ការរៀបអាពាហ៍ពិពាហ៍ គឺជារឿងមួយដ៏សំខាន់ បំផុត ដែលអ្នកត្រូវតែ ពិភាក្សាជាមួយដៃគូ របស់អ្នកអោយបានច្បាស់ មុនពេលដែលអ្នក រៀបការជាមួយនឹង ដៃគូរបស់អ្នក។ ខាងក្រោមនេះ គឺជាចំនុចមួយចំនួន ដែលអ្នកគួរតែពិភាក្សាគ្នា មុននឹងរៀបការ ៖

បញ្ហាកូនចៅ ៖ អ្វីដែលជាកត្តាសំខាន់ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ គឺការរៀបចំ ផែនការគ្រួសារ ក្នុងរយៈពេលវែង។ ការរៀបការ គឺមានន័យថា អ្នករៀបចំបង្កើត គ្រួសារ ដូច្នេះ មុនពេលដែលអ្នក រៀបការ ត្រូវ ពិភាក្សាគ្នា ថា តើអ្នកទាំងពីរ ត្រៀមខ្លួន យកកូនហើយ ឬ នៅ ។ ហើយនារីភាគច្រើន មិនទាន់ចង់បានបុត្រធីតា នៅពេលរៀបការហើយភ្លាមៗ នោះទេ ប៉ុន្តែសំរាប់ បុរសភាគច្រើន គឺពួកគេចង់បានកូន ភ្លាមៗតែម្តង។

បញ្ហាលុយកាក់ ៖ ការដោះស្រាយបញ្ហា លុយកាក់គឺជារឿង ដែលមនុស្សគ្រប់គ្នា ត្រូវប្រឈមមុខ ដោះស្រាយវា។ ច្បាស់ណាស់ បញ្ហាលុយកាក់ គឺជារឿងដែល សំខាន់មួយ ដែលអ្នក និង ដៃគូ គួរតែ ពិភាក្សាជាមួយគ្នា ថាតើ ក្រោយពេលរៀបការ ហើយ អ្នកទាំងពីរ ដាក់លុយរួម ឫ ក៏ លុយដាច់ ដោយឡែកពីគ្នា។ ការនិយាយគ្នាពី បញ្ហាលុយកាក់ មុនបែបនេះ ជួយអោយ អ្នកជៀសផុតពី បញ្ហាក្រោយពេល រៀបការ។

បញ្ហាឪពុកម្តាយ ៖ ពិភាក្សារឿងដែល ទាក់ទងនឹងគ្រួសារ របស់អ្នក ប្រហែលជា រឿងស្មុគស្មាញ ថាតើអ្នកនឹង ស្នាក់នៅជាមួយ ឪពុកម្តាយមុនពេល រៀបការ ហើយក្រោយ រៀបការហើយ ថាតើអ្នក នឹងអាចស្នាក់នៅ ជាមួយឪពុកម្តាយ របស់អ្នកញឹកញាប់ ប៉ុណ្ណា ដូច្នេះ អ្នកត្រូវតែ និយាយគ្នាអោយ ច្បាស់ពីរឿងនេះ មុនពេលរៀបការ ដើម្បីជៀសវៀង ជំលោះ នាពេលអនាគត។

កន្លែងដែលអ្នករស់នៅ ៖ រឿងសំខាន់មួយទៀត ដែលអ្នកត្រូវតែ ពិភាក្សាជាមួយ ដៃគូ របស់អ្នក មុនពេលរៀបការ នោះ គឺ កន្លែងដែល អ្នកទាំងពីរស្នាក់នៅ ក្រោយពេលរៀបការ ។ អ្នកត្រូវនិយាយ អោយច្បាស់ពី បញ្ហានេះ ពីព្រោះ គូស្នេហ៍ភាគច្រើន ប្រឈមមុខ នឹងបញ្ហានេះ ជាច្រើនដងច្រើនសារ មកហើយ។

ទាំងនេះ គឺជារឿងដែល អ្នកគួរពិភាក្សា ជាមួយដៃគូ របស់អ្នក។ ខ្ញុំសង្ឃឹមថា ក្រោយពីប្រិយមិត្តបានអានហើយ លោកអ្នកនឹងយក វាទៅអនុវត្តន៍ដើម្បី សុភមង្គលគ្រួសារ របស់លោកអ្នក ៕


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]