កូរ៉េខាងត្បូង៖ ប្រហែលជា អ្នកធ្លាប់ស្គាល់ហើយ ពីតារាចម្រៀងសិចស៊ី គឺនាងHyun A ដែលជាប្រធានក្រុម 4minute ។

ថ្មីៗនេះនាង HyunA បានថតម៉ូត អោយទស្សនាវដ្តី Ceci នៅទីក្រុង Tokyo ប្រទេសជប៉ុន។ ជាពិសេសនោះ នាងបានបង្ហាញ សម្រស់ ដ៏ស្រស់ស្អាត និងសិចស៊ីថែមទៀត ជាមួយម៉ូតសម្លៀកបំពាក់ សម្រាប់រដូវផ្ការីកផងដែរ។

មិនតែប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះដែរ ក្រុម 4minute ក៏កំពុងតែផ្សព្វផ្សាយជាមួយ បទចម្រៀងថ្មី ដែលមានចំនងជើងថា "Whatcha Doin’ Today"  ។ ពួកគេក៏មានគម្រោង វាយលុកចូលទីផ្សារអ៊ឺរ៉ុប ថែមទៀតផង ដែលសំបុត្រទស្សនា ក្នុងការប្រគំតន្ត្រីរបស់ពួកគេនេះ គឺនៅប្រទេសស៊ុយអ៊ែត កំពុងតែចាប់ផ្តើម លក់ហើយ។

ចំពោះការប្រគុំតន្រ្តីនេះ នឹងប្រព្រឹត្តទៅ ក្នុងថ្ងៃទី២៥ ខែឧសភានេះ និងរៀបចំនៅទីក្រុង Stockholm ប្រទេស ស៊ុយអែត។ រីឯទស្សនាវដ្តី Ceci ដែលនាងថតឲ្យនោះ នឹងត្រូវចេញផ្សាយ ក្នុងខែនេះផងដែរ។   

ចង់ដឹងថា រូបថតរបស់នាង នៅទីក្រុងតូក្យូ ថាស្អាតនិងសិចស៊ី កម្រិតណានោះ។ តោះក្រឡេកមើល រូបថតរបស់នាង នៅខាងក្រោមទាំងអស់គ្នា៖








ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]