ប្រទេសនីមួយៗ លើពិភពលោក គឺបានបង្កើត ច្បាប់ចរាចរណ៍ ស្តីពីការប្រើប្រាស់យានយន្ត លើផ្លូវសាធារណៈផ្សេងៗពីគ្នា ដូចជា បើកបរ ប្រកាន់ស្តាំ ឬ ប្រកាន់ឆ្វេង ពាក់ខ្សែក្រវ៉ាត់ និង បើកបរក្នុងល្បឿនកំណត់ គឺជាច្បាប់ចរាចរណ៍ទូទៅ ដែលប្រទេសណាក៏ដាក់ ឲ្យអនុវត្តន៍ ដែរ។ ប៉ុនែ្ត អ្វីដែលចម្លែកនោះ មានប្រទេស ១០ បានបង្កើតច្បាប់ចរាចរណ៍ ពីការប្រើប្រាស់រថយន្ត ដែលគេចាត់ទុក ប្លែកពីប្រទេសដទៃទៀត ។ 

ចឹងប្រិយមិត្ត អាចមកមើលអត្ថបទពី ច្បាប់ចរាចរណ៍ដែល ប្លែកៗ ទាំង១០នោះដូចខាងក្រោមនេះ ៖

១. អាចពិសាស្រា ពេលកំពុងបើកបរ  នៅក្នុងប្រទេស កូស្រ្តារីកា ៖ អ្នកអាចពិសារភេសជ្ជៈមាន ជាតិអាល់កុលបាន ពេល កំពុងបើកបរ  អាចពិសារប៉ុន្មានក៏បាន ប៉ុនែ្តអ្នកមិនអាចពិសារ ហើយបើកបរ ដោយស្រវឹងនោះឡើយ  បើអ្នកស្រវឹង ប៉ូលីសនឹងផាកពិន័យ។

២. មិនអាចពិសាអាហារ ពេលកំពុងបើកបរ នៅក្នុងប្រទេស Cyprus ៖  អ្នក មិនអាច ពិសារអាហារ ឬ ផឹក សូម្បីតែទឹក គឺ សុទ្ធតែខុសច្បាប់ ។ នៅពេលដែលប៉ូលីសឃើញអ្នក អោនពិសារ  ឬ ផឹកអ្វីក្នុងឡាន នោះ អ្នកអាចនឹងត្រូវពិន័យ ប្រហែលជា ១១៧ ដុល្លារអាមេរិក ។

៣. សំអាត ឡានរបស់អ្នកជានិច្ច , ប្រទេស រុស្សី ៖ អ្នកបើកបរនៅក្នុងប្រទេសរុស្សីចាំបាច់ត្រូវលាងសំអាត ឡានរបស់អ្នកឲ្យមើលទៅស្អាត និង គ្មានដី បើមិនអញ្ចឹងទេនោះ អ្នកនឹងអាច ពិន័យ ប្រហែលជា ៥៧ ដុល្លារអាមេរិក នៅពេលអ្នកបើកបរដោយ មិនសំអាតឡានទេនោះ។



៤. មិនអាចឲ្យអស់សាំងឡើយ ពេលបើកបរលើផ្លូវធំៗនៅ អាល្លឺម៉ង់ ៖ នៅពេលដែលអ្នកបើកបរ លើផ្លូវធំៗ ឬផ្លូវជាតិ ដែលជាផ្លូវលក្ខណៈពិភពលោក របស់អាល្លឺម៉ង់ អ្នកមិនត្រូវ ឲ្យឡានអ្នកអស់សាំង ឡើយ ។ព្រោះថាបើឡានអ្នកអស់សាំង ហើយអ្នករុញឡាន នោះ អ្នកបានល្មើសច្បាប់ចរាចរណ៍ ហើយ វាជាការខុសច្បាប់ ដែលឈប់ឡានលើផ្លូវ ផ្តេសផ្តាសនោះ ។

៥. យកវ៉ែនតា មួយគូ បន្ថែមក្នុងឡានជានិច្ច ពេលបើកបរ ក្នុងប្រទេស អេស្ប៉ាញ៖ ជាច្បាប់ចរាចរណ៍របស់អេស្ប៉ាញ ចំពោះអ្នក ដែល ត្រូវការពាក់វ៉ែនតា នៅពេលបើកបរ ចំាបាច់ទុកមួយគូ បនែ្ថមទៀតគ្រប់ពេល ជិះឡាន សម្រាប់ឲ្យអ្នកជិះជាមួយពាក់ ។

៦. អាចបើក ភ្លើងឡានពីមុខ ២៤ ម៉ោងក្នុង១ថៃ្ង នៅប្រទេស ស៊ុយអ៊ែត ៖ ជាការស្របច្បាប់ចរាចរណ៍ សម្រាប់ប្រទេស ស៊ុយអ៊ែត ដែលអ្នកអាចបើក ភ្លើងឡានពីមុខ នោះរហូតក៏បាន ទោះថ្ងៃ ឬ យប់ គឺគ្មានប៉ូលីស ផាកពិន័យឡើយ ។

៧.ត្រូវតែយក ឧបករណ៍វាស់ជាតិស្រវឹង តាមខ្លួនជានិច្ចពេលបើកបរ នៅបារាំង ៖ សំរាប់ប្រទេសបារាំង គឺគ្មានប៉ូលីស ឈរចាំឲ្យអ្នកផ្លុំ និង វាស់ជាតិស្រវឹងទេ ហើយពិន័យអ្នកទេ ។ អ្នកបើកបរគ្រប់គ្នា ចាំបាច់ដាក់ ឧបករណ៍វាស់ជាតិស្រវឹងក្នុងរថយន្តជានិច្ច ប្រសិនបើអ្នក គ្មានឧបករណ៍នេះ ក្នុងឡានទេ អ្នកនឹងអាចផាកពិន័យ ប្រហែល ១៨ដុល្លារអាមេរិក ។



៨.មិនអាចជិះ ជាមួយអ្នកបើកបរដែលស្រវឹង នៅក្នុងប្រទេសជប៉ុន ៖ ប្រសិនបើអ្នកមិនស្រវឹង ហេតុអ្វីអ្នកហ៊ានជិះឡានជាមួយ អ្នកបើកបរដែលស្រវឹងនោះ។ សំរាប់ប្រទេសជប៉ុន ក្រៅពីប្រថុយជីវិតនោះ អ្នកអាចល្មើសច្បាប់ចរាចរណ៍ផងដែរ។ គឺអ្នកដែលជិះរថយន្តជាមួយ អ្នកស្រវឹងហើយបើកបរ ត្រូវបានផាកពិន័យ តាមច្បាប់ ។



៩. មិនអាចលើកដៃគំរាម ដាក់អ្នកបើកបរដទៃទៀតក្នុង ប្រទេស Cyprus ៖ សំរាប់ច្បាប់ចរាចរណ៍ក្នុងប្រទេសនេះ អ្នកត្រូវប្រើដៃ ពីរ ដើម្បីបើកបរ ដោយប្រុងប្រយ័ត្នហើយ អ្នកមិនអាច  លើកដៃ ម្ខាងចេញក្រៅឡើយ ។ប្រសិនអ្នកភ្លេចខ្លួនហើយ លើកដៃចេញមកក្រៅ ដោយទុកដៃម្ខាងបើកឡាន អ្នកនឹងត្រូវ ផាកពិន័យ ។

១០. មិនអាចបើកបរ ដោយយកក្រណាត់បិទភែ្នកឡើយនៅ រដ្ឋ អាឡាបាម៉ា អាមេរិក ៖ សំរាប់ប្រទេសនេះ ការដែលអ្នកយកក្រណាត់ មកបិទភែ្នកពេលបើកបរ អ្នកគឺខុសច្បាប់ និង ផាកពិន័យ ។ ប៉ុនែ្តតើប្រជាជន ក្នុងរដ្ឋនេះ បើកបរបិទភែ្នក ដោយរបៀបនេះ លុះត្រាតែអ្នក ទៅកាន់តំបន់  នោះ ។ 



តើប្រិយមិត្តយល់យ៉ាងដែរ ?

ចុះនៅប្រទេសកម្ពុជាវិញ តើច្បាប់ចរាចរណ៍មួយ ណាដែលអ្នកគិតថា បែ្លកៗជាងគេសំរាប់អ្នកដែរ ?

តែទោះជាយ៉ាងណាខ្មែរឡូតសង្ឃឹមថា ប្រិយមិត្តនឹង គោរពច្បាប់ចរាចរណ៍ក្នុងប្រទេសយើង ទាំងអស់គ្នាដើម្បីជៀសវាង គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ។

 

ប្រភព ៖ បរទេស

កែសម្រួល៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]