ការស្វែងរកទូរស័ព្ទ ស្មាតហ្វូន ដែលល្អបំផុត មិនមែនជារឿង ងាយស្រួលនោះទេ អ្នកត្រូវតែ ធ្វើការ ត្រួតពិនិត្យយ៉ាងល្អិតល្អន់ បំផុតមុននឹងទិញ ទូរស័ព្ទណាមួយ មកប្រើប្រាស់ ។
ស្មាតហ្វូនដែលល្អបំផុតនោះ គឺចាប់ផ្តើមពីទូរស័ព្ទដែលបានស្គាល់រួចហើយ ដូចជា ឈ្មោះ ក្រុមហ៊ុន ប្រព័ន្ធប្រតិត្តិការ ល្បឿនអង្គគណនា ចំនួននៃ processor cores គុណភាពកាមេរ៉ា ជាដើម ។ ឥឡូវនេះ យើងនឹងផ្តល់ ភាពងាយស្រួល ណាស់សម្រាប់ លោកអ្នក ក្នុងការ សម្គាល់ ថា ម៉ូដែលទូរស័ព្ទ មួយណាដែលល្អបំផុត ។ ដូចនេះក្រុមការងារ Manidip Bandyopadhyay យើងនឹងណែនាំលោកអ្នក ឲ្យស្គាល់នូវប្រភេទ ទូរស័ព្ទ ស្មាតហ្វូនល្អបំផុត ទាំង១០ប្រភេទ នៅ ទូទាំង ពិភពលោក ក្នុងនោះមានពេញនិយម នៅចក្រភពអង់គ្លេស ឥណ្ឌា និងសហរដ្ឋអាមេរិក ។
១ ស្មាតហ្វូន Samsung Galaxy SIII ពណ៌ស ដែលមានតម្លៃ ប្រហែល ៧៦០ដុល្លារ ។
២ ស្មាតហ្វូន HTC One X មានតម្លៃប្រហែល ៦០០ដុល្លារអាមេរិក ។
៣ ស្មាតហ្វូន iPhone 4S ដែលមានតម្លៃប្រហែលជា ៥៤៨ដុល្លាអាមេរិក អាស្រ័យលើម៉ូដែល ។
៤ ស្មាតហ្វូន Samsung Galaxy SII ដែលមានតម្លៃប្រហែលជា ៤៧០ដុល្លារអាមេរិក ។
៥ ស្មាតហ្វូន Motorola RAZR MAXX ដែលមានតម្លៃប្រហែលជា ៤៣០,៨០ផោន ។
៦ ស្មាតហ្វូន Samsung Galaxy Nexus មានតម្លៃប្រហែលជា ៤០០ដុល្លារអាមេរិក ។
៧ស្មាតហ្វូន Nokia Lumia 900 ដែលមានតម្លៃប្រហែលជា ៤៦៨ផោន ។
៨ ស្មាតហ្វូន HTC One S ដែលមានតម្លៃប្រហែលជា ៥៧០ដុល្លារអាមេរិក ។
៩ ស្មាតហ្វូន Sony X peira S ដែលមានតម្លៃប្រហែលជា ៥១០ដុល្លារអាមេរិក ។
១០ ស្មាតហ្វូន Nokia PureView 808 ដែលមានតម្លៃប្រហែលជា ៦៧០ដុល្លារអាមេរិក ។
សូមបញ្ជាក់ថា សម្រាប់តម្លៃទាំងនេះ គឺស្ថិតនៅទីផ្សារ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង ឥណ្ឌាប៉ុណ្ណោះ ៕
ប្រែសម្រួលៈ ថន រីណា
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]