ភ្នំពេញ៖ ពិធីការិនីល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ បាយ័នអ្នកនាង សុខ សោម៉ាវត្តី ថ្មីៗនេះបានបែក ធ្លាយឃ្លីបវីដេអូខ្លីមួយ មានរយៈពេលជិត ៣០ វិនាទី ដោយបានបង្ហាញឲ្យឃើញ ពីអារម្មណ៍ភ័យខ្លាច ញប់ញ័រនឹង ស្លន់ស្លោស្ទើរតែលោះព្រលឹង ព្រោះតែនាងខ្លាចសត្វតុកកែ ដែលបានធ្លាក់មកក្បែរខ្លួននាង។

តាមរយៈឃ្លីបវីដេអូខ្លី មានរយៈពេល២៧ វីនាទី បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីសកម្មភាពយំ រៀបរាប់របស់ តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវីត្តី ព្រោះតែការខ្លាចសត្វតុកកែថា "អា …!ខ្ញុំខ្លាចណាស់ ..(យំ)..! អា..ខ្ញុំខ្លាចមែនណា " សម្រែកនេះ លាយឡំជាមួយនឹងសំឡេងយំទឹក មុខស្លេកស្លាំង ខណៈ ក្រុមការងាររួមអាជីពបាននាំគ្នាសើច សប្បាយព្រោះឃើញ វត្តីខ្លាចសត្វតុកកែ។

ក្រោយពីបានមើលឃ្លីបវីដេអូរនេះហើយ មានអ្នកខ្លះបញ្ចេញចំណាប់អារម្មណ៍ ដោយអាណិតដល់អ្នក នាង សុខ សោម៉ាវត្តី ចំណែកអ្នកខ្លះទៀត នាំគ្នាសើច ព្រោះតែនាងខ្លាចសត្វតុកកែ រហូតដល់ថ្នាក់យំ។ មិន្តែប៉ុណ្ណោះគេក៏បានឃើញនាងខ្លាច ស្ទើរហក់លោតចេញពីកៅអី ដែលកំពុងអង្គុយ ពីលើទៀតផង។
ឃ្លីបវីដេអូរ បានបង្ហញពីសកម្មភាព ខ្លាចសត្វតុកកែ ពីសំណាក់អ្នកនាង សុខ សោម៉ាវត្តី មួយនេះ កំពុងតែជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នក ដែលនិយលេងហ្វេសប៊ុក ។ ម្យ៉ាងទៀតក៏មានអ្នក ខ្លះបាន share ឲ្យគ្នាបន្តបន្ទាប់ ផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី