ភ្នំពេញ៖ កាលថ្ងៃទី 28 មេសា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Huawei (ហ័រវៃ) ដែលជាម៉ាកសញ្ញាទូរស័ព្ទ Smartphone ដ៏ធំលំដាប់ថ្នាក់លេខ ៣ និងជាក្រុមហ៊ុននាំមុខគេ ដ៍ធំនៅលើពិភពលោក ផ្នែកបច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ដោយមានការទទួល ស្គាល់ជាអន្តរជាតិនូវគុណភាព លើបណ្តាប្រទេស 140 ទូទាំងពិភពលោក ដោយមានកិច្ច សហប្រតិបត្តិការយ៉ាងពេញទំហឹង ពីឯកអគ្គរដ្ឋទូតប្រទេសចិន មានតំណាងស្ថានទូតក៍ដូចជារដ្ឋាភិបាលចិន ចំពោះការវិនិយោគដ៍ធំបំផុត និងយូរអង្វែងរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា។

ក្រុមហ៊ុន Huawei បានធ្វើការឧបត្ថម្ភដល់ ក្រសួងទេសចរណ៍នូវ គម្រោងការប្រកួតប្រជែង អ្នកដែលចេះភាសាចិន និង Tour Guide ភាសាចិនល្អបំផុត ដែលរៀបចំដោយក្រសួងទេសចរណ៍ និងទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន អនុលេខាធិការក្រសួងទេសចរណ៍  តំណាងទូតចិន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Huawei និងគណៈធិបតីជាច្រើននាក់ទៀត។ ការប្រកួតប្រជែងនេះ បានធ្វើឡើងយ៉ាងត្រឹមត្រូវ សុក្រិត្យ និងវាយតម្លៃដោយគណៈ មេប្រយោគល្បីៗ ដែលមានបេក្ខជន បេក្ខនារីចំនួន 10 នាក់ ដែល 1នាក់ ទទួលបាននូវប័ណ្ណសរសើរ ពាន់រង្វាន់ជាសាច់ប្រាក់ និង ទូរសព្ទ័ស្មាតហ្វូនដ៍ទំនើប ម្នាក់ 1 គ្រឿងផងដែរ ដែលកម្មវិធីបានរៀបចំឡើងនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា និង មានការចាក់ផ្សាយ លើស្ថានីយទូរទស្សន៍ជាតិកម្ពុជារយៈពេល 2 ម៉ោង ផងដែរ។ សេវាកម្ម ផលិតផល និងដំណោះស្រាយផ្នែក ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei នៅកម្ពុជា ផ្អែកលើ ការលៈបង់គ្រប់បែបយ៉ាង ដោយផ្តោតលើគោល គំនិតបង្កើតថ្មីៗជាគោល និងដៃគូជាមួយនូវរាល់គ្រប់ តម្រូវការអតិថិជន ក្រុមហ៊ុនបានបង្កើតបាននូវលទ្ធភាព និងចំនុចខ្លាំងពីរាល់គ្រប់តម្រូវការ និងរាល់ចំណុច ទាំងអស់ ចាប់តាំងពីខ្សែបណ្តាញប្រពន្ធ័ ទូរគមនាគមន៍ទូរស័ព្ទ ក្រុមហ៊ុនធំៗ ឬក្រសួងមន្ទីរ អតិថិជនផ្ទាល់ ដែលបាននិងកំពុងប្រើប្រាស់ នូវស្មាតហ្វូនដ៍ទំនើប និងប្រកបដោយគុណភាពខ្ពស់ ពេញចិត្តលើ ប្រពន្ធ័សំឡេងច្បាស់ និងការតបណ្តាសារគមនាគមន៍លឿន ក្នុងការទំនាក់ទំនង និងផ្នែកផ្ទុកនូវព័ត៌មាន កុំព្យូទ័រនិងសឺវើ។

