រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​បារាំងនៅ​កម្ពុជា​បាន​អញ្ជើញ​​សិល្ប​ករ​អ្នក​លេងហ្គីតា​ដ៏​ល្បី ​ល្បាញលំដាប់​ពិភព​លោក​ ឬអាច​និយាយថា ​មានតែ​ម្នាក់​គត់​លើ​ពិភព​លោក​ឱ្យ​​មក​សម្តែងនៅ​សណ្ឋា​គារ​សូហ្វី​តែល​​​ ភ្នំពេញ ​ភូគីត្រា នា​ថ្ងៃទី​១ មិថុនា ២០១២ ​នេះ វេលា​ម៉ោង​៧​យប់។

មន្ត្រីនៃវិទ្យា​ស្ថាន​បារាំង​បាន​ឱ្យ​ដឹងថា ​អ្នក​លេង​ហ្គី​តា​រូប​នោះ​ឈ្មោះ Thibault Cauvin មានអាយុ​២៧​ឆ្នាំ ហើយ​គាត់​ធ្វើ​​ដំណើរ​​ទៅ​គ្រប់​ទី​កន្លែង​ក្នុងពិភព​លោក​ ដើម្បី​​​ចែក​រំលែក​​សេចក្តី​ស្រឡាញ់របស់​គាត់ចំពោះ​តន្ត្រី និងហ្គីតា​បែប​បុរាណ​ជាមួយ​មនុស្ស​​ជា​ច្រើន​ ។​អ្នក​មាន​​ទេព​កោសល្យ​​វ័យ​ក្មេង​ម្នាក់​នេះ ត្រូវ​បាន​អញ្ជើញ​​ឱ្យ​ចូល​រួម​នៅក្នុង​មហោ​​ស្រព​ និងការ​សម្តែង​ល្បីៗ​បំផុត​ជា​ច្រើន​ និង​បាន​ឡើង​សម្តែងរាប់​ពាន់​​ដង​នៅ​ក្នុងទ្វីប​អឺរ៉ុប​​ទាំង​ប្រាំ​ទូទាំង​ ពិភព​លោក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]