ជាធម្មតាមនុស្សយើងតែងតែបរិភោគ អាហារ មើលទូរទស្សន៍ និងដោះសែ្បកជើងនៅក្នុងផ្ទះឬ នៅទីកន្លែងណាដែលសមរម្យដែល ពួកគេអាចប្រព្រឹត្ដទៅបាន។ តែអ្វីដែលបង្កភាពភ្ញាក់ ផ្អើលពេញឡានក្រុងនោះគឺកាលពីពេល ថ្មីៗនេះមាន ស្រ្ដីម្នាក់មិនត្រឹមតែញាំនំនោះទេ ប៉ុន្ដែក៏បានដោះសែ្បកជើង រួមទាំងមើលខែ្សភាពយន្ដ ដោយមិនបានដាក់កាស ស្ដាប់ត្រចៀកថែមទៀត ដែលរឿងទាំងអស់នេះកើតឡើង នៅក្នុងសឹង្ហបុរី។ អ្នកដំណើរដែលជិះ នៅក្នុងឡានក្រុងនោះបាននិយាយថា មិត្ដស្រីរបស់គាត់ និងគាត់ ស្រឡាំងកាំងជាខ្លាំងនៅពេលដែល គេឃើញនារីនេះធ្វើរបៀបនេះនៅក្នុងឡានក្រុង។ ជាដំបូងនាងបានដោះស្បែកជើង ហើយចាប់ផ្ដើមចាក់ DVD ដើម្បីមើលខែ្សភាពយន្ដ ដោយដាក់សម្លេងខ្លាំងៗចេញមក ក្រៅបន្ទាប់ពីនោះទៀត នាងបន្ថែមការញាំនំទៀត។ អ្វីដែលសំខាន់ គឺនាងមិនមានសុជីវធម៌ ដែលអាចធ្វើឲ្យអ្នកដទៃ គិតថា ជនជាតិសឹង្ហបុរីខ្វះភាពអប់រំ៕   

Prepared by: Ma

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]