ជាទូទៅជាតិកាល់ស្យូមគឺជាសារជាតិរ៉ែដ៏សំខាន់ ដែលរាងកាយមនុស្ស ត្រូវការចំាបាច់ដើម្បី រក្សាស្ថេរភាពនូវសំពាធ ឈាមក្នុងរាងកាយ ធ្វើឲ្យ ឆ្អឹង និង ឆ្មេញ រឹងមាំ និងធ្វើឲ្យរាងកាយ លូតលាស់បានល្អ ។

មនុស្សគ្រប់គ្នាគឺចាំបាច់ត្រូវទទួល បាននូវជាតិកាល់ស្យូម មួយចំនួនធំជាប្រចាំថៃ្ង ដែលមនុស្សអាច ទទួលបានតាមការទទួលទាន អាហារ បនែ្ល ផ្លែឈើ ដែលសំបូរជាតិកាល់ស្យូម និង ការពិសាថ្នាំដែលមាន ជាតិស្យូមបនែ្ថមទៀត ។ ប្រសិនបើអ្នកមិន បានទទួលនូវជាតិកាល់ស្យូម គ្រប់គ្រាន់ទេនោះ អ្នកនឹងអាច ប្រឈមមុខនឹងជំងឺ ដូចជា ពុកឆ្អឹង និង ជំងឺកង្វះជាតិកាល់ស្យូម ដែលភាសា បច្ចេកទេសហៅថា hypocalcemia។

ប្រិយមិត្តអាចមកអាន និងយល់ដឹងពីជំងឺកង្វះជាតិ កាល់ស្យូមដូចខាងក្រោមនេះ ៖

តើជំងឺកង្វះជាតិ កាល់ស្យូមនេះកើតឡើង បណ្តាលមកអ្វី ?

ជំងឺកង្វះជាតិកាល់ស្យូមនេះគីបណ្តាលមកពី ដំណើរការធម្មជាតិនៃវ័យចំណាស់ អាចបង្កឱ្យមានជំងឺ កង្វះជាតិកាល់ស្យូម ព្រោះ ភាគច្រើនបំផុតនៃជាតិ កាល់ស្យូមនៅក្នុងរាង កាយរបស់អ្នក ត្រូវបានរក្សាទុកនៅក្នុងឆ្អឹងរបស់អ្នក។ប្រសិនបើអ្នកមាន វ័យកាន់តែចាស់ទៅនោះ , ឆ្អឹងរបស់អ្នកនឹង ចាប់ផ្តើមទៅជាសឹក ស្តើងៗទៅ និងនាំឲ្យឆ្អឹងនោះបាត់បង់ជាតិ កាល់ស្យូមតាម វ័យនោះដែរ ។

កត្តាមួយផ្សេងទៀត កង្វះជាតិកាល់ស្យូមក៏បណ្តាលមក ពីកង្វះអាហារូបត្ថម្ភ មកពីមិនបានពិសាអាហារមាន ជីវជាតិគ្រប់គ្រាន់ និង មកពីជំងឺ malabsorption គឺខ្លួនប្រាណអ្នកមិនអាច ទទួលយកនូវ វីតាមីន និង ជាតិរ៉ែ ពីអាហារដែលអ្នកបានពិសា ។

រីឯកត្តាមួយផ្សេងទៀតនោះគឺ ចំពោះស្រ្តីនៅពេលដែលអស់រដូវ គឺអរម៉ូនធ្លាក់ចុះ ធ្វើឲ្យជាតិកាល់ស្យូមថយចុះ ដែលនាំឲ្យមានឆ្អឹងស្តើងលឿន និងនាំឲ្យកើតជំងឺពុកឆ្អឹង និង កង្វះជាតិកាល់ស្យូមតែម្តង ។

