កាលថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៤ នេះ នៅទីស្នាក់ធំអគារក្រុមហ៊ុននៅកម្ពុជា Huawei (ហ័រវៃ) ដែលជាម៉ាក សញ្ញាទូរស័ព្ទ Smartphone ដ៏ធំលំដាប់ថ្នាក់លេខ ៣ ទទួលស្គាល់ជា អន្តរជាតិនូវគុណភាព លើបណ្តារ ប្រទេស 140 ទូទាំងពិភពលោក បានចេញលក់នូវ ទូរស័ព្ទម៉ូដែលថ្មី Honor 3C  (អរនឺរ ស៊្រីស៊ី) ដែល ជម្រើសថ្មី ឡូយ កាលីប Cute ស៊ីអារម្មណ៍ឈឹបៗ ដោយមានអេក្រង់ធំជាង  អ៊ិនធើណែតលឿនអស់ស្ទះ  មាំ  ធន់  ស្រាល  គុណភាពខ្ពស់ ដែលរចនាឡើង ប្រកបដោយប្រណីតភាព ល្អឥតខ្ចោះ ពោញដោយកិត្តិយស ។

គ្រប់រាល់ទូរស័ព្ទម៉ូដែលថ្មី ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មី ផ្តាច់មុខរបស់ Huawei គឺ Emotion UI ដែលអាច ជួយអ្នកប្រើប្រាស់កាន់តែងាយស្រួលប្រើ ជាងស្មាតហ្វូនដទៃទៀត ពោលគឺជួយសន្សំសំចៃថ្ម គ្រប់គ្រងការប្រើ ប្រាស់អ៊ីនធឺណិត ប្លុកលេខទូរស័ព្ទ ប្រើបណ្តាញសង្គមផ្សេងៗ លេង Chat និង SMS អាចបង្កើនល្បឿន CPU/RAM និងបន្ថែមមុខងារមិនឲ្យរំខានដល់ពេលរវល់ការងារ ឬពេលសម្រាក ។ មុខងារ Back up មុខងារដ៍ងាយស្រួល ដែលជួយក្នុងការផ្ទេរ្ទ ឈ្មោះ ឯកសារ រូបភាព  វីដេអូ លេខទូរសព្ទ័ ពីទូរសព្ទ័ ទៅ SD Memory Card ដោយផ្ទាល់ ដោយមិនចាំបាច់តាមរយៈកុំព្យូទ័រ  និងជាពិសេសអេក្រង់   ថាច់ លឿន (មិនគាំងរឺយឺត) សាកថ្មមិនក្តៅ ទូរសព្ទ័ បើធៀបនឹងស្មាតហ្វូនម៉ាកដទៃ ។

លោក Liu Zi Yan (លៀវ ស៊ីយ៉ាំង) អគ្គនាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ” លក្ខណៈពិសេសនៃទូរស័ព្ទ Honor 3C គឺជាទូរសព្ទ័ស៊ីមពីរ រចនាជារាង កោងស្អាត ស្តើង ស្រាល មានអក្រង់ធំ HD ពណ៌ធម្មជាតិច្បាស់ល្អ  ទំហំ 5 អ៊ីញ និងបំពាក់កាមេរ៉ាបច្ចេក វិជ្ជាពិសេស ដោយ មានកាមេរ៉ាក្រោយទំហំ 8MB និងកាមេរ៉ាមុខទំហំ 5MB អាចថតរូបភ្ជាប់ ជាមួយសំឡេងបានរយៈ ពេល 10 វិនាទី  ។ ដំណើរការដោយអង្គប្រតិបត្តិការ  Quad-Core 1.3Gz ប្រព័ន្ធប្រតិបត្តិការ OS: Android Jellybean (4.2) អង្គចងចាំ 2MB ថ្មទូរស័ព្ទ 2,300mAh ប្រើបានយូរជាងស្មាតហ្វូន ដទៃទៀតរហូតដល់ 30%  ជាពិសេសតម្លៃសន្សំសំចៃបាន 40% តម្លៃប្រហាក់ប្រហែល ២១០-២២០ ដុល្លារ ប៉ុណ្ណោះ រកឯណាមានតំម្លៃល្អ បែបនេះ បើធៀបនឹងទូរសព្ទ័ម៉ាកផ្សេងៗ ដែលមានលក្ខណៈពិសេសនិង អត្ថប្រយោជន៍ដូចគ្នា តែតំម្លៃប្រមាណ ៣០០-៣២០ ដុល្លារឯណោះ។ ”

