យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​អេស៊ីវ័ន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៩ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តារា​សម្តែង​ចិន​ នាង​ Zhang​ Ziyi​ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​​របស់​ប៉ូលិស​ពី​បទទទួល​យក​ប្រាក់​ពី​អ្នក​ជំនួញ​ និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ចិន គឺ​លោកប៊ូស៊ីឡៃ​ ជា​ថ្នូរ​ទៅ​នឹង​ការ​រួម​ភេទ ។ ទំនាក​់​ទំនង​រវាង​លោក​ប៊ូស៊ីឡៃ និង​នាង​ Zhang Ziyi គឺ​ត្រូវ​បាន​ណែ​នាំ​ឱ្យ​ស្គាល់​គ្នា ដោយ​លោក​ស៊ូម៉ីង វ័យ​៤១​ឆ្នាំ ជា​ស្ថាបនិក​ក្រុម​ហ៊ុន Dalian Shide Group ។

ប្រភព​ព័ត​មាន​ដដែល​នោះ​បាន​បន្ត​ឱ្យ​ដឹង​ទៀតថា លោកស៊ូម៉ីង​ បាន​ផ្តល់​ប្រាក់​៦​លាន​យាន់​ស្មើ​នឹង​ជាង​៩​សែន​ដុល្លារ ដើម្បី​បាន​រួម​ភេទ​​ជា​មួយ​នាង​​ម្តង​កាល​ពី​ឆ្នាំ​២០០៧ ។ បន្ទាប់​មក​​លោក​សូម៉ីង​ បាន​ណែនាំ​លោក​ប៊ូស៊ីឡៃ ឱ្យ​ស្គាល់​នាង​ ហើយ​លោក​ប៊ូស៊ីឡៃ ក៏​បាន​ផ្តល់​ប្រាក់​១០​លាន​យាន់​ ស្មើ​នឹង​១,៥៧​លាន​ដុល្លារ ដើម្បី​បាន​រួម​ភេទ​​​ជា​មួយ​តារា​សម្តែង​វ័យ​៣២​ឆ្នាំ​រូប​នេះ ។ គិត​មក​ដល់​ត្រឹម​ឆ្នាំ​២០១១​ លោក​ប៊ូស៊ី​ឡៃ​បាន​ដេក​ជា​មួយ​នាង​ចំនួន​១០​ដងរួច​មក​ហើយនៅ​ក្នុង​ទី​ក្រុង​ប៉េកាំង ។

ប្រភព​ព័ត៌​មាន​រដ្ឋ​របស់​​ចិន បាន​បង្ហើប​ឱ្យ​ដឹង​​ផង​ដែរ​ថា​ តារា​សម្តែង​មុខ​ស្រស់​រូប​នេះ​បាន​​ដេក​ជា​មួយ​អ្ន​ក​មាន​មួយ​ចំនួន​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​នាង​រក​ប្រាក់​បាន​ជាង​៧០០​លាន​យាន់ ដែល​ស្មើ​នឹង​ជាង​១១០​ដុល្លារ​​សហ​រដ្ឋា​អាមេរិក​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​នេះ ហើយ​ក្នុង​ចំណោម​ទឹក​ប្រាក់​ជាង​១១០​លាន​ដុល្លារ​នោះ គឺ​២៨​លាន​ ​បាន​មក​ពី​លោក​ស៊ូ ម៉ីង​ (Xu Ming) ដែល​ជា​ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ Dalian Shide Group ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូល​អត្ថបទ ៖ ស្រីណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]