កាលពី ប៉ុន្មានខែប៉ុន្មាន មានមនុស្សជាច្រើនបាននិយាយតៗគ្នាថា បើសិនជាបុរសម្នាក់ខ្វះខាតប្រាក់កាស គេអាចទទួលបានប្រាក់យ៉ាងច្រើនដោយគ្រាន់ តែបរិច្ចាកទឹកកាមតែប៉ុន្នោះ តែរឿងនេះត្រូវបានរក្សាទុកជាសម្ងាត់។

រហូតមកដល់ពេលថ្មីៗនេះទើប មន្ទីរពេទ្យ Jiangsu នៅប្រទេសចិន បានប្រកាសជាផ្លូវការថា ក្នុងការបរិច្ចាក ទឹកកាមមួយដង អ្នកដែលស្ម័គ្រចិត្តបរិច្ចាក នឹងទទួលបានប្រាក់ចំនួន ៥ ០០០ យាន់ (ប្រហែល ៨០០ ដុល្លាអាមេរិច) ហើយព័ត៌មាននេះបានធ្វើអោយ​ បុរសជំទង់នៅប្រទេសជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ការបរិច្ចាកនេះអាចធ្វើបានតែ ម្តងប៉ុន្នោះ ក្នុងមួយជីវិត ហើយចំពោះព័ត៌មានសំខាន់ៗ ដូចជាសុខភាព និង កំរិតវប្បធម៌ត្រូវបានគេទាមទារផងដែរ។ មានមតិជាច្រើនបាន សង្កត់ធ្ងន់ថា ការបរិច្ចាកទឹកកាម ដើម្បីយកប្រាក់យ៉ាងណាក៏ប្រសើរជាង លក់តម្រងនោម យកប្រាក់ដូចជាករណីក្មេងប្រុសជំទង់ម្នាក់ បានលក់តម្រងនោមរបស់ខ្លួនទៅទិញ iPad ដែលខ្មែរឡូតធ្លាប់បានចុះផ្សាយ ៖ "ក្មេងប្រុសអាយុ ១៧ ឆ្នាំ លក់តម្រងនោមដើម្បីទិញ iPad និង iPhone" ដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការបរិច្ចាកទឹកកាមនេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]