ចំពោះសេចក្កីស្នេហា មិនប្រាកដ ថាមានការសប្បាយរីករាយ រហូតនោះទេ ជួនកាលអាចបែកបាក់គ្នា ដែលធ្វើអោយអ្នក ឈឺចាប់យ៉ាងខ្លាំង បំផុត។ វាជាការពិបាកមួយ ក្នុងការបំភ្លេច និងឈប់នឹកនា ពីរូបមនុស្សដែលអ្នកស្រលាញ់។ ប៉ុន្តែចំនុចខាងក្រោម អាចជួយអ្នក អោយឈប់នឹករលឹកពី គេបាន៖

១) កុំបន្តគិតពីគេ៖ ចំពោះរឿងស្នេហា វាងាយស្រួលក្នុងការនិយាយ ប៉ុន្តែមិនប្រាកដថាអ្នក អាចធ្វើបានដូចអ្វីដែល អ្នកបាននិយាយនោះទេ។ ដូច្នេះអ្វីដែល សំខាន់នោះ អ្នកគួរធ្វើចិត្តអោយនឹងន កុំអោយនៅតែគិតពីគេ តទៅទៀត មិនត្រូវគិតថាគេ ជាមនុស្សល្អ ក្នុងកែវភ្នែក របស់អ្នកទៀតទេ ។

២) បន្លប់អារម្មណ៍ខ្លួនឯង៖ ប្រសិនបើអ្នក មិនអាចឈប់គិត រឿងបរាជ័យរបស់អ្នកបានទេនោះ អ្វីដែលគួរធ្វើ គឺអានសៀវភៅ ដែលអ្នកចូលចិត្ត វិញប្រសើរជាង។ វានឹងអាចបន្លប់អារម្មណ៍របស់អ្នក មិនអោយគិតពីគេបាន ប៉ុន្តែវាជារឿងពិបាក ប្រសិនបើអ្នកមិនព្រម ឈប់គិតពីគេនោះ។

៣) ឈប់ចងចាំនូវរឿង ដែលអ្នកបានធ្វើ ជាមួយគេ៖ ប្រសិនបើអ្នក គិតថាអ្នកឈប់ស្រលាញ់គេហើយ អ្នកមិនគួរចងចាំរាល់សកម្មភាពដែល អ្នកធ្លាប់សាងជាមួយគ្នា រឺក៏មានអារម្មណ៍ល្អ ពេលនៅជិតគ្នានោះទេ ។ នៅពេលអ្នក កាន់តែរំលឹករឿងនេះសារជាថ្មី វាកាន់តែធ្វើអោយ អ្នកមិនអាចបំភ្លេចគេបាន។

៤)ចំណាយពេល អោយបានច្រើនជាមួយមិត្តភក្កិ៖ ចំពោះមិត្តភក្កិអាចជួយអ្នក អោយឈប់នឹកនាពីគេបាន ពីព្រោះពួកគេអាច មកនិយាយលេង និងដើរលេងជាមួយអ្នក។ ដូច្នេះអ្វីដែល អ្នកគួរធ្វើនោះគឺ ជ្រើសរើសមិត្តភក្កិម្នាក់ ដែលអ្នកគិតថាល្អ ដើម្បីអាចជជែកលេង និងផ្តល់យោបល់ល្អៗ ដល់អ្នកនៅពេលកើតទុក្ខ។

៥)រៀបចំគម្រោង ដើរលេងពេលយប់៖ វិធីមួយទៀត ជួយអោយអ្នក សប្បាយរីករាយបាន គឺបបួលមិត្តភក្កិរបស់អ្នក ចូលក្លឹប នៅពេលយប់ ដើម្បីរាំលេងសប្បាយ បំភ្លេចទុក្ខកង្វល់ក្នុងចិត្ត។ វាជារឿងមួយ ក្នុងការជួយអោយ បន្លប់អារម្មណ៍របស់អ្នក មិនអោយគិតពីគេបាន។ រឺក៏អ្នកអាច ចូលភោជនីយដ្ឋានដែលអ្នកចូលចិត្ត រួចបរិភោគអាហារ ជាមួយមិត្តភភ្កិ ដើម្បីផ្លាស់ប្តូរបរិយាកាស ពីការនឹកនាគេបាន។

៦) ចំណាយពេលនៅជាមួយគ្រួសារ៖ ចំពោះគ្រួសាររបស់អ្នក ក៏អាចជួយ និងយល់អារម្មណ៍អ្នក ពេលអ្នកពិបាកចិត្តដែរ។ ដូច្នេះអ្នក អាចនិយាយលេងជាមួយពួកគេ អោយបានច្រើន រឺក៏ប្រាប់ពីទុក្ខលំបាករបស់អ្នក ចេញមកក្រៅដើម្បី អោយពួកគេជួយ រកដំណោះស្រាយ អោយអ្នកបាន។

៧) ធ្វើតាមចំណង់ចំណូលចិត្ត របស់អ្នក៖ មនុស្សគ្រប់គ្នាតែងតែ មានចំណង់ចំណូលចិត្ត ខុសគ្នារៀងៗខ្លួន។ ឧទាហរណ៍ ប្រសិនបើអ្នក ចង់រៀនភាសាបរទេស ដូច្នេះអ្នកគួរតែរៀន ដើម្បីអាចធ្វើអោយ អ្នកបង្កើនចំណេះ និងមួយទៀតជួយអោយអ្នក មិនសូវមានពេលគិត ពីគេ ផងដែរ។

ទាំងនេះជាគន្លឹះសំខាន់ៗ ក្នុងការជួយអោយអ្នក ឈប់គិតពី គូស្នេហ៍របស់អ្នកបាន។

រូបតំណាង

ប្រភព៖ amerikanki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]