តើអ្នកដឹងទេថា គេចាត់ថាទីក្រុងមួយ ជាទីក្រុងដែលមាន ផាសុខភាពទៅលើអ្វី ?                              ទីក្រុងមួយ អាចចាត់ថាជាទីក្រុង ដែលមានផាសុខភាពបាន អ្នកជំនាញ បានលើកឡើងថា លុះត្រាតែ ទីក្រុងនោះ រួមបញ្ចូលនូវកត្តាជាច្រើន ដែលចាប់រាប់ពី សេវាកម្មថែទាំ សុខភាព ទំនើបទាន់សម័យ លឿនរហ័សទាន់ចិត្ត ការរៀបចំសោភ័ណទីក្រុង ជាលក្ខណៈទីក្រុងបៃតង និង ការថែរក្សាអនាម័យក្នុង ទីក្រុងជាដើម ។ តាមការស្ទង់មតិ ពីអ្នកជំនាញសេដ្ឋកិច្ច និង បរិស្ថាន គឺមានប្រទេសចំនួន៥ ដែលបាន ចំណាយលុយយ៉ាងច្រើនដើម្បីធ្វើឲ្យប្រាកដថា ប្រជាជនរបស់ពួកគេ រស់នៅដោយមានសុខភាពល្អ ។

ដូច្នេះប្រិយមិត្តមកអានពីទីក្រុងដែលមានសុខភាពល្អជាងគេទាំង៥លើលោកដូចខាងក្រោមនេះ៖

- ទីក្រុងសាំហ្គាពួរ  ប្រទេសសឹង្ហបុរី ៖ បើយោងតាមទីផ្នែកងារ CIA world Fact book បានឲ្យដឹងថា ប្រទេសសឹង្ហបុរីមានអត្រា មរណៈភាពកុមារ ទាបបំផុតក្នុងលោក ខណៈពេល អត្រាអាយុ រំពឹងថាស្លាប់គឺ ៨៤.០៧ ឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ លេខ ៤ ក្នុងពិភពលោក ។ ប្រទេសនេះ ត្រូវបានចាត់ទុកថា មានប្រព័ន្ធថែរក្សាសុខភាព ដ៏ល្អក្នុងលោក ដែលប្រជាជន ៨០ភាគរយ អាចប្រើប្រាស់ប្រព័ន្ធសុខភាព សាធារណៈក្នុងតំលៃ សឹងតែដូចៗគ្នា ។ ហើយម្យ៉ាងទៀតនោះ ទីក្រុងនេះ ត្រូវបានចាត់ទុកថាជា ទីក្រុងស្អាតជាងគេលើលោក ដែលមានច្បាប់ យ៉ាងតឹងតែងមិនឲ្យ ខាកស្តោះ និងមិនឲ្យ ចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់លើទីសាធារណៈ សូម្បីតែមួយ។ ហើយព្រមទាំងមានសួនកំសាន្ត សួនច្បារ ភ្នំដែលសុទ្ធតែមាន ដើមឈើពេញក្នុងទីក្រុង រីឯចរាចរណ៍ក្នុងទីក្រុង មានការប្រើប្រាស់សេវាកម្ម ដឹកជញ្ចូនសាធារណៈ SMRT ដែលបានដឹកអ្នកដំណើរក្នុង ទីក្រុងរាប់លាននាក់ ជារាល់រៀងថៃ្ង ដែលវាអាចជួយកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍ យ៉ាងជោគជ័យ ។ ហើយក៏មានប្រព័ន្ធ សួនសាធារណៈ២០០គ.មសំរាប់អ្នកដើរ ជិះកង់ និងរត់ផងដែរ ។




រូបភាពៈទិដ្ឋភាពក្នុងទីក្រុងនិងការហាត់ប្រាណរបស់សឹង្ហបុរី 

- ទីក្រុងតួត្យូ ប្រទេសជប៉ុន ៖ ទីក្រុងតូត្យូ ជាទីក្រុងដែលមានឧស្ម័នផ្ទះកញ្ចក់ទាប ជាងទីក្រុងដទៃក្នុងទ្វីបអាស៊ីដែល ទីក្រុងនេះ មានកំរិត កាបូនតែ ៤.៨៩តោន ខណៈពេលទីក្រុងប៉េកាំងមាន ១០.៨តោន និងសឹង្ហបុរី មាន ៧.៨៦តោន ។ តាមការវាយតំលៃកាលពីឆ្នាំ២០១២ ជប៉ុនជាប់ចំណាត់ថ្នាក់លេខពីរ ជាប្រទេសដែលប្រជាជន មានសុខភាពល្អជាងគេលើលោក ដែលអត្រារំពឹងទុកថាស្លាប់ លើមនុស្ស ម្នាក់គឺ មានអាយុ ៨៤.១៩ឆ្នាំ ។ មានកត្តាមួយចំនួន អាចឲ្យ ទីក្រុងតូត្យូ ជាទីក្រុងសុខភាពល្អគឺ ដោយសារតែ ការចំណាយច្រើនលើ សុខភាព សាធារណៈ។ ចំណងភាព រស់នៅក្នុងគ្រួសារនិងសហគមន៍ជប៉ុនដ៏ល្អ  ប្រពៃណីរស់នៅស្អាតរបស់ប្រជាជនជប៉ុន របបអាហារបែបសុខភាព ដូចជា បាយ ត្រីឆៅ បន្លែជាដើម ។




