទំនាក់ទំនងសង្គម Facbook មួយនេះ នឹងអាចធ្វើឲ្យពួកគេទទួល បានការគាំទ្រ បង្កើតទំនាក់ទំនង ជិតសិទ្ធជាមួយ ក្រុមអ្នកគាំទ្រ និង បង្កើន ប្រជាប្រិយភាព កាន់តែខ្លាំងមួយ កម្រិតទៀត ពិសេសព័ត៌មានថ្មីៗ និង រូបថតមួយចំនួន ត្រូវបានពួកគេបង្ហោះ យ៉ាងព្រោងព្រាត ទាញការ គាំទ្រ ហើយក៏ជាសារ ដើម្បីប្រាស្រ័យ ទាក់ទងគ្នា ដ៏ទំនើបមួយផងដែរ ៕

ដោយ៖ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]