រាជធានីភ្នំពេញ​​ ៖ ស្ត្រី​ម្នាក់​​បានរង​របួស​​ធ្ងន់​ដោយ​បាក់​ជើង​ស្តាំ និង​ស្ត្រី​​​២​នាក់​ទៀត​រង​​របួស​​ស្រាល​ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​ ចរាចរណ៍ ដែល​ស្ត្រី​​រង​គ្រោះ​ទាំង​​៣​នាក់​នេះ បាន​ជិះ​ម៉ូតូ​ស្គូពី​មួយ​គ្រឿង​​​ជ្រុល​ទៅ​បុករ៉ឺម៉ក​​ម៉ូតូ​កង់​បី ក្នុង​ដំណើរ​​ស្រប​ទិស​គ្នា ​ពី​ត្បូង​ទៅ​ជើង ។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​ ២៩ ឧសភា នៅ​ចំណុច​​មុខ​ក្រសួង​​យុត្តិធម៌ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ។

ប្រភពព័ត៌មាន​នៅ​កន្លែង​កើត​​ហេតុ​ឱ្យ​ដឹងថា ​មុន​ពេល​កើត​ហេតុ​​ស្ត្រី​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ស្គូពី​ ពណ៌​ឈាម​ជ្រូក ​តាម​បណ្តោយ​វិថី​សុធារស​ ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើត​​ហេតុ​ខាង​​លើ​រ៉ឺម៉ក​ម៉ូតូ​​កង់​បី​ដែល​បើក​​នៅ​ខាង ​មុខ​បត់​ឆ្វេង​ដោយ​មិន​​បាន​មើល​មុខ​ក្រោយ ​ជា​ហេតុ​បណ្តាល​​ឱ្យ​ម៉ូតូ​ស្គូពី ដែល​ជិះ​ដោយ​ស្រ្តី​៣​នាក់​នៅ​ពី​ក្រោយ​​បុកត្រូវ​​ចំហៀង​​រ៉ឺម៉ក​ម៉ូតូ​កង់ ​បី ​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​បាក់​ជើង​ស្តាំតែ​ម្តង ។ ចំណែក​ឯ​ស្ត្រី​២​នាក់​ទៀត​គ្រាន់​តែ​រង​របួស​​ស្រាល​ប៉ុណ្ណោះ ។ ​

ក្រោយ​ពេល​កើត​ហេតុ​​ស្ត្រី​រង​របួស​ធ្ងន់​ត្រូវ​បាន​ រថយន្ត​​​​សាមុយ​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ ដោយ​ឡែក​រ៉ឺម៉ក​​ម៉ូតូ​កង់​បី​បាន​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]