ថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនាអាងហែលទឹក ទាំង៩ ក្នុងពិភពលោក ដែលអស្ចារ្យ និងគួរអោយស្រៀវស្រើប ព្រមទាំងស្រស់ស្អាត ទៀតផង ចង់ដឹងថាទិដ្ឋភាព របស់អាងហែលទឹក ទាំងនោះ គួរអោយចាប់អារម្មណ៍យ៉ាងណានោះ សូមតាមដាន ទាំងអស់គ្នា៖

៩.អាងហែលទឹក Holiday Inn Shagnhai Pudon Kangquio



វាត្រូវបានសាងសង់ នៅក្នុងអគារមួយ នៃទីក្រុងសៀងហៃ ប្រទេសចិន ដែលមានកម្ពស់ខ្ពស់។ ហើយអ្នកអាច លេងកំសាន្តនៅ ទីនោះព្រមទាំង ស្រូបយកខ្យល់អាកាស បានយ៉ាងល្អទៀតផង ដែលទាំងនេះជា ចំណុចទាក់ទាញ អារម្មណ៍ផងដែរ។

៨.អាងហែលទឹក Sky Condos ប្រទេសប៉េរូ (Peru)


អាងហែលទឹក ទាំងនេះស្ថិតនៅក្នុង Condo មួយនៃទីក្រុង Lima ប្រទេសប៉េរូ ដែលបានលយចេញ ពីអគារមួយនោះ ដែលធ្វើអោយអ្នក ហែលគ្រប់គ្នា មានអារម្មណ៍រីករាយ និងស្រៀវស្រើបផងដែរ។

៧.អាងហែលទឹក Sanctuary Retreats, ប្រទេស តាហ្សានី


វាគឺជាអាង ហែលទឹកមួយដែល ស្ថិតនៅ កណ្តាលព្រៃមួយ ដែលជាកន្លែង មានសត្វព្រៃឆ្លងកាត់ ជាច្រើនដូចជាដំរី,ខ្លា, តោជាដើម ក៏ប៉ុន្តែដោយសារ តែមានសម្រស់ ធម្មជាតិពិតៗលាយឡំ នឹងអាងហែលទឹក ដ៏ត្រជាក់វាបាន ក្លាយជាចំណុច ទាក់ទាញយ៉ាងខ្លាំងមួយ។

៦.អាងហែលទឹក Nemo 33 ទីក្រុងប្រូស៊ែល (Brussels) ប្រទេសប៊ែលហ្សិក


វាគឺជាអាងហែលទឹក មួយដែលមានជម្រៅ ៣៤៥ម៉ែត្រ ព្រមទាំងមាន រូងនៅក្រោមទឹក ផងដែរ។ ប៉ុន្តែនៅពេលដែល យើងមើលពីលើ ធ្វើអោយយើងស្រៀវសាច់ មែនទែនដោយសារ តែទឹកដ៏ថ្លារួម ជាមួយនឹងជម្រៅយ៉ាងជ្រៅ របស់វាផងដែរ។

៥.អាងហែលទឹក Golden Nugget, ទីក្រុង Las Vegas, សហរដ្ឋអាមេរិក


នេះក៏ជាអាង មួយដែលញាក់សាច់ ផងដែរដោយសារតែ វាធ្វើពីកញ្ចក់ហើយ នៅក្រោមអាងនោះ ពោរពេញទៅដោយ សត្វក្នុងសមុទ្រដូចជា ត្រីឆ្លាម និងត្រីជាច្រើន ប្រភេទទៀត។ ចុះបើកញ្ចក់នោះ បែកតើនឹងមាន រឿងអីកើតឡើងទៅ?

៤.អាងហែលទឹក The Devil’s Pool, តំបន់ Victoria Falls, ប្រទេសអាហ្រិ្វក


វាក៏ជាកន្លែង លេងទឹកមួយ ដ៏ស្រៀវសាច់ផងដែរ ដោយសារតែវាសំបូរ ដុំថ្មធំៗនិង មានច្រាំងចោទ នៅក្បែរនោះដែល មានកម្ពស់ដល់ទៅ១០០ម។ តើអ្នកហ៊ានលេង ដែរទេ?

៣.អាងហែលទឹក Bandra Ohm Tower balcony pools, ទីក្រុងមុំបៃ (Mumbai) ប្រទេសឥណ្ឌា


វាជាអគារមួយដែល មានកម្ពស់៣៧ជាន់ ហើយមានអាងហែលទឹក នៅរានហាលគ្រប់ ជាន់ទាំងអស់ ដែលមើលទៅគួរ អោយចាប់អារម្មណ៍ យ៉ាងខ្លាំងផងដែរ។

២.អាងហែលទឹក SkyPark តំបន់ Marina Bay Sands ប្រទេសសាំងហ្គាពួរ


បើតាមរូបភាព យើងអាចមើលឃើញ សម្រស់ដ៏ស្រស់ត្រកាល របស់អាងហែលទឹក មួយនេះតែអ្នក មានបានចាប់អារម្មណ៍ ទេថាតើគែមម្ខាងទៀត នៅឯណា? នេះជាអាងហែលទឹក ដ៏គួរអោយភ័យខ្លាចផងដែរ ព្រោះថាវាស្ថិតនៅ លើអគារកម្ពស់ ប្រហែលជា២០០ម ទៅហើយគ្មានជ្រុង ម្ខាងបែបនេះ តើអ្នកហ៊ានលេង នៅអាងនេះដែរទេ? តែការពិតវាមាន សុវត្ថិភាពណាស់ បើទោះបីជា គ្មានជ្រុងម្ខាងទៀតក៏ដោយ។

១.អាងហែលទឹក Sky Habitat simmable bridge ប្រទេសសាំងហ្គាពួរ


នេះអាចជាអាង មួយដែលមាន ទិដ្ឋភាពស្រស់ស្អាតនិង គួរអោយទាក់ទាញផងដែរ។

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]