យោងទៅតាម អ្នកចិត្តវិជ្ជា Harold Coffin បានអោយដឹងថា “ភាពច្រណែនគឺជា សិល្បៈ នៃការគិតគូរភាព ជោគជ័យរបស់អ្នកដទៃ ជាជាងភាពជោគជ័យ របស់ខ្លួនឯងផ្ទាល់”។ តើអ្នកដឹងទេថា ភាពច្រណែន កើតមកពី ការមិនជឿជាក់ លើសមត្ថភាព និង ស្នាដៃ របស់ខ្លូនអ្នក។អ្នកមិនចាំបាច់ បារម្ភទេ ព្រោះភាពច្រណែននេះ គឺកើតឡើង លើមនុស្សគ្រប់គ្នា គ្រាន់តែតិច ឫ ក៏ច្រើនតែប៉ុណ្ណោះ រហូតដល់អ្នក ខ្លះ មិនអាចគ្រប់គ្រង អារម្មណ៍ ខ្លួនឯងបានទៀតផង។ យ៉ាងណាវិញ ប្រសិនបើអ្នកគិតថា អ្នកកំពុងតែ មានភាពច្រណែន អ្នកដទៃនៅក្នុងចិត្ត របស់អ្នកហើយ អ្នកអាចធ្វើតាម វិធីសាមញ្ញ ទាំង ៧ យ៉ាងខាងក្រោយ នោះអ្នកនឹងបំបាត់ចិត្ត ច្រណែននោះ យ៉ាងមានប្រសិទ្ធភាព ៖

១. ត្រូវស្វែងរកចំនុចវិជ្ជមាន ៖ វាគឺជារឿងមិនល្អ ដែលអ្នកច្រណែន អ្នកដទៃ នូវអ្វីដែលគេមាន ឫ កំពុងធ្វើ ដែលអាចជាហេតុ ធ្វើអោយអ្នក មិនអាចគ្រប់គ្រង ខ្លួនឯងបាន។

អ្នកគូរតែសប្បាយ ចិត្តជំនួស អ្នកដែលអ្នក ច្រណែន នូវអ្វីដែលគេ កំពុងមាន។ ប្រសិនបើអ្នក គិតពួកគេ ក្នុងផ្លូវវិជ្ជមាន នោះអ្នកនឹង អាចកំចាត់ភាព ច្រណែន ចេញពីក្នុងចិត្ត របស់អ្នកបាន។ដូច្នេះ អោយមនុស្សជុំវិញ ខ្លួនអ្នក រីករាយនូវអ្វី ដែលគេមាន បើមិនដូច្នេះ ភាពច្រណែន អាចធ្វើអោយ អ្នកបាត់បង់ នូវមិត្តភាពដ៏ រឹងមាំ រវាងអ្នក និង បណ្តាមិត្តរបស់អ្នក ទៀតផង។

២. គិតពីភាពជោគជ័យរបស់អ្នក ៖ មិនត្រូវ យកការជោគជ័យ របស់អ្នកដទៃ មកប្រៀបធៀប នឹង ការជោគជ័យ របស់អ្នកឡើយ ពីព្រោះតែ វាអាចធ្វើអោយ អ្នកមានអារម្មណ៏ រសាប់រសល់ និង មិនសប្បាយចិត្ត ។ ត្រូវប្រៀបធៀប ការជោគជ័យ របស់អ្នក រវាងថ្ងៃនេះ និង ថ្ងៃស្អែក ថាតើវាមាន ការអភិវឌ្ឍន៍ កំរិតណា ហើយ ព្យាយាម រហូតដល់ បានសំរេច។ ធ្វើដូច្នេះ អ្នកនឹងអាច ជៀសផុតពី អារម្មណ៍ច្រណែន អ្នកដទៃ បានយ៉ាងមាន ប្រសិទ្ធភាព។

៣. ចេះទទូលយកការពិត៖  ជីវិតគឺមាន ភាពស្រស់ស្អាត និង អស្ចារ្យ ប៉ុន្តែ អ្នកត្រូវចងចាំថា ជីវិតគ្មានភាព យុត្តិធម៌ទេ ។ អ្នកត្រូវរៀន ទទួលស្គាល់ ការពិត ពីព្រោះវាគឺជា រឿងលំបាកណាស់ ដែលអ្នក ត្រូវកុហកខ្លួនឯង រហូតនោះ។ ត្រូវខិតខំធ្វើការ ប្រឹងប្រែង ដើម្បីធ្វើអោយ ក្តីសុបិន្តរបស់អ្នក ក្លាយជាការពិត ហើយ មិនត្រូវបារម្ភ ពីអ្វីដែល អ្នកមិនអាច ផ្លាស់ប្តូរបាន នោះទេ ត្រូវទទួលស្គាល់វា ហើយ អ្នកនឹងរស់នៅ យ៉ាងសប្បាយរីករាយ។

