ភ្នំពេញ៖ ក្រុមអ្នកក្លាហាន លើដងផ្លូវ ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ ដុំថ្ម ដំបង ជិះម៉ូតូជាច្រើនគ្រឿង ដេញកាប់ ចាក់គ្នាយ៉ាងអានាធិបតេយ្យ ក្នុងទឹកដី សង្កាត់វាលវង់ ខណ្ឌ៧មករា ប៉ុន្មានថ្ងៃ ជាប់គ្នារួចមក ធ្វើសមត្ថកិច្ចឈឺក្បាល ហើយបង្ខំចិត្ដ ចាប់ក្រុមនេះ បានចំនួន០៧នាក់ ដែលភាគច្រើន ក្រុមនេះ សុទ្ធសឹងជាក្រុម បងធំ ប្រចាំវិទ្យាល័យ និងជាកូនអ្នកមាន អំណាច ទ្រព្យធន។

បន្ទាប់ពីចាប់បាន ក្រុមនេះភ្លាមៗ យកទៅញាត់ទ្រុង នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា រហូត ដល់ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២នេះ គេសង្កេតឃើញមានគ្នាខ្នង បក្ខពួក ខ្លះធំ ខ្លះតូច បានទៅធ្វើការ ធានាពួកក្រុមបងធំទាំងនោះ មានខ្លះសំញ៉ែងទាំងអំណាចស័ក្ដិយស ក៍មាន មាន ខ្លះអួតអាងពី ការចំណាយប្រាក់ក៍មាន ក្នុងបំណងឲ្យ តែបានធានាក្រុមបង ធំទាំងនោះឲ្យ រួចខ្លួនពីសំណាញ់ច្បាប់។

គេមិនទាន់ដឹងពីការសម្រេចយ៉ាងណាទេ ពីលោក យិន សាន អធិការនគរបាលខណ្ឌ ៧មករា ចំពោះ ក្រុមសាច់ញាតិឫបក្ខពួក ដែលទៅធានា ក្រុម បងធំទាំងនោះ ក៍ប៉ុន្ដែបើ តាមមន្ដ្រីនគរបាល ផ្នែកព្រហ្ម ទណ្ឌខណ្ឌ៧មករា ដែលសកម្មក្នុង ការចុះចាប់ក្រុមបងធំ ដែលបង្កការអុកឡុក កាប់គ្នាលើ ដង ផ្លូវស្ទើរ គ្មានលោះថ្ងៃនោះ លួចបង្អើបឲ្យដឹង ថា លោកអធិការ និងកសាងសំណុំរឿង បញ្ជូនក្រុមបងធំនេះ ទៅកាន់សាលាដំបូងរាជធា នីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

មតិមហាជន សម្ដែងការគាំទ្រ ប្រសិនបើអាជ្ញារធរ សមត្ថកិច្ចចាត់ការលើក្រុមនេះមែន ហើយបង្ហាញ ពីសមត្ថភាព និងការអនុវត្ដច្បាប់ដ៍ពិត ប្រាកដ របស់នគបាលខណ្ឌ៧មករា ជាពិសេសអ្នករស់ នៅក្នុងទឹកដីសង្កាត់វាលវង់។

ទាក់ទងនិងការ ចាប់ក្រុមបងធំនេះ នគរបាលមូលដ្ឋាន រាយការមកថា បានធ្វើឡើងកាល ពីវេលាម៉ោង ០៤និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ នៅចំណុចមុខវិទ្យា លយ័បាក់ទូក នៅពេលដែល ក្រុមនេះកំពុងដេញកាប់គ្នយ៉ាងប្រសាចលើដងផ្លូវដោយជិះ ម៉ូតូប្រមាណជិត១០គ្រឿង។ ប្រភពបន្ដថា ក្រុមនេះមានគ្នាដដែលៗហើយបានធ្វើ សកម្មភាព ស្ទើររាល់ថ្ងៃ  ភាកច្រើននៃពួកគេជាសិស្ស។

ក្រុមបងធំ ដែលត្រូវចាបខ្លួនទាំងនោះ ទី១-ឈ្មោះ បូរ តនា អាយុ១៦ឆ្នាំ ជាសិសិ្សវិទ្យាល័យបាក់ទូក មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ទី២-សួស សុផារ៉ា អាយុ១៩ឆ្នាំ ជា សិស្សវិទ្យាល័យវត្ដភ្នំ នៅសង្កាត់ ទួលសង្កែ ទី៣-នៅសុខុម បញ្ញា អាយុ២១ឆ្នាំ ស្នាក់នៅ សង្កាត់បឹងសាឡាង ជាសិស្ស វិទ្យាល័យសន្ធរម៉ុក ទី៤-នួន សេរីវឌ្ឍនា អាយុ១៨ឆ្នាំ ជាសិស្ស វិទ្យាល័យវត្ដភ្នំ មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ទី៥-ហៃ លីម៉េងអាយុ១៨ឆ្នាំ ជា សិស្សវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី៦-អ៊ុន ប៊ុនបូ អាយុ១៧ឆ្នាំ សិស្សវិទ្យល័យវត្ដភ្នំ ស្នាក់នៅសង្កាត់ស្រះចក និងទី៧-ឈ្មោះ ចាន់ តុលា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាលយ័បាក់ទូក៕

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]