ខេត្ត​តា​កែវ​​ ៖ ដោយ​​សារ​អត់​ទ្រាំ​នឹង​កូន​​ដែល​​តែង​តែ​​រក​រឿង​ និង​វាយ​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​​​នៅ​​ក្នុង​ផ្ទះ​​ជា​ញឹក​ញាប់​នោះមិន​ បាន​​ ទើប​ស្ត្រី​ជា​ម្តាយ​​ដាច់​ចិត្ត​ប្តឹង​ប៉ូលិស​​ឱ្យ​​ចាប់​ខ្លួនកូន​​យក​ទៅ​ ​អប់​រំ​​ ។ ​កូន​ប្រុស​​រូប​នេះ​​បាន​ធ្វើ​សកម្ម​ភាព​វាយ​បំផ្លាញ​​មាត់​ទ្វារ​ផ្ទះ​ ទាំង​​កណ្តាល​យប់​ធ្វើ​ឱ្យ​​​មាន​ការ​ឆោ​ឡោ​ដឹង​ដល់​ប៉ូលិស​​ខេត្ត​ ក្រុង​ព័ទ្ធ​​​គ្រប់​ច្រក​ល្ហក​ដោយ​សារ​ស្មាន​ថា​ចោរ​ចូល​ប្លន់​​ តែ​ការ​ពិត​​គឺ​កូន​ប្រុស​វាយ​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​ក្នុង​​​ផ្ទះ​​រួច ​រត់​គេច ​​តែត្រូវ​ប៉ូលិស​​​តាម​ចាប់​ខ្លួន​បាន​ភ្លាមៗ​ ។

ហេតុការណ៍​ម្តាយ​ប្តឹង​ប៉ូលិស​​ឱ្យ​ចាប់​ខ្លួន​កូន​ នេះ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១​​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ ​ទី​​២៨ ឧសភា ​ស្ថិត​នៅ​ភូមិ​ផ្សារ​​តា​កោ សង្កាត់​​រកាក្នុង ​​ក្រុង​ដូន​កែវ ។លោក​ឥន មណ្ឌល ​អធិការរង​នគរ​បាល​ក្រុង​ដូន​កែវ​ឱ្យ​ដឹងថា ​​​​​​​​​យុវជន​ជា​កូន​ដែល​ម្តាយ​​របស់​គេ​ប្តឹង​​ឱ្យ​ប៉ូលិស​​ចាប់​ខ្លួន​ នេះ​ឈ្មោះ​ស៊ឹម ​វិសាល ​អាយុ​២១​ឆ្នាំ ជា​សិស្ស​​រៀន​នៅ​វិទ្យាល័យ​ជា​ស៊ីម​​តា​កែវ រស់​នៅ​ក្នុង​ភូមិ​ខាង​លើ ។ ស្ត្រី​ឈ្មោះ​ជុម ប៊ុន​រឿន ​ជា​ម្តាយ​អាយុ​​៣៧​ឆ្នាំ ​បាន​​និយាយ​រៀប​រាប់​​ប្រាប់​ប៉ូលិស​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​មាន​​​កូន​ប្រុសម្នាក់​នេះ​ប៉ុណ្ណោះ ​គាត់​ខំ​រក​ស៊ី​ចិញ្ចឹម​កូន ​រក​លុយ​​កាក់​ដើម្បី​ឱ្យ​កូន​បាន​​រៀន​សូត្រ​នឹ​ង​​គេ​ និង​តែង​ណែ​នាំ​​ឱ្យ​កូន​ខិត​ខំ​រៀន​ ​សេព​គប់​​​មនុស្ស​ល្អ ។ ប៉ុន្តែ​​​កូន​ម្នាក់​នេះ​មិន​ត្រឹម​តែ​​មិន​ស្តាប់​ម្តាយ​ទេ ថែម​ទាំង​មិន​ចូល​រៀន​ដើរ​​លេង​ស៊ី​ផឹក​ស្រវឹង​ប៉ោ​ឡែ​ ហើយ​នៅ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ​តែង​តែ​រក​រឿង​គាត់​ជា​និច្ច ។

​នៅ​យប់​មុន​ពេល​​កើត​ហេតុ​​​វេលា​ម៉ោង​១១​យប់ ​កូន​របស់​គាត់​ម្នាក់​នេះ​បាន​​មក​រក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​រឿង​គាត់​​គ្មាន​បាន​ដេក​ពួន​ឡើយ ទើប​​គាត់​មិន​ព្រម​បើក​ទ្វារ​​​ឱ្យ​​ចូលក្នុង​ផ្ទះ​​​​ខ្លាចកូន​​វាយ​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​មាន​ទូរទស្សន៍​​ ម៉ាញ៉េ ​ជាដើម ។ ពេល​គាត់​មិន​ព្រម​បើក​ទ្វារ​​​ឱ្យ​ចូលផ្ទះ​​ ស្រាប់​​តែ​​​​កូន​​ចោលម្សៀត​​នេះ វាយ​ទ្វារ​បែក​​​កញ្ចក់​​អស់​គ្មាន​​សល់​​ ធ្វើ​ឱ្យ​​គាត់​ភ័យ​ក៏​ស្រែក​​ឆោ​ឡោ​​ឡើង និង​ប្តឹង​​ឱ្យ​ប៉ូលិស​មក​ចាប់​ខ្លួន​ទាំង​យប់​​ទៅ ។

លោក​​អធិការ​រង​ក្រុង​បាន​បន្ត​ទៀត​ថា ​ស្ត្រី​​ជា​​ម្តាយទោះ​បី​ប្តឹង​ប៉ូលិស​​ឱ្យចាប់​ខ្លួន​កូន​ហើយក្តី​ក៏​​នៅ​ តែ​​បារម្ភ​ពី​កូន​ខ្លាច​ប៉ូលិស​​បញ្ជូន​ទៅ​ដាក់​គុកទៀត ​ទើប​​ព្រឹក​ឡើងគាត់​​​​បាន​ចូល​មក​សុំ​យក​កូន​ទៅ​វិញ​ដើម្បី​​ធ្វើ​ការ​​ អប់​រំ​បន្ត​ទៀត​​ ។ នេះ​ហើយ​ជា​ទឹក​ចិត្ត​ម្តាយ​ចំពោះ​កូន​ តែ​កូន​វិញ​​មិន​បាន​អាណិត​​អាសូរ​​ចំពោះ​ទឹក​ចិត្ត​ម្តាយ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា​កូន​កំហូច​នេះ​​កែ​ខ្លួន​បាន​ល្អ​ឡើង​វិញ​ ឬ​បែប​ណា​នោះ​ទេ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]