ពិភពលោក៖ ទឹកកាហេ្វ ជាភេសជ្ជៈមួយបែប ដែលធ្វើពីគ្រាប់រុក្ខជាតិកាហេ្វ ដែលគេយកវាទៅកិនជាម្សៅកាហេ្វ ដើម្បីយកមកឆុងទទួលទាន ។ បើតាមការស្រាវជ្រាវភេសជ្ជៈ កាហេ្វ  ត្រូវបានគេយកមកទទួលទាន ជាលើកដំបូង ក្នុងកំឡុង សតវត្សទី១៥ ក្នុងប្រទេស Yemen ។ បន្ទាប់មក កាហេ្វក៏បានល្បីល្បាញពាសពេញ អឺរ៉ុប និង ពិភពលោក ជាភេសជ្ជៈពេញនិយម សំរាប់ទទួលទាន ហើយក្នុងនោះ ត្រូវបានវាយតំលៃ និង ស្រាវជ្រាវ គេឃើញថា មានទីក្រុងចំនួន ៦ ដែលមានភាពដូចគ្នានោះគឺ ប្រជាជនចូលចិត្តពិសារ កាហេ្វជាងប្រទេសដទៃ ក្នុងលោក ។

ដូច្នេះប្រិយមិត្តអាចមកអានអំពី ទីក្រុង ទាំង ៦ ដែលចូលចិត្តកាហេ្វ ដូចខាងក្រោមនេះ ៖

 -តៃវ៉ាន់ ៖ ប្រជាជនតៃវ៉ាន់គឺត្រូវបានដឹងថាជាប្រជាជន ដែលមាន ភាពរស់រាយរាក់ទាក់ និង ចេះគួរសម។ ក្នុងទីក្រុងនេះ មានហាងលក់កាហេ្វ រាប់រយ ដែលប្រជាជនអាច ទៅកំសាន្ត និងអាចពិសារ កាហេ្វបាន នៅគ្រប់ទីកនែ្លងក្នុងទីប្រជុំជន។ ហើយសូម្បីតែ លើអាគារកក់ពពក ១០១ ក៏មានហាងកាហេ្វ ផងដែរ។ អ្នកទេសចរ ដែលធ្លាប់រស់នៅកោះតៃវ៉ាន់ បានពណ៌នាថា មានហាងកាហេ្វជាច្រើន ដែលគាត់ចូលចិត្ត ព្រោះវាមាន រសជាតិមុត និងឆ្ងាញ់ ដូចជា Taipei café, Homey’s café, និង Barbie Café ជាដើម។

រូបភាពៈ ទេសភាព ទីក្រុងនិងអាគារ១០១ និងហាងកាហេ្វក្នុងក្រុង

- ទីក្រុងមែលប៊ន,  អូស្រ្តាលី ៖ ទីក្រុងមែលប៊ន ជាទីក្រុង ធំទីពីរបន្ទាប់ពីទីក្រុង ស៊ីដនី ដែលមានប្រជាជន រស់រាយរាក់ទាក់ និងចេះគួរសម ហើយដែលមាន ប្រជាជនក្នុងទីក្រុងចូលចិត្តពិសារ កាហេ្វ។ ព្រោះថា ក្នុងទីក្រុងនេះ ទោះបីជាអ្នក រស់នៅកនែ្លងណា ក៏អ្នកអាច សែ្វងរក កនែ្លងពិសារកាហេ្វ ដែលទំនើប និង មានផាសុខភាព បានដែរ។ ក្នុងនោះមានហាង កាហ្វេមួយចំនួនដែលល្បីនៅ ក្នុងទីក្រុង ដូចជា Seven Seeds Coffee និង Sonido ជាដើម ។

- ទីក្រុង Havana, ប្រទេសគុយបា៖ ទីក្រុង Havana ជាទីក្រុង មានសកម្មភាព សេដ្ឋកិច្ចមមាញឹក ដែលមានអាជីវកម្មរកស៊ី ច្រើននៅទីនោះ ព្រមជាមួយ អ្នកទេសចរ អន្តរជាតិទៅកំសាន្ត ដែលនាំ ឲ្យទីនោះ ក្លាយជាទីក្រុង ដែលមានការ បំរើសេវាកម្មភេសជ្ជៈកាហេ្វ យ៉ាងច្រើន ។បើតាមអ្នកទេសចរ ដែលកំសាន្តទីនោះលើកឡើងថា វាងាយស្រួលឲ្យអ្នករកហាងកាហេ្វ ដែលមានកាហេ្វឆ្ងាញ់ ណាស់ សូម្បីតែ ភោជនីយដ្ឋានធម្មតា ក៏មានកាហេ្វធ្ងាញ់ដែរ ។