បើយោងតាមតំណាងក្រុមហ៊ុន បានមានប្រសាសន៍ថា “កម្ពុជា គឺទីផ្សារដ៍សំខាន់និង សក្តានុពលខ្ពស់មួយ Huawei នឹងចេញលក់ស៊េរីថ្មីបន្តបន្ទាប់ទៀត និងគម្រោងទីផ្សារ យ៉ាងច្រើនក្នុងឆ្នាំ 2014 និង ផែនការ ជាយុទ្ធសាស្ត្រសម្រាប់ ៣ ឆ្នាំខាងមុខ។ ប្រជាជនកម្ពុជានឹងមាន ការភ្ញាក់ផ្អើល ជាមួយនឹងទុនវិនិយោគ ដ៍សម្បើមផ្នែកទីផ្សារ ការផ្សព្វផ្សាយ និងយុទ្ធសាស្ត្រផ្នែកលក់ដ៍ស្រួចស្រាវ ក៍ដូចជាការពង្រីកការ ចែកចាយឲ្យកាន់តែទូលាយនៅទូទាំងប្រទេស។ យោងតាមការកត់សម្គាល់ កាលពីឆ្នាំកន្លងទៅ នៅកម្ពុជា មានការរីកចម្រើនយ៉ាង ខ្លាំងក្នុងការប្រើប្រាស់ និងលក់ទូរស័ព្ទ័ស្មាតហ្វូន ប៉ុន្តែម៉ាកទូរស័ព្ទ័ស្មាតហ្វូនដែល មានទាំងនោះមានតម្លៃថ្លៃ ដូច្នេះហើយបានជា Huawei ដាក់ទុនបន្ថែមដើម្បី ពង្រីកទីផ្សារស្មាតហ្វូន ដើម្បីលើកទឹកចិត្តឲ្យអតិថិជនប្រើប្រាស់ សាកល្បងបច្ចេកវិជ្ជាទំនើបថ្មី អេក្រង់ធំជាង គុណភាព ទទួលស្គាល់ជាអន្តរជាតិ ការរចនារាងដ៍ល្អស្អាត ស្តើង មាំ ដោយអ្នកជំនាញ និងរចនានៃក្រុមហ៊ុនធំៗ និងល្បីៗលើពិភពលោក ដូចជាក្រុមហ៊ុន BMW ។

លោកបានបន្ថែមថា រាល់ទូរស័ព្ទម៉ូដែលថ្មី ត្រូវបានបំពាក់ដោយ បច្ចេកវិជ្ជាថ្មីផ្តាច់មុខរបស់ Huawei គឺ Emotion UI ដែលអាចជួយអ្នកប្រើប្រាស់ កាន់តែងាយស្រួលប្រើជាងស្មាតហ្វូនដទៃទៀត ពោលគឺជួយសន្សំសំចៃថ្ម គ្រប់គ្រងការប្រើប្រាស់ អ៊ីនធឺណិត ប្លុកលេខទូរស័ព្ទ ប្រើបណ្តាញសង្គមផ្សេងៗ លេង Chat និង SMS អាចបង្កើនល្បឿន CPU/RAM និងបន្ថែមមុខងារមិនឲ្យរំខាន ដល់ពេលរវល់ការងារ ឬពេលសម្រាក។ មុខងារ Back up មុខងារដ៍ងាយស្រួល ដែលជួយក្នុងការផ្ទេរ ឯកសារ រូបភាពវីដេអូ លេខទូរស័ព្ទ័ពីទូរស័ព្ទ័ទៅ SD Memory Card ដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កុំព្យូទ័រ ហើយជាពិសេសមានអេក្រង់ថាច់ លឿន (មិនគាំងឬយឺត) សាកថ្មមិនក្តៅ ទូរស័ព្ទ បើធៀបនឹង ស្មាតហ្វូនម៉ាកដទៃ។ បើនិយាយពីថ្មទូរស័ព្ទ គឺប្រើបានយូរជាងស្មាតហ្វូន ដទៃទៀតរហូតដល់ 30% ជាពិសេសតម្លៃសន្សំសំចៃបាន 40% បើធៀបនឹងទូរស័ព្ទ្ម៉ាកផ្សេងៗ ដែលមានលក្ខណៈពិសេស និង អត្ថប្រយោជន៍ដូចគ្នា” ពោលគឺយើងលក់ ស្ទើរស្មើថ្លៃដើម ដើម្បីផ្តល់ឱកាសដល់ប្រជាជន កម្ពុជាភាគច្រើនមានឱកាសទិញ និង សាកល្បងប្រើ កាន់តែច្រើន។

