ផ្លែស្រកានាគ ជាផ្លែម៉្យាងដែលគ្រប់គ្នា និយមទទួលទាន ពីព្រោះវាបានផ្តល់នូវ រសជាតិផ្អែមឆ្ងាញ់។ ចុះតើអ្នកដឹងពី ប្រយោជន៍របស់វាដែររឺទេ ចំពោះរាងកាយរបស់អ្នក? ចង់ដឹងថាស្រកានាគ អាចជួយអ្នក បានអ្វីខ្លះនោះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

១) កាឡូរីទាប៖ ផ្លែស្រកានាគ ជាផ្លែមួយ ដែលមានរសជាតិ ផ្អែមមែន ប៉ុន្តែវាមិនធ្វើអោយ អ្នកឡើងទម្ងន់នោះទេ ពីព្រោះវាមានតែ ៦០កាឡូរីតែប៉ុណ្ណោះ។ ជាពិសេសនោះ ផ្លែស្រកានាគ សម្បូរជាតិសរសៃ ដែលនៅពេលអ្នកទទួលទានវា ធ្វើអោយឆាប់ឆ្អែត និងមិនធាត់ថែមទៀត។

២) សម្បូរជាតិវីតាមីនC៖  ចំពោះផ្លែស្រកានាគ សម្បូរជាតិវីតាមីនC ដែលអ្នក បានដឹងស្រាប់ហើយ ថាវីតាមីនC ជួយអោយប្រព័ន្ធការពាររាងកាយ របស់អ្នក រឹងមាំបានល្អ និងជួយព្យាបាល បញ្ហាផ្លូវដង្ហើមបានថែមទៀត។ មិនតែប៉ុណ្ណោះ វាជួយអោយ មុខរបួសមួយចំនួន អាចជាសះស្បើយ បានឆាប់រហ័ស។ ដូច្នេះអ្នកគួរតែ ទទួលទានផ្លែស្រកានាគ អោយបានច្រើន ដើម្បីអោយរាងកាយរបស់អ្នក ស្រូបយកជាតិវីតាមីនC។

៣) ផ្ទុកវីតាមីនB៖ ផ្លែស្រកានាគ ផ្ទុកជាតិវីតាមីនB រួមទាំងវីតាមីនB1 B2 និងB3។ ចំពោះវីតាមីនB1 បានជួយអោយ រាងកាយអាចស្រូបជាតិ កាបូអ៊ីដ្រាត ដែលមានក្នុងអាហារ។ រីឯវីតាមីនB2 មានសារៈសំខាន់ណាស់ ក្នុងការថែទាំសុខភាពនៅខាងក្នុង បានយ៉ាងល្អ។ ចំពោះវីតាមីនB3 គឺល្អខ្លាំងណាស់ ចំពោះស្បែករបស់អ្នក អោយមានភាពភ្លឺរលោងស្អាតបាន។

៤) សម្បូរសារធាតុចិញ្ចឹម៖ ក្នុងផ្លែស្រកានាគ សម្បូរសារធាតុចិញ្ចឹមជាច្រើន ដូចជាសារធាតុLycopene ដែលជួយការពារមហារីក ក្រពេញប្រូស្តាត។ បន្ថែមពីនេះទៅទៀត ផ្លែស្រកានាគ បានផ្ទុកសារធាតុ Phytoalbumin ដែលការពារ និងកាត់បន្ថយឱកាស កើតមហារីកបាន ។ ដូច្នេះ អ្វីដែលប្រសើរនោះ អ្នកគួរតែបរិភោគផ្លែស្រកានាគ ជាប្រចាំ ដើម្បីជួយទប់ស្កាត់ ជម្ងឺមហារីកមួយចំនួនបាន។

៥) ផ្ទុកជាតិរ៉ែ៖ ផ្លែស្រកានាគ មិនត្រឹមសម្បូរជាតិវីតាមីននោះទេ ថែមទាំងបានផ្ទុក ជាតិកាល់ស៉្យូម ផូស័្វរ និងជាតិដែកផងដែរ ។ ចំពោះជាតិ កាល់ស៉្យូម ជួយអោយឆ្អឹងរបស់អ្នក រឹងមាំបាន។ ចំនែកឯជាតិផូស្វ័រវិញ ជួយអោយជាលិកាក្នុងរាងកាយ របស់អ្នកមានសុខភាពល្អ។ រីឯ ជាតិដែកវិញ ជួយថែទាំ កោសិកាឈាមក្រហម របស់អ្នក និងជួយអោយសាច់ដុំ របស់អ្នក រឹងមាំខ្លាំងក្លាបាន ផងដែរ។

 ទាំងនេះជាគុណប្រយោជន៍របស់ ផ្លែស្រកានាគ សម្រាប់សុខភាពរបស់អ្នក ៕


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]