៤. ភាពជោគជ័យកើតឡើងពីការតស៊ូ ៖ មនុស្សគ្រប់រូប តែងតែចាប់អារម្មណ៍ នូវអ្វីដែលអ្នកដទៃ មាន ប៉ុន្តែ មិនបានក្រលែកទៅមើល នូវអ្វីដែលគេ ធ្លាប់ឆ្លងកាត់ ដើម្បីបានជោគជ័យ ដូចជាថ្ងៃនេះ ឡើយ។ អ្នកខ្លះ ឆ្លងកាត់ ភ្លើង ទឹក ដើម្បីក្លាយជាអ្នក មាន ហើយអ្នកខ្លះ ទៀតថែមទាំង ជំពាក់បំណុល គេដើម្បីមាន ដើមទុនរកស៊ី ហើយ ទទូលបានជោគជ័យ នៅពេលនេះ។ ដូច្នេះមិនត្រូវ គិតថា ពួកគេនឹងទទួល អ្វីដែលពួកគេ នឹងត្រូវទទូលនោះ ទេ ព្រោះអារម្មណ៍ បែបនេះ នឹងធ្វើអោយអ្នក មានអារម្មណ៍មិនល្អ។

៥.មិនត្រូវអោយភាពច្រណែនគ្រប់គ្រងអ្នកបាន ៖ ប្រសិនបើអ្នកមិន បានប្រុងប្រយ័ត្នទេ ភាពច្រណែននឹងអាច បំផ្លាញអ្នកបាន ។ដូច្នេះ អ្នកត្រូវតែ ហាត់ពុតលុតដំ ចិត្តគំនិតរបស់អ្នក ដើម្បីឈ្នះភាព ច្រណែនរបស់អ្នក ។ ការធ្វើបែបនេះ អាចធ្វើអោយ អ្នករស់នៅ យ៉ាងសប្បាយរីករាយ ។ដូច្នេះ ត្រូវតែយកចិត្តទុកដាក់ លើគោលដៅរបស់ អ្នក និង លើកទឹកចិត្តខ្លួនឯង ហើយឈប់គិត ពីភាពជោគជ័យ របស់អ្នកដទៃ។

៦.ភាពជោគជ័យនឹងមកដល់ ៖ មិនត្រូវមាន ការស្រពិចស្រពិល ឫ ក៏ មានការអាក់អន់ចិត្ត នឹង សុបិន្តរបស់អ្នកទេ ។ ជិវិតមនុស្សគ្រប់រូប តែងតែកើតឡើង ហើយសំណាងមិនមែន ជារឿងដែល អាចគ្រប់គ្រង បានឡើយ។ ដូច្នេះបើកចិត្ត អោយទូលាយ អោយពួកគេ រីករាយនូវសំណាង របស់គេ ហើយ ត្រូវចាំថា ថ្ងៃណាមួយ អ្នកនឹងបាន ភាពជោគជ័យ វិញម្តង។

៧. គិតពីរឿងអ្វីផ្សេង ៖ ប្រសិនបើ ប្រើវិធីខាងលើ ហើយ នៅតែ មិនអាចកំចាត់ អារម្មណ៍ច្រណែននេះ បាន ត្រូវយកអ្វីមួយ មកគិត ពីភាពច្រណែននេះ ។ ធ្វើអោយខ្លួន អ្នករវល់ជាមួយ សកម្មភាពផ្សេងៗ ដូចជា ហាត់កីឡា អានសៀវភៅ ឬ ក៏ស្តាប់ចំរៀងជាដើម ដើម្បី បន្លប់ចិត្តច្រណែននោះ។

មនុស្សគ្រប់គ្នាមាន ផ្លូវជីវិតដើររៀងខ្លួន ដូច្នេះអ្នក មិនចាំបាច់ទៅ ច្រណែនអ្នកដទៃ ឡើយ ពីព្រោះវា ធ្វើអោយអ្នក អស់ទាំងកំលាំង និង ពេលវេលាដ៏ មានតំលៃរបស់អ្នក។ ហើយខ្ញុំសង្ឃឹមថា វិធីទាំង ៧ យ៉ាងនេះ អាចជួយ ប្រិយមិត្ត កំចាត់ចោលនូវ ភាពច្រណែន បានយ៉ាងមាន ប្រសិទ្ធភាព។

តើប្រិយមិត្ត មានវិធីណាផ្សេងដើម្បី កំចាត់ភាពច្រណែនទេ?


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]