Huawei ដែលក្រុមហ៊ុនស្មាតហ្វូនដ៍ធំលេខ 3 លើពិភពលោក នឹងធ្វើឲ្យមានការប្រែប្រួល និងជាជម្រើសថ្មី ក្នុងការ ប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា ដោយផ្តល់ជូននូវគុណភាពខ្ពស់ ទទួលស្គាល់ជាអន្តរជាតិ មិនចាញ់ស្មាតហ្វូនដទៃទៀត ប៉ុន្តែរក្សា តម្លៃទាបជាងប្រមាណជា 40% និយាយរួមស្ទើរស្មើដើម ដែលនេះជាចំណុចខ្លាំងរបស់ Huawei ហើយ Huawei នឹងធ្វើឲ្យបាននិងកើតមានឡើងយ៉ាងពិតប្រាកដ នៅកម្ពុជា ក៍ដូចជានៅតាមបណ្តាប្រទេស ធំៗនៅលើពិភពលោក ក្នុងការលើកកម្ពស់ចំណេះដឹង បទពិសោធន៍ក្នុងការប្រើប្រាស់ បច្ចេកវិជ្ជាថ្មីទំនើបចុងក្រោយ ចែករំលែកព័ត៌មាន កាន់តែលឿន និងរក្សា ទំនាក់ទំនងជានិច្ច ដោយអាចភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក។ ក្រុមហ៊ុន Huawe នៅកម្ពុជា បានបង្កើតឡើងនិងដាក់ វិនិយោគរយៈពេលវែង និងធំបំផុតនៅកម្ពុជា ចាប់តាំងពីឆ្នាំ 1999 ដែលមានបុគ្គលិក ប្រមាណ 200 នាក់ ដែលរួមមានបុគ្គលិកខ្មែរប្រមាណ 71% និង 70%នៃបុគ្គលិកខ្មែរទាំងនោះ គឺជាវិស្វករនិងអ្នកបច្ចេកទេសជំនាញ ផ្នែកបណ្តាញទូរគមនាគមន៍ បច្ចេកវិជ្ជាព័ត៌មានវិទ្យានិងទូរស័ព្ទស្មាតហ្វូនដ៍ទំនើប។ ក្រុមហ៊ុន Huawei បានធ្វើការតាំងចិត្ត ដើម្បីបង្កើត ឲ្យបាននូវតម្លៃអតិបរមានូវការតបណ្តាញ ទូរគមនាគមន៍ និង ព័ត៌មាន សម្រាប់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែកទូរគមនាគមន៍ ក៍ដូចជាខិតខំ ព្យាយាមបំពេញនូវ តម្រូវការគ្រប់បែបយ៉ាង ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទ័ ក៍ដូចជាបណ្តាញគមនាគមន៍ ផងដែរ ពោលគឺផលិតផល ដំណោះស្រាយ និងសេវាកម្ម របស់ក្រុមហ៊ុនត្រូវបានដាក់ ឲ្យប្រើប្រាស់ និងទទួលស្គាល់គុណភាពលើបណ្តាប្រទេសចំនួន 140 លើពិភពលោក ដែលស្មើនឹង 1 ភាគ 3 នៃចំនួនប្រជាជានលើពិភពលោក រួមទាំងបានវិនិយោគលើមជ្ឈមណ្ឌលផ្នែកអភិវឌ្ឍ និងស្រាវជ្រាវចំនួន 16 មជ្ឈមណ្ឌលហ្វឹកហ្វឺនចំនួន 45 និងកន្លែងរួមគ្នាលើការបង្កើតបច្ចេកវិជ្ជាថ្មីៗ និងគំនិតច្នៃប្រឌិតចំនួន 28 រួមទាំងមានបុគ្គលិកទាំងប្រមាណ 150,000 នាក់លើពិភពលោក។ ចាប់តាំងពីឆ្នាំ 2013 មកក្រុមហ៊ុន Huawei បានធ្វើការផ្តល់ជាជំនួយ និងឧបត្ថម្ភជាសាច់ប្រាក់ និងផលិតផល សេវាកម្ម ឧបករណ៍ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមក្រសួងមន្ទីរ និងកាកបាទក្រហមកម្ពុជា ចំនួនប្រមាណជា $5,000,000 ដុល្លារសហរដ្ឋអាមេរិក។ ពោល គឺក្រុមហ៊ុនបានចូលរួមចំណែកយ៉ាង សកម្មក្នុងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក៍ដូចជាវិស័យឯកជន (ក្រុមហ៊ុនទូរស័ព្ទ័) នៅកម្ពុជា ឲ្យមានការអភិវឌ្ឍរីក ចម្រើនឈានដល់ កម្រិតប្រហាក់ប្រហែលក្នុងតំបន់ ចំពោះវិស័យបណ្តាញ ទូរគមនាគមន៍ និង បច្ចេកវិជ្ជាព័ត៌មានវិទ្យា៕


បញ្ចូលអត្ថបទ ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]