ភ្នំពេញ៖ បច្ចុប្បន្ន គេសង្កេតឃើញថា មានតារាល្បីឈ្មោះ ជាច្រើនដួង បានបញ្ចប់ អាជីពសិល្បៈ ទៅសាងគ្រួសារ និងបង្កើតអាជីព ផ្ទាល់ខ្លួន ជាបន្តបន្ទាប់ ទាំងតារាជើងចាស់ និង តារាចំណូលថ្មី ដោយពួកគេរស់នៅ ប្រកបដោយ សុភមង្គល។ ដោយឡែកសម្រាប់ ពិធីការិនី និងជាតារាសម្តែងសិចស៊ី សម្បូរសាច់ដើមទ្រូង កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះ បែរជាប្រកាសថា ខ្លួនទំនេរគ្មានម្ចាស់ចិត្ត និងប្រកាសក្តែងៗចង់បានគូស្នេហា នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួន។

កញ្ញា គង់ វង្សយ៉ាទី ត្រូវបានគេចាត់ទុកថា ជាតារាស្រីមួយរូប ដែលកំពុងឆក់បានប្រជាប្រិយភាព ខណៈរឿងស្នេហា ហាក់មិនសមប្រកប ទាល់តែសោះ ព្រោះជានិច្ចកាល តែងមានព័ត៌មានលេចឮ ពីការលួចលាក់មានទំនាក់ទំនង ស្នេហាជាមួយបុរសអ្នកមានទ្រព្យស្តុក ប៉ុន្តែផ្ទុយទៅវិញរឿង ស្នេហាទាំងនោះ គ្រាន់តែជាស្នេហាប្រៀបបាន ដូចសត្វអំពិលអំពែក តែប៉ុណ្ណោះ។

យ៉ាងណាក្តី ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់កញ្ញា គង់ វង្សយ៉ាទី គេបានឃើ ញតារារូបនេះ បានសម្រេច ចិត្តបង្ហោះ សារជាភាសាខ្មែរខ្លី មានចេតនាប្រកាសចង់បាន គូស្នេហាថា "ចង់ ទៅណាមកណា មានគូនឹងគេ….! ប្រហែលមិន ទាន់ដល់គូ.."។

តាមរយៈសារខ្ចី បញ្ចេញលើហ្វេសប៊ុកនេះ ហាក់ស្តែងឲ្យឃើញថា តារាសម្ដែងដើមទ្រូងមូលក្បំ កញ្ញា គង់ វង្សយ៉ាទី បច្ចុប្បន្នបេះដូង កំពុងតែរងាជួបភាពឯកា ទើបបង្ហាញពីអារម្មណ៍ប្រកាសចង់មាន គូស្នេហា និងប្រាថ្នាចង់ជួបបុរសល្អម្នាក់ ដើម្បីបំបាត់ភាពអផ្សុក ។ ម្យ៉ាងទៀត បើមើលពីសារខាងលើនេះ អាចបញ្ជាក់ថា តារាសម្តែងនាង គង់ វង្សយ៉ាទី មានតេចនាបង្ហាញ ពីអារម្មណ៍ពិតចង់បានបុរសល្អម្នាក់ ធ្វើជាប្តីទៅអនាគត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]