រូបភាព ក្មេងស្រីម្នាក់ លុតចង្គង់ សូមទោស ទៅអ្នកបើកបរឡាន ត្រូវបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ប្រព័ន្ធ Internet នៅប្រទេសចិន។

យោងតាម China Buzz ចេញផ្សាយថ្ងៃ ០៨ ខែ តុលា ឆ្នាំ ២០១១ បានអោយដឹងថា ក្មេងស្រីម្នាក់នេះ បានជិះម៉ូតូរបស់ គាត់ទៅប៉ះ ឡាន Huachen ព័ណ៌ខៀវ បណ្តាលអោយ ម៉ូតូរបស់គាត់រលំដូល​។ ជាសំណាងល្អ នាងមិនបាន ទទួលគ្រោះថ្នាក់អ្វីទាំងអស់។ 

ក្រោយពីការប៉ះនេះ អ្នកជិះឡានមួយគូ ចុះមកមើលឡាន ដោយមិនចាប់អារម្មណ៍ ទៅលើក្មេងស្រី រងរបួស រឺអត់។ ក្រោយមក ពួកគាត់បង្ខំអោយ ក្មេងស្រីនោះ លុតជង្គង់ អង្វរសូមទោស ពួកគាត់។ ដោយសារតែភាព ភ័យខ្លាច ហើយប្រហែលគិតថា នាងបានធ្វើខុសធ្ងន់ហើយ។ នាងក័លុតជង្គង់សូមទោស មិនក្បែរឡាន របស់អ្នកជិះឡាននោះ។

អ្នកប្រើប្រាស់ប្រព័ន្ធ Internet នៅប្រទេសចិន មានការខឹងសម្បារ យ៉ាងខ្លាំង ហើយបាននិយាយថា ពេលនោះ នាងគួរតែ ក្រកឈរ ហើយទាក់ទង ប៉ូលីស អោយដឹងពីទង្វើ្ របស់អ្នកជិះឡាននេះ ព្រោះមនុស្សកើតមក ស្មើភាពគ្នា។ អ្នកប្រើប្រាស់ប្រព័ន្ធ Internet នៅប្រទេសចិន ជាច្រើន បានចង់ក្រើនរំលឹក ប្រជាជន ចិនថា ពួកគេគួរ តែចេះការពារ ខ្លួននៅមុខ អ្នកមានអំណាច និងអ្នកមាន។

សំរាប់ Khmerload វិញ ខ្ញុំក៏ធ្លាប់ជួប បញ្ហានេះដែរ នៅក្នុងក្រុងភ្នំពេញ កាលពី ១១ ឆ្នាំមុន។ កាលនោះ ខ្ញុំជិះម៉ូតូ អាក៉ូប70 ពីក្រោយ ឡានទំនើបមួយ ដែលមានស្លាកសញ្ញា កង​យោធ​ពល​ខេមរ​ភូមិន ពេលនោះ ស្រាប់តែមាន អ្នកណាគេទេ បោះគ្រាប់ផ្លែត្របែក ពីលើផ្ទះ មកត្រូវដំបូលឡានទំនើបមួយ តែវាមិនខូចខាតអ្វីទាំងអស់។ គាត់ឈប់ឡានភ្លាម ខ្ញុំជិះម៉ូតូពីក្រោយ ក៏ឈប់ភ្លាម បិះនឹងបុក ឡានគាត់ពីក្រោយ ហើយពេលឈប់ភ្លាមនោះ ខ្ញុំក៏ដូលម៉ូតូខ្ញុំដែរ ព្រោះតែខ្លាចប៉ះឡានគាត់។

ពេលនោះ អង្គរក្សរបស់អ្នកជិះឡានទំនើបនោះ ក៏ចេញពីឡាន ហើយចាប់ក្របួច កអាវខ្ញុំ ថែមទាំងលើកដៃ រកវាយខ្ញុំទៀត (ខ្លាំងផស់គេ)  សំណាងហើយ មានបងប្អូនជិះម៉ូតូជាច្រើន ស្រែកថា "ដោះលែងគេទៅ គេមិនមែនជាអ្នកធ្វើទេ"។ ខ្ញុំចាំថា ពេលនោះខ្ញុំកំពុងតែ ពាក់ឯកសណ្ឋាន  ជានិស្សិតដែរ មិនគួរសោះអង្គរក្សប្រើអំណាចមកលើខ្ញុំ។ ក្រោយពីលឺ អ្នករួមដំណើរស្រែកប្រាប់ ពួកគាត់ក៏ដោះលែងខ្ញុំ ហើយក៏ចូលឡានជិះទៅបាត់។ Khmerload សូមអរគុណ ជាច្រើនដែលបងប្អូន ដែលបានជួយខ្ញុំ។ខ្ញុំមិនបានស្គាល់ឈ្មោះ ពួកគាត់ទេ តែខ្ញុំនៅតែដឹងគុណ ពួកគាត់ជានិច្ច។

Khmerload សំណូមពរ អោយខ្មែរចេះស្រលាញ់ខ្មែរ ហើយចេះយោគយល់គ្នាទៅវិញទៅមក។ Khmerload ចាំពាក្យមួយឃ្លា ពី រឿង Spiderman "Great power comes great responsibilities" បកប្រែថា "អំណាចត្រូវមកជាមួយការទទួលខុសត្រូវខ្ពស់"

សូមវាយអក្សរ "www.khmerload.com" ក្នុងប្រអប់គេទំព័ររបស់អ្នក ជារៀងរាល់ថ្ងៃ បើអាចធ្វើទៅបាន ដើម្បីគាំទ្រ Khmerload និងតាមដាន ព័ត៌មានកំសាន្ត និងទាន់ហេតុការណ៍ នៅក្នុងស្រុក និងជំវិញពិភពលោក។ បើគ្មានការគាំទ្ររបស់ប្រិយមិត្ត Khmerload នឹងបិទទ្វាមួយរំពិចហើយ។ អរគុណ ក្នុងការគាំទ្រជាច្រើនរបស់លោកអ្នក គេហទំព័រ Khmerload  បច្ចុប្បន្ននេះ ជាគេហទំព័រ ឈានមុខគេ ខាងព័ត៌មានកំសាន្ត ក្នុងប្រទេសកម្ពុជា ដោយសារតែការគាំទ្រ របស់បងប្អូនទាំងអស់គ្នា។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ ទៅលើរឿងទាំងលើនេះ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]