អ្នកគាំទ្រផ្គាប់មុខ ហង្សក្រហម Liverpool ម្នាក់ នឹងសម្រេចចិត្ត កាត់សក់របស់ខ្លួន ដែលទុកអស់ រយៈពេល ១១ ឆ្នាំ ប្រសិនបើក្រុមដែលខ្លួនគាំទ្រ ឈ្នះពានរង្វាន់ Premier League រដូវកាល ២០១៣-២០១៤។

អ្នកគាំទ្រម្នាក់នេះ ត្រូវបានគេស្គាល់ថាមានឈ្មោះ Uke Krasniqi មកពីសាធារណរដ្ឋ Kosovo បានចាប់ផ្តើមទុកសក់របស់ខ្លួន អស់រយៈពេល ១១ ឆ្នាំ ចាប់តាំងពីឆ្នាំ ១០០៣ ដែលក្នុងកំឡុងពេលនេះ ក្រុមហង្សក្រហម បានឈ្នះពានរង្វាន់សំខាន់ៗជាច្រើន ដូចជា UEFA Champions League និង FA Cup ជាដើម ប៉ុន្តែមិនដែលឈ្នះពាន ក្នុងស្រុក Premier League ម្តងណាឡើយ។ គាត់ហាក់ដូចជាមាន ជំនឿចិត្ត យ៉ាងមុតមាំថា ក្រុមរបស់គាត់ នឹងអាចឈ្នះពានរង្វាន់នេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នហង្សក្រហម Liverpool ហាក់ដូចជា ខិតកាន់តែជិតទៅរកភាពជោគជ័យ ក្នុងការលើកពាន ខណៈកំពុងនាំមុខ តោខៀវ Chelsea ៥ ពិន្ទុ ដែលនៅមាន ៣ ប្រកួតនៅសល់ ដោយប៉ះ តោខៀវ Chelsea ក្នុងផ្ទះថ្ងៃអាទិត្យនេះ ធ្វើដំណើរទៅផ្ទះ Crystal Palace និងចុងក្រោយស្វាគមន៍ សារិកាព្រៃ Newcastle នៅប្រកួតបិទរដូវកាល៕


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]