រាជធានីភ្នំពេញ ៖ ​ជន​ជាតិ​អ៊ិស្លាម​​ម្នាក់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​​ ប៉ូលិស​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៩ ឧសភា បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​លួច​យក​​កាបូប​បាន​ប្រាក់​៣.៥២០​ដុល្លារ​ទៅ​ ស៊ីចាយ​ហ៊ឺហា​បានតែ​១​យប់​ប៉ុណ្ណោះ ។

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​លីម សាគីរីន ភេទប្រុស អាយុ​២១​ឆ្នាំ ​មាន​លំនៅ​ផ្ទះ​ជួល​ក្រុម​ទី​៦ ​ភូមិ​ក សង្កាត់​ច្រាំង​​​ចំរេះ​ទី២ ខណ្ឌ​ឫស្សីកែវ ។ ចំណែក​ម្ចាស់​កាបូប​ដែល​ចោរ​លួច​ឈ្មោះ​លី យ៉ាវី ​ភេទប្រុស អាយុ​២៦​ឆ្នាំ មាន​លំនៅ​ភូមិ​ជា​មួយ​គ្នា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]