ចំពោះ ទារកកើតមកមិនគ្រប់ខែពីម្តាយ ដែលមានជំងឺទឹកនោមផែ្អម ដែលមានកង្វះកំរិតឧស្ម័ន អុកស៊ីសែនពេលនៅជា ទារកនិង អាចប្រឈមមុខខ្ពស់ និងជំងឺកង្វះជាតិកាល់ស្យូមនេះ ដែរនៅពេលធំដឹងក្តី។ ហើយក៏បណ្តលមកអ្នក កើតមានជំងឺដំណើរការអរម៉ូនខុសប្រក្រតី ក៏នាំឲ្យកើតជំងឺខ្វះជាតិ កាល់ស្យូមផងដែរ ពីព្រោះមនុស្សដែលមាន លក្ខខណ្ឌបែបនេះ មានការផលិតជាតិអូរម៉ូន parathypid តិច ដែលជាអរម៉ូនគ្រប់គ្រងដល់ការ ផលិតជាតិកាល់ស្យូមក្នុង រាងកាយនោះ។

តើអ្វីខ្លះទៅជារោគសញ្ញានៃជំងឺ កង្វះជាតិកាល់ស្យូម នេះ ?

ដំណាក់កាលដំបូងនៃជំងឺខ្វះ ជាតិកាល់ស្យូមនោះវាមិនបង្ហាញ នូវរោគសញ្ញាអ្វីទាំងអស់ តែជំងឺនេះនឹងវិបត្តិ ហើយរោគសញ្ញា និង បង្ហាញចេញដូចជា ៖ ការចងចាំធ្លាក់ចុះ ដែល ធ្វើឲ្យ ឆាប់ភ្លេចភ្លាំង សាច់ដុំកន្រ្តាក់ និងតឹងមិនអាចបញ្ជាបាន  ការស្ពឹព និង ឈឺស្រពន់ឆ្អឹង ដៃ ជើង ខ្នង ចង្កេះ ជង្គង់ជាដើម  មានអារម្មណ៍តានតឹងតប់ប្រមល់ និង មានអារម្មណ៍ មមើលមមាយ។

តើជំងឺកង្វះជាតិកាល់ស្យូមនេះ អាចធ្វើរោគវិនិច្ឆ័យដោយរបៀបណាទៅ ?

ដើម្បីឲ្យដឹងថាតើអ្នកមានកើតជំងឺកង្វះ ជាតិកាល់ស្យូមឬអត់នោះអ្នក ត្រូវតែទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ហើយនឹងមានការ ធ្វើតេស្តឈាមដើម្បីមើល កំរិតកាល់ស្យូម បើ វេជ្ជបណ្ឌិត សង្ស័យថាអ្នកមានជំងឺនេះ ។បើការធ្វើតេស្ត បង្ហាញថាអ្នក មានកំរិត កាល់ស្យូមទាប នោះអ្នកអាចប្រឈមមុខ នឹងជំងឺកង្វះជាតិកាល់ស្យូមនេះ ។

តើជំងឺកង្វះជាតិកាល់ស្យូមនេះនឹងព្យាបាលដោយរបៀបណា ?

ជំងឺកង្វះជាតិកាល់ស្យូមនេះ មានការព្យាបាលងាយស្រួល គឺដូចជាការបនែ្ថមជាតិកាល់ស្យូមទៀត លើរបបអាហារប្រចាំថៃ្ង ដោយទទួលទាន បន្លែបៃតង ត្រីមានឆ្អឹង ត្រីខ ទឹកដោះគោ យៅអួរ គ្រាប់ធុញជាតិនានា ជាដើម ។ ករណីខ្លះវេជ្ជបណ្ឌិតនឹងណែនាំ ឲ្យប្រើប្រាស់ថ្នាំជាតិកាល់ស្យូមបនែ្ថមទៀត  ប៉ុនែ្តអ្នក មិនអាចទិញនិងប្រើប្រាស់ថ្នាំជាតិកាល់ស្យូម ច្រើនហួសកំរិតទេ វានឹងអាចប៉ះពាល់សុខភាព នឹងធ្វើឲ្យអ្នកស្លាប់បាន ។

ក្នុងករណីអ្នកមិនចង់ផ្លាស់ប្តូរ របបអាហារ វេជ្ជបណ្ឌិតអាចបំពេញជាតិ កាល់ស្យូម ដោយប្រើប្រាស់ការ ចាក់ថ្នាំជាតិកាល់ស្យូមក្នុងខ្លួនអ្នក ។

តើផលវិបាកអ្វីខ្លះនឹងកើតឡើង ពីជំងឺកង្វះកាល់ស្យូមនេះ?