រូបភាពៈ ទិដ្ឋភាពក្នុងទីក្រុង និងការធ្វើអាហារពីត្រីឆៅរបស់ជប៉ុន

- ទីក្រុង Perth ប្រទេសអូស្រ្តាលី៖ តាមការវាយតម្លៃរបស់ អង្គភាពស៊ើបការណ៍សេដ្ឋកិច្ច ឆ្នាំ២០១៣ ថា ទីក្រុង Perth ជាទីក្រុង តែមួយក្នុង ប្រទេសអូស្រ្តាលី ដែលមានផាសុខភាពបំផុត សំរាប់ស្រ្តី។ កត្តា៥យ៉ាង សំខាន់ៗ យោងទៅលើ ស្ថេរភាព នៃការថែទាំសុខភាព ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និង បរិស្ថាន ។យោងតាមទស្សនាវដ្តី សុខភាពស្រ្តី បានឲ្យដឹងថា ទីក្រុង Perth ជាប់លេខ១ សំរាប់ ការទទួលទានអាហារ ដែលល្អសំរាប់សុខភាព និង ខួរក្បាល។ កត្តាទាំងនោះគឺដោយសារ ចំនួនអ្នកជិះកង់នៅក្នុងទីក្រុង Perth មាន ៤៥០%ពីឆ្នាំ ១៩៩៨ ដល់ ២០០៩ ស្របនឹង អាកាសធាតុអំណោយផល ពីមហាសមុទ្រឥណ្ឌា ដែលធ្វើឲ្យមានសកម្មភាព ហាត់កីឡាច្រើន ក្នុងទីក្រុងនេះ។




រូបភាពៈទិដ្ឋភាពក្នងទីក្រុង និងទេសភាពមហាសមុទ្រឥណ្ឌា

- ទីក្រុង Copenhagen ប្រទេសដាណាម៉ា៖ ប្រទេសនេះ គឺបានបង្កើតវប្បធម៌មួយក្នុង ការជិះកង់ ដើម្បីថែរក្សាបរិស្ថានទីក្រុង និងសុខភាព គឺតាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ឧស្ម័នផ្ទះកព្ចាក់ នៃប្រទេសនេះ បានថយចុះ២០% ។ រដ្ឋាភិបាល នឹងបង្កើតឲ្យទីក្រុង នេះក្លាយជា ទីក្រុង ដែលមានជាតិកាបូនតិច ជាងគេបំផុតក្នុងឆ្នាំ២០២៥ ព្រោះ៥០% នៃប្រជាជន ក្នុងទីក្រុងគឺធ្វើដំណើរដោយជិះកង់ ទៅធ្វើការ និងទៅសាលារៀន ដែលមានលើសពី ៣៦ ពាន់នាក់ ជាអ្នកជិះកង់ ដែលធ្វើឲ្យទីក្រុងនេះ ក្លាយជាទីក្រុង ដែលមាន អ្នកជិះកង់ មមាញឹកជាងគេលើលោក។


រូបភាពៈសកម្មភាពប្រជាជនជិះកង់ក្នុងទីក្រុង

-ទីក្រុង ម៉ូណាកូ ក្នុងប្រទេសម៉ូណាកូ ៖ ទីក្រុងនេះជាទីក្រុងដែល មានប្រជាជនរស់នៅជិតៗគ្នា ជាងគេលើលោក ហើយមានអត្រា រំពឹងទុកមរណៈភាព ខ្ពស់បំផុតទៅដល់ ៨៩.៦ឆ្នាំ ។ ប្រជាជនក្នុងទីក្រុងនេះ គឺការថែទាំសុខភាពច្រើន ជាងគេបំផុតក្នុងលោក។ ហើយ និងមាន មូលនិធីរបស់ ព្រះអង្គ Albert II ក៏បង្កើតឡើង សំរាប់ការពារបរិស្ថានបៃតង ដូចជា សិន្នសិទ្ធស្តីពីផលប៉ះពាល់ នៃឧស្ម័នកាបូន ក្នុង សណ្នាគារ ភោជនីយដ្ឋាន និងការ ដាក់ឲ្យ បុគ្គលិករាជការទាំងអស់ ប្រើប្រាស់ឡានដែលដើរដោយកម្លាំងអគ្គសិនី សំរាប់ធ្វើដំណើរ ជាដើម ។





រូបភាពៈទិដ្ឋភាពក្នុងទីក្រុង និង បន្លែត្រីស្រស់និងអាងហែលទឺក

 

ប្រភព៖ BBC

សម្រួលដោយ ៖ ទីន

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]