តៃវ៉ាន់៖ ចំពោះនាងសាន់ឆាយ ទើប តែសម្រាលកូន កាលពីថ្ងៃព្រហស្បតិ៍ អាទិត្យមុននេះសោះ ឥឡូវនាងអាចទទួល លុយបានរាប់លាន ពីការបន្តកិច្ចសន្យា ជាមួយក្រុមហ៊ុនមួយចំនួន។

 គួរបញ្ជាក់ផងដែរថា តារាសម្តែងរូបនេះ មិនចាំបាច់ខ្វល់ខ្វាយ ពីរឿងសន្សំប្រាក់ ក្នុងការចំណាយលើ កូនស្រីរបស់នាងនោះទេ ពីព្រោះ តាមសម្តីអ្នកគ្រប់គ្រង របស់នាង បានអោយដឹងថា ក្រុមហ៊ុនខាងថែរក្សាស្បែកចំនួន២ បានបន្តកិច្ចសន្យាជាមួយនាង។ បន្ថែមពីនេះទៅទៀត ក៏មានក្រុមហ៊ុន មួយចំនួនទៀត បានអោយនាង ជាអគ្គរាជទូតម្នាក់ ប្រចាំផលិតផលសាប៊ូកក់សក់ សាប៊ូដុសខ្លួន រទេះកូនក្មេង និងស្បែកជើង។ សរុបទៅគឺនាង អាចទទួលបាន ប្រាក់ចំនួន៥.៩៦លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ តារាសម្តែងវ័យ៣៧ឆ្នាំនេះ មិនទាន់ទទួលសំណើរទាំងនេះទេ គឺនាងសុំសាកផលិតផល ជាមុនសិនមុននឹង ចុះកិច្ចសន្យា។ បន្ថែមពីនេះទៅទៀត ចំពោះទស្សនិកជន កំពុងតែឆ្ងល់ ជាមួយនឹងសញ្ជាតិកូនស្រី របស់នាង ដែលមតិភាគច្រើន គិតថាទារកនេះ នឹងយកសញ្ជាតិ ដូចនាងសាន់ឆាយ ប៉ុន្តែប្រជាជនចិនវិញ បានគិតថា ទារកនេះគួរតែមានសញ្ជាតិ ដូចឪពុករបស់គេវិញ ដែលជាអ្នកជំនួញម្នាក់។

 យ៉ាងណាមិញ នាងសាន់ឆាយ មិនទាន់សម្រេចចិត្តដោយប្រញាប់ ក្នុងរឿងនេះទេ និងនាងបាននិយាយថា "ពួកគេទាំងអស់សុទ្ធ តែជាគ្រួសាររបស់ខ្ញុំ  ដូច្នេះពួកយើង នឹងរកពេលវេលា សមរម្យមួយដើម្បី ទៅពិភាក្សាជាមួយចាស់ទុំ ពីរឿងនេះ"។




ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]