កាលពីកន្លងទៅនេះ មានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិត្ដស្រីរបស់ Jimmie រួមជាមួយនឹងមិត្ដភិក្ដរបស់នាង បានឃើញរូបភាពបុរសម្នាក់ នៅក្នុងរូបថតរបស់ពួកគេ ដែលពួកគេបានថតនៅ បន្ទប់ទឹកក្លឹបកំសាន្ដនៃ Titanium ។ មិត្ដប្រុសរបស់នាងបាននិយាយថា សង្សាររបស់គាត់ និងគាត់បានទៅចូលរួមពិធីខួបកំណើត របស់មិត្ដគាត់នៅទីនោះ ហើយមិត្ដស្រីរបស់គាត់ បានថតរូបជាមួយនឹងមិត្ដនៅក្នុងបន្ទប់ទឹក។ បន្ទាប់ពីចេញពីពិធីនោះវិញ ពួកគេបាន មើលរូបថតនោះម្ដងទៀត ស្រាប់តែប្រទះឃើញមុខមនុស្សដែល នៅខាងក្រោយពួកគេ។ ពួកគេបានកត់សំគាល់ថា មុខនេះមិនមែនជាមនុស្សស្រីទេ គឺជាមុខមនុស្សប្រុស ។ តើហេតុអ្វីក៏មានមុខមនុស្សប្រុសនៅក្នុងបន្ទប់ទឹក មនុស្សស្រីទៅវិញ? អ្វីដែលសំខាន់ពួកគេមិនអាច ធ្វើអ្វីបានឡើយ ព្រោះពួកគេបានចាកចេញ ពីកន្លែងនោះទៅហើយ។ ដូចនេះសម្រាប់សុភាពនារីៗ ដែលចូលបន្ទប់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានេះ ព្រោះជួនកាលអាចមាន មនុស្សប្រុសដែលលាក់ ខ្លួននៅក្នុងនោះ៕

រៀបចំដោយ Ma

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]