កាលពីមុនខ្មែរឡូត ធ្លាប់បានចុះផ្សាយ រួចមកហើយនូវ អត្ថបទមួយដែលនិយាយ អំពីអាវទ្រនាប់សម្រាប់បុរស កំពុងទទួលបានការ ចាប់អារម្មណ៍ និងប្រើប្រាស់ ពីសំណាក់បុរសៗ ដែលបង្ហាញអោយ ឃើញពីការកើនឡើង ជាលំដាប់នៃចំនួន អ្នកប្រើប្រាស់អាវទ្រនាប់ ប្រភេទនេះ។

ហើយនាពេលថ្មីៗនេះ ក៏មានការដាក់លក់ ឈុតក្នុងពណ៌ផ្កាឈូករបស់បុរស ប្រភេទថ្មី សំរាប់និទាឃរដូវ នេះផងដែរ នៅតាមគេហទំព័រ របស់ជប៉ុន ដែលក្នុងនោះ មានដូចជាអាវទ្រនាប់ និងខោក្នុងរបស់បុរស។ គេហទំព័រលក់ទំនិញអនឡាន Wish Room Men’s បានដាក់បង្ហោះ ទំនិញរបស់ខ្លួន ដែលបង្កការ ភ្ញាក់ផ្អើលនិង ចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់សាធារណៈជន ព្រោះមិននឹកស្មានសោះថា បែរជាអាចទៅរួច ដែលមានអាវទ្រនាប់ និង ខោទ្រាប់ សំរាប់បុរស និង មានពណ៌ផ្កាឈូក ថែមទៀតនោះ។

ផលិតផលទាំងនោះ ត្រូវបានច្នៃម៉ូតជាពិសេស ដើម្បីធ្វើអោយ មានភាពស្រណុកស្រួល ដល់បុរសដែលមាន ខ្លួនប្រាណធំជាងនារី ដោយពួកគេ មិនចាំបាច់ពាក់របស់ នារីៗដូចពីមុន ទៀតនោះទេ។

ចង់ដឹងថា តើឈុតក្នុងរបស់បុរស ទាំងនោះស្រស់ស្អាត និងប្លែកភ្នែក យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖









ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]