ពេលដែលអ្នកចូលមកមើលអត្ថបទនេះ អ្នកប្រាកដជា ចូលចិត្ត និង និយមប្រើប្រាស់ទូរស័ព្ទ iPhone មែនទេ តើអ្នកដឹងទេថាមាន កម្មវិធីអាថ៏កំបាំងមួយចំនួន ដែលអ្នកប្រើប្រាស់ទូរស័ព្ទ iPhone មួយចំនួនមិនបានដឹង ។

នៅក្នុងនោះ មានកម្មវិធីចំនួន៧ ដែលពិតជាធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល ដែលមាន ដូចជា៖

១. Switch Control ៖ កម្មវិធីនេះអាចឲ្យអ្នកបញ្ជា iPhone របស់អ្នកដោយប្រើប្រាស់ក្បាល របស់អ្នកជាមួយកាមេរ៉ាខាងមុខ ដែលកម្មវិធី Switch Control នេះគឺអាចជួយដល់អ្នកពិការដៃ អាចប្រើប្រាស់បាន ។ ដើម្បីចូលកាន់ Switch Control អ្នកអាចចូលទៅ Setting ហើយរកពាក្យ Accessibility និងចូលទៅកាន់ Switch control ដែលនៅខាងក្រោម ជ្រើសរើសចូលពាក្យ Switch ហើយយក Camera ហើយជ្រើសរើសលើកម្មវិធី ដែលអ្នកចង់បញ្ជា និងកុំភេ្លចយកពាក្យ On លើ Switch control ផង។

២. អាចសរសេរឡើងវិញម្តងទៀត គ្រាន់តែគ្រវី ឬរលាស់ (shaking)ទូរស័ព្ទ៖ វាពិបាកក្នុងការសរសេរ លើអេក្រង់តូចរបស់ iPhone របស់អ្នកមែនទេ? ចំពោះកម្មវិធី Typo អាចធ្វើឲ្យ អ្នកUndo ពេលដែលអ្នកចង់សរសេរម្តងទៀត មិនបាច់ចុចអ្វីទាំងអស់ ដោយគ្រាន់តែរលាស់ទូរស័ព្ទ ពេលកំពុងសរសេរវានឹងបង្ហាញ ជម្រើសបីឲ្យរើសថា សរសេរម្តងទៀត (undo ) លុបចោល (Cancel) និង បន្ត (continue) ។

៣. Location-based reminder៖ ចំពោះកម្មវិធី នេះ វានឹងអាចរំលឹកអ្នកនូវ អ្វីដែលអ្នកនឹងធ្វើ នៅពេលណាអ្នកទៅដល់ ឬចាកចេញពីទីកនែ្លងណាមួយនោះ ។ ដោយគ្រាន់តែអ្នកចូលទៅកាន់ Reminder កត់ចំណាំនូវអ្វីដែលអ្នកបំរុងនឹងធ្វើ រួចចូលទៅ Info Icon ហើយជ្រើសរើសទីតាំងដែលអ្នកចង់ឲ្យវាបង្ហាញឡើង ។ ទូរស័ព្ទ iPhone អ្នកនឹងប្រើ GPS ដើម្បីប្រាប់អ្នកនៅពេល ដែលអ្នកទៅដល់កនែ្លង ណាមួយប្រាកដនោះ។

៤. Burst feature ៖ ជាកម្មវិធីដែលអ្នកអាចជ្រើសរើស រូបថតណាដែលអ្នកពេញចិត្ត ដោយគ្រាន់ចុចឲ្យជាប់ កនែ្លងថតរូប ព្រោះទូរស័ព្ទ iPhone អ្នកអាចថតរូបបានច្រើនក្នុងពេលម្តង ហើយអ្នកជ្រើសរើសរូបណា ដែលអ្នកពេញចិត្តហើយដែលច្បាស់ល្អ ។

៥. ថតរូបជាមួយខែ្សកាសរបស់អ្នក៖ អ្នកអាចប្រើប្រាស់ខ្សែកាស ដែលកំពុងស្តាប់ចម្រៀងនោះថត រូបរបស់អ្នកដោយគ្រាន់តែចុចលើប៊ូតុង សំលេង ដែលជាប់ និងខែ្សកាសតែប៉ុណ្ណោះ ។ តើអ្នកធ្លាប់ថតរូប ដោយប្រើខ្សែកាសពីមុនមកទេ សាកល្បងម្តងមើល ។

៦. The Blocked list ៖ នេះជាកម្មវិធីមួយដែលអ្នកប្រើទូរស័ព្ទ iPhone ជាច្រើនមិនបានដឹង គឺកម្មវិធីបិទលេខទូរស័ព្ទ ដែលអ្នកមិនចង់ឲ្យតេចូលទូរស័ព្ទ iPhone របស់អ្នក ។ អ្នកគ្រាន់តែចូលទៅកាន់ Setting រូចហើយ ចូលទៅកាន់ Phone យកពាក្យ Blocked បន្ទាប់រើសលេខទូរស័ព្ទដែលអ្នកចង់ block តាមចិត្ត អ្នក ៕

៧.សាកថ្មឲ្យចូល បានរហ័ស៖ ពេលដែលអ្នកចង់ប្រើ ទូរស័ព្ទ iPhone អ្នកភ្លាមៗហើយស្រាប់តែវាអស់ថ្មនោះ តើអ្នកដឹងពីវិធីដើម្បីសាកថ្មចូល បានរហ័សទេ? គឺងាយទេគ្រាន់តែអ្នក ជ្រើសរើសយក Airplane mode នាពេលនោះអ្នកនឹងសាកថ្ម លឿនទេ្វដង ជាងពេលអ្នកសាកថ្ម ធម្មតាទៅទៀត ។ ជឿទេ !សាកល្បងមើល អ្នកនឹងឃើញហើយ !

ប្រភព៖ womanitely

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]