រាជធានីភ្នំពេញ ៖ ​ដោយ​សារ​​តែ​​បើក​បរ​ប្រញាប់​ប្រញាល់​​ពេល​មេឃ​កំពុង​​ភ្លៀង បណ្តាល​ឱ្យ​​រថយន្ត​​មួយ​គ្រឿង​បើក​​ឆ្លង​ផ្លូវ​បុក​ម៉ូតូ​គុប​ជ្រុង​ដួល​ ប្រាវជាប់​កាង​ និង​ស្លាក​លេខ​រថយន្ត​​​ទៅ​ជា​មួយ​ម៉ូតូ ហើយ​អ្នក​បើក​ម៉ូតូ​​របួស​ជើង​ទាំង​ពីរ​​កម្រើក​​អត់​រួច ។ គ្រោះ​ថ្នាក់​​នេះ​កើតឡើង​​កាល​ពីវេលា​ម៉ោង​៤​រសៀល​​ថ្ងៃទី​៣០ ឧសភា ​នៅ​ជិត​សាជីវ​កម្ម​ធនា​គារ​​មួយ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​​ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការ​មន ។

ក្រោយ​ពេល​កើតហេតុ​​ម៉ូតូ និង​រថយន្ត​​ដែល​រង​ការ​ខូច​ខាត​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅរក្សា​ទុក​នៅ​អធិ​ ការ​ដ្ឋាន​ខណ្ឌចំការ​មន រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​​តាម​នីតិ​វិធី​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]