ដោយសារតែសម័យកាល ក៏ដូចជាបច្ចេកវិទ្យា កាន់តែជឿនលឿន បានធ្វើអោយមនុស្សភាគច្រើនបាន កែប្រែនូវទំលាប់ ដូចជានៅប្រទេសជប៉ុន ដែលមានបុរសជាច្រើនធ្លាប់តែ យកចិត្តទុកដាក់នឹង ប្រពន្ធឥឡូវនេះ ប្រែក្លាយជា ខ្មោចហ្គេមទៅវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ មានស្រ្តីជាច្រើននាក់ បានរអ៊ូ ហើយខ្លះទៀតបាន លែងលះប្តីដោយសារ តែប្តីរបស់ពួកគេមួយថ្ងៃៗ ងប់តែនឹងហ្គេម តួយ៉ាងដូចជាហ្គេមអនឡាញជាដើម នៅឯទីក្រុង តូក្យូ ប្រទេស ជប៉ុន។​ គួរបញ្ជាក់ផងដែរថា តួរលេខនៃស្រ្តីដែលលែងលះប្តី ដោយសារតែងប់នឹងហ្គេមនោះ គឺកំពុងតែកើនឡើងគួរអោយកត់សម្គាល់ ហើយក៏មានស្រ្តីជាភរិយាជាច្រើនបាន សំណូមពរអោយលោកប្តីរបស់ពួកគេ កាត់បន្ថយការលេងហ្គេមនេះ​ ហើយជួយធ្វើកិច្ចការដល់ប្រពន្ធផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]