កញ្ញា  មាស សុខសោភាព ដែលជាតារាផ្សព្វផ្សាយពាណិជ្ជកម្ម ក៍ដូចជាឯកអគ្គរដ្ឋទូតនៃទូរសព្ទ័ ស្មាតហ្វួនូ Huawei បាននិយាយដោយពេញចិត្ត និងផ្តាំផ្ញើរដល់អតិថិជន បន្ទាប់ពីបានប្រើសាកល្បង មួយរយៈចំពោះម៉ូដែល ថ្មី  Honor 3c នេះតែម្តង  ” ជាមួយ  Huawei មិនសាក មិនដឹង ”  ” Honor 3C ប្រណិតភាពល្អឥតខ្ចោះ ពេញដោយកិត្តិយស ” ជាងនេះទៅទៀតជួយដល់អតិថិជន សន្សំសំចៃ 40% ក្នុងការចំណាយ ដោយបានបន្ថែមថា  “ ហេតុអ្វីត្រូវទិញរបស់ថ្លៃ តែគុណភាពមិនល្អរឺចាញ់ Huawei នោះ ពោលគឺ ក្រុមហ៊ុនលក់ថ្លៃ ស្ទើរស្មើតម្លៃដើមពីរោងចក្រ ” ។

ទន្ទឹមនឹងការចេញលក់ម៉ូដែលទូរស័ព្ទ Huawei Honor 3C ដ៏ទំនើបនេះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវ ប្រូម៉ូសិនដ៏ពិសេស សម្រាប់ការទិញទូរស័ព្ទស្មាតហ្វូន Huawei លោកអ្នកនឹងទទួលបានឆ្នោតមួយសន្លឹក សម្រាប់បំពេញឈ្មោះ លេខទូរស័ព្ទ ម៉ូដែលទូរស័ព្ទ លេខអាយមីរបស់ទូរស័ព្ទ និងអាសយដ្ឋាន ដើម្បីចូល រួមចាប់រង្វាន់ដែលអាចមានឱកាសមាស ឈ្នះរង្វាន់ដូចក្នុងក្តីសុបិនដូចជា រង្វាន់ធំម៉ូតូ YAMAHA FZ-S ចំនួន ០១រង្វាន់ ដំណើរកម្សាន្តទៅទីក្រុងហុងកុង និងស៊ិនជិន ចំនួន០២រង្វាន់ ម៉ូតូ YAMAHA Taurus ចំនួន០២ រង្វាន់ និងរង្វាន់ទូរស័ព្ទស្មាតហ្វូន Huawei ដ៏ស្រស់ស្អាត46រង្វាន់ទៀត ហើយការចាប់រង្វាន់ លើកទី១នឹង ប្រព្រឹត្តទៅ នៅថ្ងៃទី15 ខែមិថុនា និងការចាប់រង្វាន់លើកទី២ នឹងប្រព្រឹត្តទៅថ្ងៃទី 03 ខែសីហា ឆ្នាំ២០១៤ តាមរយះការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ ទូរទស្សន៍ហង្សមាសក្នុងកម្មវិធីតន្រ្តីពិសេស។

ដូច្នេះ សូមអតិថិជនដែលនិយមទូរស័ព្ទស្មាតហ្វូនទាំងអស់រួសរាន់អញ្ជើញមកសាកល្បង និងទទួលយក បទពិសោធន៍ថ្មីដ៏អស្ចារ្យពីទូរស័ព្ទ Huawei Honor 3C ដ៏ទំនើបនេះ ដែលនឹងមានលក់នៅក្នុងទីផ្សារ ប្រទេសកម្ពុជា និងតាមបណ្តាហាងធំៗទាំងអស់នៅទូទាំងប្រទេស ក្នុងពេលឆាប់ៗដ៍ខ្លីខាងមុននេះ និង រួសរាន់ជាវទូរស័ព្ទដៃ Huawei ក្នុងរដូវកាលប្រូម៉ូស៊ិនពិសេសនេះ និងតម្លៃសន្សំសំចៃបាន 40% ទាំងអស់ គ្នា។







បញ្ចូលអត្ថបទ ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា