ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ អង្គរសង្រ្កាន បានបញ្ចប់ទៅដោយជោគជ័យ ប្រជាជនកម្ពុជាបានពេញចិត្ត នឹងការរៀបចំរបស់សម្ព័ន្ធយុវជនកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏ធំមហិមា ជាមួយនឹងកាបង្ហាញនូវសិល្បៈ នៃការរស់ឡើងវិញ និង វប្បធម៌ប្រពៃណីដ៏ល្អឥតខ្ចោះ ពិសេសគឺការតាំងបង្ហាញ នូវនំអន្សមយក្ស ជានំធំបំផុតក្នុងប្រវត្តិសាស្ត្រ កម្ពុជា ។

វត្តមានតារាចម្រៀង ជាច្រើនដួងបានរះ បង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ ជាមួយសម្លៀកបំពាក់ប្រណៃណី និងបទចម្រៀងប្រជាប្រិយខ្មែរ ដែលញុំាងឲ្យបរិយាកាស ពោរពេញទៅដោយស្នាមញញឹម និងភាពសប្បាយរីករាយ ស្ថិតក្នុងការចងចាំ ចំពោះអ្នកបានចូលរួមព្រឹត្តិការណ៍ នោះគ្រប់ៗគ្នា ។ ក្នុងនោះក៏មានវត្តមាន តារាចម្រៀង នាង សុន ស្រីពេជ្រ បានបង្ហាញសម្រស់ និងសំឡេង ដ៏ក្រអួនក្រអៅ ក្នុងបទចម្រៀងប្រជាប្រិយ ជាច្រើនបទ ។

ថ្មីៗនេះ ប្រភពកៀកកិត នឹង សុន ស្រីពេជ្រ បាននិយាយថា នាងទើបតែចេញពីមន្ទីរពេទ្យ ព្រោះក្រោយពីព្រឹត្តិការណ៍អង្គរសង្ក្រានរួចមក នាងអស់កំលាំងល្ហិតល្ហៃ រួចក៏បញ្ជូនបន្តទៅមន្ទីរពេទ្យឯកជនមួយ។ មន្ទីរពេទ្យនោះមានទីតាំងនៅក្បែរផ្ទះរបស់នាង ស្រាប់តែមន្ទីរពេទ្យនោះ ហាក់មានភាពធ្វេសប្រហែល ចាក់ថ្នាំដែលពុំបានធ្វើតេស្តត្រឹមត្រូវ បណ្ដាលឲ្យនាង ប្រតិកម្មថ្នាំមួយជាន់ទៀត ។ បន្ថែមពីលើរោគ អស់កំលាំងល្ហិតល្ហៃ និងរលាកបំពងក តែនាងពុំបានរករឿង មន្ទីរពេទ្យនោះទេ ព្រោះនាងមិនចង់ឲ្យមានរឿង វែងឆ្ងាយច្រើន ។

តារាចម្រៀង សុន ស្រីពេជ្រ បាននិយាយប្រាប់ LookingTODAY ថា នាងបានជាសះស្បើយហើយ តែពុំទាន់បានស្រួលមួយរយភាគនៅឡើយទេ តែការងាររបស់ក្រសួង នាងមិនអាចចោលបានទេ ដូចនេះទោះជាឈឺ ឬជាត្រូវតែបំពេញវាឲ្យបានរួចស្រេច ទោះបីជាច្រៀងទាំងឈឺក៏ដោយ ។ សុន ស្រីពេជ្រ និយាយថា មនុស្សជាច្រើន ចង់បានឱកាសដូចនាង តែមិនអាចបានទេ ដូចនេះត្រូវតែប្រឹងប្រែង ។ សម្រាប់រឿងពេទ្យ ចាក់ថ្នាំមិនបានប្រុងប្រយ័ត្ន ជាមេរៀន សម្រាប់នាងចំពោះមន្ទីរពេទ្យនោះ តែនាងមិនមានទម្លាប់ដើររករឿងគេទេ។

បន្ទាប់ពីស្ដាប់ការបកស្រាយរបស់ សុន ស្រីពេជ្រ បានបង្ហាញថា នាងជាអ្នកសិល្បៈ ដែលមានការតស៊ូ និងអត្តចរិកល្អ ផ្ទុយពីតារាសិល្បៈខ្លះ ចូលចិត្តយកភាពល្បីល្បាញ ដើររករឿងគេ និងចូលចិត្តនិយាយអួតហួសមាឌ ខ្លះទៀតក៏ក្បត់ចិត្តក្បត់សម្ដីខ្លួនឯង រួចបង្វែរសាច់រឿងបានល្អ គួរឲ្យកោតសរសើរ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