ភ្នំពេញ៖ អតីតតារាចម្រៀង ផលិតកម្មមថ្មី Daimond Music ទើបមានឈ្មោះល្បីបន្តិច កញ្ញា ជិន លីនី ហៅ ស្រីនុត នៅក្នុងបណ្តាញ ទំនាក់ទំនងហ្វេសប៊ុកផ្ទាល់ខ្លួន របស់នាង មានឈ្មោះថា Ly Nyyako ថ្មីៗនេះ សង្កេតឃើញ ថា តារារូបនេះ បានសរសេរពាក្យពេចន៍មួយឃ្លា ហាក់បញ្ចេញអារម្មណ៍ ប្រតិកម្មខឹងសម្បារតបតទៅ ការរិះគន់រាល់សកម្មភាព របស់នាងនាពេលកន្លងមក ។

ការបញ្ចេញសារតបតទៅវិញ ពីសំណាក់កញ្ញា ជិន ស្រីនុត នៅលើទំព័រហ្វេសប៊ុកខ្លួននេះ ត្រូវបានគេគិតថា មកពីនាងទប់កំហឹងលែងបាន ចំពោះអ្វីដែលគេតែយកមកនិយាយបែប រិះគន់ទៅលើនាងផ្ទួនៗ ទើបបានជាពេលនេះ នាងបញ្ចេញ ប្រតិកម្មតាមរយៈហ្វេសប៊ុក ដើម្បីបន្ធូរភាពតាំងតឹង ក្នុងខ្លួនក្រែងបានធូរទ្រូងបន្តិច។

ជាការកត់សម្គាល់ ចាប់តាំងពីតារាស្រី មានដើមកំណើត មកពីខេត្តកំពង់ចាម កញ្ញា ជិន ស្រីនុត ចូលប្រ ឡូកក្នុងអាជីពសិល្បៈ អស់រយៈពេលជាង២ឆ្នាំមកនេះ គេពុំធ្លាប់បានឃើញនាងបញ្ចេញប្រតិកម្ម ខឹងតបតនឹងនរណាម្នាក់នោះឡើយ បើទោះបីជាពេលខ្លះ តែងមានព័ត៌មានអាស្រូវ និយាយពីនាងបន្តបន្ទាប់ក្ដី។ ប៉ុន្តែឥឡូវនេះ គេបានដឹងថា កញ្ញា ជិន ស្រីនុត បានយកបណ្តាញ សង្គមហ្វេសប៊ុក ធ្វើជាឧបករណ៍បញ្ជូនសារ ស្តែងឲ្យឃើញពីអារម្មណ៍ផ្ទាល់ខ្លួន ជាសាធារណៈ វាយបកចំពោះអ្នកដែលចាំតែ ចាប់កំហុសនាង គ្រប់ពេលវេលា និង គ្រប់ដង្ហើម រហូតធ្វើឲ្យនាង មានអារម្មណ៍ធុញទ្រាន់។

តាមរយៈសារបង្ហោះ ក្នុងទំព័រហ្វេសប៊ុកនាង បានរំលេចជាអក្ខរាខ្លីថា "ធ្វើល្អក៏ខុស ធ្វើអាក្រក់ក៏ខុស...! តើធ្វើម៉េចទើបល្អឲ្យ សមនឹងភ្នែកអ្នក ដែលចាំតែនិយាយដើម ហើយចាំតែរិះគន់គេទៅ?? tell me phong...( ប្រាប់ខ្ញុំផង…) "។

ត្បិតថាសារ តារាចម្រៀងរលកថ្មី កញ្ញា ជិន ស្រីនុត បានបញ្ចេញមកនោះ ក្នុងន័យរំសាយកំហឹង ដើម្បីតបត អ្នកដែលតែងចាប់កំហុសមួយចំនួនតូច ក៏ពិតមែន ប៉ុន្តែមានទស្សនៈខ្លះ បានលើកឡើងថា បើមើលទៅលើពាក្យពេចន៍ខាងលើនេះ ស្តែងឲ្យឃើញថា នាងហាក់មានចេតនា វាយប្រហារដល់មហាជនអ្នកគាំទ្រ ទូទៅដែលបានរិះគន់នាងពេលល្បីឈ្មោះ គឹទង្វើបែបនេះ ដូចពាក្យចាស់មួយឃ្លាតែងពោលថា "ដល់ត្រើយសើយគូទ"។

ប្រភពបានបន្តថា ជាការពិតមិនថា តារាចម្រៀង និងសម្តែងនោះទេ តែងតែជៀសមិនផុតពី ក្រសែភ្នែកមហាជន អ្នកគាំទ្រខណៈដែលតារារូបនោះ ចាប់ផ្តើមមានឈ្មោះល្បីបណ្តើរៗ ។អ្វីដែលសំខាន់ពួកគេ រមែងជួបប្រទះនូវបញ្ហា ទាំងរឿងអាស្រូវ និង រឿងល្អៗ។ ប៉ុន្តែដើម្បីជៀសផុត ពីស្រមោលទន្ទោលតាមប្រាណ ដែលតែងតាមលងបន្លាចនោះ គឺអាស្រ័យលើគោលជំហរ និងការហានប្រឈមមុខ ចំពោះការពិត ទើបទទួលបានជោគជ័យ ទៅថ្ងៃអនាគត៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]