ផលវិបាកពីជំងឺកង្វះជាតិកាល់ស្យូមនេះ រួមបញ្ចូលនូវ ការ ពុកផុយឆ្អឹង ខូចភ្នែក បេះដូងដើរមិនប្រក្រតី ហើយមិនទុកបណ្តាលដោយ មិនព្យាបាលអាចឈានដល់ការ បាត់បង់ជីវិត ដោយជំងឺនេះបាន ។

បើជំងឺកង្វះជាតិកាល់ស្យូមឈាន ដល់ដំណាក់កាលធ្ងន់ធ្ងរ អ្នកជំងឺអាចប្រឈមមុខ នឹងការពុកឆ្អឹង ដែលធ្វើឲ្យឆ្អឹងរបស់អ្នកជំងឺ ពុកផុយ ហើយ វៀច កោង ដៃ ជើង ខុសពីឆ្អឹងអ្នកដែលគ្មានជំងឺ ។

តើអ្នកអាចការពារកុំឲ្យកើតជំងឺកង្វះ ជាតិកាល់ស្យូមនេះដោយរបៀបណា ?

ដើម្បីការពារកុំឲ្យកើតជំងឺកង្វះ ជាតិកាល់ស្យូមអ្នកអាចអនុវត្តន៍ តាមវិធីដូចជា៖

-       ទទួលទានជាតិកាល់ស្យូម និង វីតាមីន D ជារៀងរាល់ថៃ្ង។ អ្នកអាចសួរវេជ្ជបណ្ឌិតពីកំរិតជាតិ កាល់ស្យូមដែលអ្នកអាចទទួលទាន ទៅ តាមវ័យ និង ភេទ។ ព្រោះជាតិ វីតាមីនគឺមានប្រយោជន៍ជួយបង្កើន ជាតិកាល់ស្យូមចូលទៅក្នុងឈាម។ តែការទទួល ជាតិកាល់ស្យូម និង ធ្វើឲ្យអ្នកធាត់ ប៉ុនែ្តអាចជ្រើសរើសយកអាហារ ដែលមានកាឡូរីតិច ដូចជា ត្រីសាដីន និង បន្លែជាដើម ។

-       បនែ្ថមលើរបបអាហារ របស់អ្នកដែលសំបូរ ដោយវីតាមីនគ្រប់ប្រភេទ ដែលវាក៏អាចមានជាតិ កាល់ស្យូមនោះក្នុងផងដែរ។

-       ចំពោះស្រ្តីដែលចាប់ ផ្តើមអស់រដូវ គូរតែពិសាអាហារ និងជាតិកាល់ស្យូមឲ្យបានច្រើនដើម្បីការពារ ជម្ងឺជាមុនវាកើតឡើង ។

-       សំរាប់អ្នកចង់ការពារជម្ងឺកុំឲ្យកើតអ្នកអាចបំប៉ន ជាតិកាល់ស្យូមឲ្យរឹងមាំតាំងពីតូច ឲ្យរឹងមាំ ដោយពិសាអាហារនិងទឹកដោះគោ ហើយនិងព្យាយាមហាត់ ប្រាណតាំងពីវ័យក្មេង ហើយនិងព្យាយាមហាត់ប្រាណជាប្រចាំ ។

 

 
រូបភាពៈ ប្រៀបធៀបរវាងមនុស្សធម្មតា និងអ្នកដែលមានជំងឺកង្វះជាតិកាល់ស្យូម

ឈានដល់ការពុកឆ្អឹង 

 

ប្រភព៖ បរទេស

សម្រូួលដោយ ៖ ទីន

ខែ្មរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]