ហាងកាហ្វេនៅពីមុខ ព្រះវិហារសាសនា

- ទីក្រុង Vienna, ប្រទេស អូទី្រស ៖ ទីក្រុង Vienna ជាទីក្រុង តូចមួយ នៅក្នុងទ្វីប អឹរ៉ុប ។ ហាងកាហេ្វជាច្រើនក្នុងទីក្រុង គឺជាកនែ្លងដ៏ល្អ សំរាប់ឲ្យភ្ញៀវ អាចកំសាន្ត និង ជជែកកំសាន្ត បាន ដែលស្របជាមួយបរិយាកាស ដ៏ស្រស់ស្អាតនៃទីក្រុងនេះ។ ហាងកាហេ្វដែល ល្អបំផុត ក្នុងទីក្រុងដូចជា Café central  Landtman Grindsteini និង Demel ដែលអ្នកទេសចរ ចូលចិត្តពិសារ។ រីឯហាងកាហេ្វមួយចំនួនទៀត ដូចជា Café Fauenhuber Braunerhof ឬ Sperlholf គឺប្រជាជនក្នុងទីក្រុង ចូលចិត្តចូលទៅពិសារ ។



- ទីក្រុង Seattle , សហរដ្ឋអាមេរិក ៖ តើអ្នកសា្គល់ កាហេ្វ Starbucks ទេ ? Starbuck គឺមានប្រភពមកពីសហរដ្ឋអាមេរិក ហើយវាក្លាយជា កាហេ្វ ល្បីឈ្មោះក្នុងពិភពលោក ។ ចំពោះទីក្រុង Seattle ជាទីក្រុងដែលចូលចិត្តពិសារកាហេ្វ Starbuck នេះ។ សំរាប់ប្រជាជន ម្នាក់ រស់នៅក្នុងទីក្រុងនេះ លើកឡើងថា ជីវិត សំរាប់ទំនាក់ទំនងសង្គម របស់ប្រជាជន ក្នុងក្រុង Seattle គឺទាក់ទង នឹង ហាងកាហេ្វគ្រប់ទីកនែ្លង ដែលគេថា ហាងកាហេ្វជាកនែ្លង ណាត់ជួបគ្នា កនែ្លងប្រជុំពិភាក្សា ជាកនែ្លងចាប់ផ្តើមថៃ្ងធ្វើការ ជាកនែ្លងសិក្សា និង មើលមនុស្សម្នា ជាដើម ។


រូបភាពៈកាហេ្វ Starbuck ពេលចាប់ផ្តើមដំបូង និង ឥលូវ 

-ទីក្រុង រ៉ូម , ប្រទេសអ៊ីតាលី ៖ ពាក្យថា Latte , Cappuccino , Espresso គឺជាភាសាអ៊ីតាលី ដូច្នេះ គ្មានអ្វីជាចំងល់នោះទេ ថាប្រជាជន ក្នុងទីក្រុងរ៉ូម គឺមានវប្បធម៌ ក្នុងការទទួលទានកាហេ្វនោះ ។ ប្រជាជនជាធម្មតា ពេលព្រឹក មានការប្រញាប់ប្រញាល់ ពិសារកាហេ្វ ដែលជាទម្លាប់ ពេលព្រឹករបស់ពួកគេ ។ ទោះបីការពិសារកាហេ្វជាទម្លាប់ពួកគេ ប្រជាជនអ៊ីតាលីក៏មាន ច្បាប់ទម្លាប់ពិសារកាហេ្វតាមលំដាប់ផងដែរ ។គឺថា នៅពេលព្រឹកមុន ពិសារអាហារ គេទទួលទាន កាហេ្វ Cappuccino ហើយពិសារកាហេ្វ Espresso បន្ទាប់ពី បាយរួច ហើយនៅពេលល្ងាច ជម្រើសពិសារកាហេ្វអាច ជា Caffe Corretto និង Espresso ដែលអាចឲ្យពួកគេ សំរាកបានស្រួល និង គេងលក់ស្កប់ស្កល់ ។  



រូបភាពៈប្រភេទកាហេ្វ ល្បីទាំងបីប្រភេទ 


ចំពោះប្រិយមិត្ត តើប្រភេទកាហេ្វអ្វី ដែលអ្នកចូលចិត្ត ពិសារ ហើយហាងកាហ្វេ បែបណា ដែលអ្នកចូលចិត្តចូលទៅ ពិសាដែរនោះ? 


ប្រភព ៖ BBC

សម្រួលដោយ៖ ទីន

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]